Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុការណ៍​ឆេះគុកនៅកុងហ្គោ​សម្លាប់​មនុស្ស​១២៩នាក់

បានផុស

នៅ

អាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បាននិយាយថា មនុស្សយ៉ាងហោចណាស់១២៩នាក់ត្រូវបានសម្លាប់ ខណៈដែល​ពួក​គេ​​ព្យាយាមរត់គេចពីពន្ធធានាគារ Makala ដែល​បានឆាបឆេះ​​​ក្នុងរដ្ឋធានី Kinshasa។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣ខែកញ្ញានេះ។

(រូបភាព៖ EPA) រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះលើ X នៅព្រឹកថ្ងៃអង្គារ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Shabani Lukoo បាននិយាយថា អ្នកទោសបានព្យាយាមរត់គេចខ្លួនកាលពីថ្ងៃចន្ទ ចំពេលមានអគ្គីភ័យបានឆាបឆេះអគាររដ្ឋបាលរួមទាំងគិលានដ្ឋានផងដែរ ក្នុងនោះមនុស្សចំនួន៥៩នាក់ បានរងរបួស ខណៈចំនួនអ្នកស្លាប់បណ្តោះអាសន្នគឺ ១២៩នាក់ រួមទាំង២៤នាក់ស្លាប់ដោយសារការបាញ់ប្រហារដោយកាំភ្លើង។

ពន្ធនាគារ Makala គឺជាពន្ធនាគារដ៏ធំបំផុតនៅ DRC ហើយត្រូវបានសាងសង់ឡើងដើម្បីផ្ទុកអ្នកទោសចំនួន ១៥០០នាក់ ប៉ុន្តែ​ជាក់ស្តែង បច្ចុប្បន្ននេះ វាមានអ្នកជាប់ឃុំចន្លោះពី១៤០០០ ទៅ១៥០០០​នាក់។ នេះបើយោងតាមតួលេខផ្លូវការ។ ស្របពេលនេះអាជ្ញាធរបាននឹងកំពុងព្យាយាមកាត់បន្ថយភាពចង្អៀតណែន​ណាន់​តាន់​តាប់​ ដោយអ្នកទោសរាប់សិបនាក់ត្រូវបានដោះលែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ កាលពីមុនពន្ធនាគារនេះបានកត់ត្រាការជាប់ពន្ធនាគារ រួមទាំងក្នុងឆ្នាំ២០១៧ នៅពេលដែលអ្នកទោសជាង ៤០០០នាក់បានរត់គេចខ្លួន បន្ទាប់ពីការវាយប្រហារដោយក្រុមប្រដាប់អាវុធនៅពេលយប់។

(រូបភាព៖ Getty)

ពាក់ព័ន្ធករណីនេះមិនមានការអត្ថាធិប្បាយជាសាធារណៈអំពីឧប្បត្តិហេតុកាលពីថ្ងៃចន្ទពីប្រធានាធិបតីកុងហ្គោ Felix Tshisekedi ដែលកំពុងនៅក្នុងប្រទេសចិនក្នុងដំណើរទស្សនកិច្ចជាផ្លូវការនោះទេ។ ទោះយ៉ាងណារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Constant Mutamba បានហៅការវាយប្រហារនេះថាជា «សកម្មភាពបំផ្លិចបំផ្លាញរៀបចំទុកជាមុន» ដែលធ្វើឡើងដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អស្ថានភាពពន្ធនាគារ។

ជាមួយគ្នានេះ ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលញុះញង់ឱ្យមានការបំផ្លិចបំផ្លាញទាំងនេះ តាមរយៈការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ លើសពីនេះ លោកក៏បានប្រកាសពីការហាមឃាត់ការផ្ទេរអ្នកទោសពីពន្ធនាគារ ដោយអាជ្ញាធរនឹងសាងសង់ពន្ធនាគារថ្មី និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ដើម្បីកាត់បន្ថយចំនួនអ្នកទោសដែលមានចំនួនច្រើនពេក៕

(រូបភាព៖ UN

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២៣ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ៤៨ នាទីutes មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម