Connect with us

ព័ត៌មានអន្ដរជាតិ

តើ​​មាន​ប្រមុខ​រដ្ឋណា​ដែល​ធ្លាប់​ប្រឈម​​ដី​កា​ចាប់​ខ្លួន​​ពី​ ICC ដូច​លោក​ពូទីន ហើយ​អនុវត្តយ៉ាងណា​​?​

បានផុស

នៅ

​​ដី​កា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​ លោក វ៉្លាឌីមៀ ពូទីន ដែល​ចេញ​​កាល​ពី​ថ្ងៃទី​១៧ខែ​មីនា​ឆ្នាំ​២០២៣ ដោយ​​តុលាការឧក្រិដ្ឋកម្ម​អន្តរជាតិ​ (ICC) កំពុង​​​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​​នាពេល​នេះ ស្របពេលលោក​ពូទីន​ចេញ​បំពេញ​ទស្សនកិច្ច​លើក​ដំបូង​ក្នុងរដ្ឋ​ហត្ថលេខី​​​និង​សមាជិក​របស់​ ICC​។

ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ពូទីន​ដែល​បាន​បញ្ជា​កង​ទ័ព​របស់ខ្លួន​ចូល​​លុកលុយ​​​ប្រទេស​អ៊ុយក្រែន​​ដែល​បាន​បង្កើត​សង្គ្រាមជិត​១០០​០​កន្លងមកនេះ និង​ការ​ប្រឈម​​មុខ​នឹង​ដីកា​ចាប់​ខ្លួន​ដែល​បាន​ចេញ​កាល​ពីថ្ងៃទី​១៧ខែ​​មីនា​២០២៣ តើ​​​លោក​ពូទីន​ពិត​ជា​ត្រូវចាប់​ខ្លួន​​​ក្នុងដំណើរ​ទស្សនកិច្ច​នៅ​រដ្ឋ​​​ជាសមាជិក​ ICC ដូចជាម៉ុងហ្គោលី​នោះមែនឬ​យ៉ាងណា?

ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន (ស្តាំ) និង ​ប្រធានាធិបតី​ម៉ុងហ្គោលី។ TASS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តទៅ​នេះ​ កម្ពុជា​ថ្មី សូម​ទាញ​អារម្មណ៍​មិត្ត​អ្នក​អាន​​​មក​តាមដាន​​ករណីស្រដៀង​គ្នា​នេះ ដែល​មាន​ប្រមុខ​រដ្ឋ​​ក្នុង​អំណាច​​ធ្លាប់​ប្រឈម​​​ដីកា​ចាប់​ខ្លួន​ដែរ ដើម្បី​បាន​ជ្រាប​​​ពីដំណើរ​រឿង​​ថា​តើ​មាន​ការ​ចាប់ខ្លួន​ឬ​ទេ?

ប្រធានាធិបតី​​ស៊ូដង់ លោក Omar al-Bashir ​ឡើង​កាន់​អំណាចដោយ​រដ្ឋប្រហារយោធា​ ជា​ប្រមុខ​រដ្ឋដំបូង​ដែល​ប្រឈម​ដីកាចាប់ខ្លួន។

Omar al-Bashir ពេល​នៅ​មាន​អំណាច។ AP

តាម​កា​រចុះ​ផ្សាយ​មួយ​ចំនួន​ បាន​លើក​ឡើង​​​ករណី​​​របស់​ប្រមុខ​រដ្ឋ​ស៊ូដង់ដែល​បាន​​ទទួល​ដីកាចាប់ខ្លួន​របស់​​​តុលាការ​ឧក្រិដ្ឋកម្ម​ ដោយ​ចោទ​ប្រកាន់​​​​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ​​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

ក្រុមប្រឹក្សា​ជម្រះ​​មុន​​​សវនាការ​នៃ ICC បានចេញដីកាចាប់ខ្លួនលោក Omar al-Bashir នៅថ្ងៃទី៤ខែមីនា ឆ្នាំ២០០៩ ដោយចោទប្រកាន់​លោក​ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិចំនួន​៥​ករណី​ និងឧក្រិដ្ឋកម្មសង្គ្រាមចំនួន២​ករណី​ ដែលសំដៅទៅលើ​ការ​សម្លាប់​​ជនស៊ីវិលនៃទីក្រុង Darfur។

​​តាមរយៈ​ការ​ធ្វើ​រដ្ឋ​ប្រហារ​​​​​​​យោធា​មួយ លោក ​ Omar al-Bashir បាន​ឡើង​កាន់​អំណាច​​កាល​ថ្ងៃទី​៣០​ខែ​​​មិថុនា​ឆ្នាំ​១៩៨៩ និង​​បន្ត​កាន់​​អំណាន​នេះ​រហូត​ដល់​ថ្ងៃ​ទី​​១១​ខែ​​មេសា​ឆ្នាំ​២០១៩ ដោយ​​ការ​ធ្វើរដ្ឋ​ប្រហារ​ទម្លាក់​វិញ។

លោក Omar al-Bashir ពេល​មាន​អំណាច​ដឹកនាំ​យោធា។

ព័ត៌មាន​មាន​មូល​ដ្ឋាន​​​​​ប្រចាំ​តំបន់​ម​ជ្ឈិមបូព៌ា Al Jazeera បាន​លើក​ឡើង​ថា បន្ទាប់​ពី​កាន់​អំណាច​រយៈពេល​៣០​ឆ្នាំ អំណាច​​របស់​​លោក Omar al-Bashir បាន​បញ្ចប់​ទៅវិញ​​​ស្ទើរ​តែ​ដូច​​របៀប​​ដែល​លោក​​ដណ្តើម​កាន់​អំណាចដែរ។

Omar al-Bashir ក៏បាន​ប្រឈដីកាចាប់ខ្លួនលើកទី២​ពី​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ ដែល​បាន​ចេញក្រោយមកនៅថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១០ ដោយបន្ថែមបទ​ចោទ​​ចំនួន​៣​ករណី​ទៀត​ គឺ​​បទចោទ​​​អំពើប្រល័យពូជសាសន៍។ លោក​ជា​ប្រមុខរដ្ឋ​ដំបូង​គេ​ដែល​ត្រូវ​បាន​តុលាការ ICC ចោទប្រកាន់។

តាម​ការ​​អត្ថាធិប្បាយ​របស់​អ្នក​ច្បាប់​ដែលបាន​ចុះ​ផ្សាយ​នៅ​​សារ​ព័ត៌មាន The Dailystar ​រដ្ឋាភិបាល​ស៊ូដង់​​បាន​បដិសេធ​ការ​អនុវត្តដីកា​នោះ ដោយសារ​​ប្រទេសស៊ូដង់មិនមែនជារដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមដែលបង្កើត ICC ដូច្នេះហើយបានអះអាងថាខ្លួនមិនចាំបាច់ប្រតិបត្តិដីកានោះទេ។

ទោះជាយ៉ាងណាក៏ដោយ ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ១៥៩៣ បានបង្វែរប្រទេសស៊ូដង់ទៅ ICC ដែលផ្តល់យុត្តាធិការរបស់ ICC លើឧក្រិដ្ឋកម្មអន្តរជាតិដែលបានប្រព្រឹត្តនៅក្នុងប្រទេសស៊ូដង់ និងកាតព្វកិច្ចរដ្ឋាភិបាលរបស់ខ្លួនក្នុងការសហការជាមួយ ICC ។

បន្ទាប់​ពី​ការ​ចោទ​ប្រកាន់ លោក al-Bashir បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី អឺរ៉ុប និង​អាហ្វ្រិក ដែល​ប្រទេស​ទាំង​អស់​នេះ​បដិសេធ​មិន​ចាប់​ខ្លួន​គាត់។ ក្នុងឆ្នាំ២០១៥​ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាហ្វ្រិកខាងត្បូងសម្រាប់កិច្ចប្រជុំសហភាពអាហ្រ្វិក (AU) តុលាការអាហ្រ្វិកខាងត្បូងបានហាមឃាត់លោក al-Bashir មិន​ឱ្យចាកចេញពីប្រទេស ខណៈពេលដែលវាពិចារណាថាតើត្រូវប្រគល់លោក​ទៅឱ្យ​ ICC ហើយ​ក្រោយ​មក​ក៏ដោះលែង​វិញ​។​

ប្រធានាធិបតី​ស៊ូដង់ Omar al-Bashir ​ក្នុងកិច្ចប្រជុំ​អន្តរជាតិ​ពេល​មានអំណាច។

ក្រោយ​មក​ទៀត al-Bashir បាន​ទៅ​ចូលរួម​ប្រជុំ​កំពូល​​​ប្រទេស​តំបន់​អារ៉ាប់​ហៅ​ថា Arab League ក្នុងឆ្នាំ​២០១៧ ក្នុង​ប្រទេស​ហ្ស៊កដានី ដែល​មិន​បាន​អនុវត្ត​​​តាមដី​កាចាប់​ខ្លួន​នោះដែរ​។​

អង្គការ​សហប្រជាជាតិ​បាន​និយាយថា ​​ស្ថិត​ក្រោម​អំណាច​របស់ al-Bashir ​ប្រជាជន​​៣០ម៉ឺន​នាក់ត្រូវ​បាន​សម្លាប់ និង​២,៥​លាន​នាក់បាន​បាត់បង់​ទីជម្រក​ក្នុង​ជម្លោះ​ដ៏ធំមួយ​នៅ​ភាគខាងលិច​ប្រទេស​ក្នុង​ឆ្នាំ​២០០៣​​​ក្នុង​ជម្លោះ​​ដ៏សែន​រុំារ៉ៃ​។

ទោះបី​​មាន​ការ​ទាម​ទារ​ម្តងហើយ​ម្តង​ទៀតពីស្ថាប័ន​អន្តរជាតិ​ឱ្យ​បង្វែរ​​ការ​ឃុំខ្លួន​​ al-Bashir

 ទៅ​ឱ្យ​ទទួ​ល​ទោស​​នៅ​ ICC រដ្ឋាភិបាលស៊ូដង់​ដែល​ស្ថិតក្រោម​ក្រុមប្រឹក្សា​មាន​ទាំងយោធា និង​ស៊ីវិល​ បាន​ត្រឹមសន្យាប៉ុណ្ណោះ​​ ហើយ​រហូតដល់​ពេល​នោះអតីតប្រមុខរដ្ឋ​ស៊ូដង់​ដែលរង​ការ​ចោទ​ពីបទ​ឧក្រិដ្ឋ​នៅតែ​មិនត្រូវ​បាន​បញ្ជូន​​ប្រឈម​មុខ​ច្បាប់អន្តរជាតិ​នៅឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៤៣ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម