ព័ត៌មានជាតិ
ដើម្បីចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា តម្រូវការឯកសារអ្វីខ្លះ?
កម្ពុជាបានដាក់ឲ្យអនុវត្តការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា ដើម្បីសម្រួលឲ្យមានភាពរលូន កាត់បន្ថយនីតិវិធីស្មុគស្មាញ។
ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ជួយដល់ម្ចាស់អាជីវកម្មអាចចុះបញ្ជីអាជីវកម្មក្នុងពេលតែមួយនៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានតែមួយ ដែលចំណេញពេលវេលានិងប្រកបដោយប្រសិទ្ធភាពខ្ពស់។
សៀវភៅមគ្គុទ្ទេសក៍ដំណើរការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅឆ្នាំ ២០២៣ បានបង្ហាញពីនីតិវិធីនៃដំណើរការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យា តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលចុងក្រោយ។
ពាក់ព័ន្ធដំណើរការចុះអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា តម្រូវឲ្យម្ចាស់អាជីវកម្មភ្ជាប់ឯកសារចាំបាច់មួយចំនួនអាស្រ័យតាមប្រភេទអាជីវកម្ម ដូចជាប្រភេទក្រុមហ៊ុនមូលធន ក្រុមហ៊ុនបរទេស សហគ្រាសឯកបុគ្គល និងក្រុមហ៊ុនសហកម្មសិទ្ធិជាដើម។
ខាងក្រោមជាឯកសារចាំបាច់សម្រាប់ការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យា ដែលបែងចែកតាមប្រភេទក្រុមហ៊ុនអាជីវកម្ម។
១/ សម្រាប់ក្រុមហ៊ុនមូលធន
ក. ការចុះបញ្ជីពាណិជ្ជកម្មត្រូវការឯកសារដូចខាងក្រោម៖
-ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម
-រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ និងមានផ្ទៃខាងក្រោយពណ៌សរបស់អភិបាល, ម្ចាស់ហ៊ុន (ករណីម្ចាស់ហ៊ុនជារូបវន្តបុគ្គល) និង/ឬ អ្នកតំណាង (ករណីម្ចាស់ហ៊ុនជានីតិបុគ្គល)
-ឯកសារអត្តសញ្ញាណប័ណ្ណរបស់អភិបាល, ម្ចាស់ហ៊ុន (ករណីម្ចាស់ហ៊ុនជារូបវន្តបុគ្គល) និង/ឬ អ្នកតំណាង (ករណីម្ចាស់ហ៊ុនជានីតិបុគ្គល)
-លក្ខន្តិកៈក្រុមហ៊ុន
-ឯកសារយោង (អាចជាលិខិតអនុញ្ញាតប្រើប្រាស់នាមករណ៍របស់ក្រុមហ៊ុនចាស់ អាជ្ញាបណ្ណ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត)
-ករណីម្ចាស់ហ៊ុនជានីតិបុគ្គល (លិខិតប្រគល់សិទ្ធិពីក្រុមហ៊ុនមេ, វិញ្ញាបនបត្រក្រុមហ៊ុនមេ, លក្ខន្តិកៈក្រុមហ៊ុនមេ)
-លិខិតប្រគល់សិទ្ធិ ករណីអ្នកតំណាងជាអ្នកបំពេញពាក្យស្នើសុំ
ខ. ការចុះបញ្ជីពន្ធដារ ត្រូវការឯកសារដូចខាងក្រោម៖
-លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យរបស់សហគ្រាស
-ករណីក្រុមហ៊ុនទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
-ព័ត៌មានអំពីគណនីធនាគារ (ត្រូវផ្ដល់ក្នុងរយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការចុះបញ្ជីពន្ធដារតាមទម្រង់ឌីជីថល។ ក្នុងករណីខកខានមិនបានផ្ដល់ព័ត៌មាន ការផ្ដល់ការចុះបញ្ជីពន្ធដារ ត្រូវបានដកហូតដោយស្វ័យប្រវត្តិ
២/ សម្រាប់ក្រុមហ៊ុនបរទេស
ក. ការចុះបញ្ជីពាណិជ្ជកម្មត្រូវការឯកសារដូចខាងក្រោម៖
-ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម
– រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ និងមានផ្ទៃខាងក្រោយពណ៌សរបស់នាយក -ឯកសារអត្តសញ្ញាណប័ណ្ណរបស់នាយក
-លក្ខន្តិកៈក្រុមហ៊ុនមេ
-វិញ្ញាបនបត្រក្រុមហ៊ុនមេ
-លិខិតប្រគល់សិទ្ធិតែងតាំងនាយកការិយាល័យតំណាង ឬនាយកសាខា
-ឯកសារយោង (អាចជាលិខិតអនុញ្ញាតប្រើប្រាស់នាមករណ៍របស់ក្រុមហ៊ុនចាស់ អាជ្ញាបណ្ណផ្សេងៗចេញដោយក្រសួង-ស្ថាប័នជំនាញ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត)
-លិខិតប្រគល់សិទ្ធិ ករណីអ្នកតំណាងជាអ្នកបំពេញពាក្យស្នើសុំ
ខ. ការចុះបញ្ជីពន្ធដារ ត្រូវការឯកសារដូចខាងក្រោម៖
-លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យរបស់សហគ្រាស
-ករណីក្រុមហ៊ុនទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
-ព័ត៌មានអំពីគណនីធនាគារ (ត្រូវផ្ដល់ក្នុងរយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីបានការ ទទួលការចុះបញ្ជីពន្ធដារតាមទម្រង់ឌីជីថល។ ក្នុងករណីខកខានមិនបានផ្ដល់ព័ត៌មាននេះ ការផ្ដល់ការចុះបញ្ជីពន្ធដារត្រូវបានដកហូតដោយស្វ័យប្រវត្តិ
៣/ សម្រាប់សហគ្រាសឯកបុគ្គល
ក. ការចុះបញ្ជីពាណិជ្ជកម្មត្រូវការឯកសារដូចខាងក្រោម៖
-ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម
-រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ និងមានផ្ទៃខាងក្រោយពណ៌សរបស់ម្ចាស់សហគ្រាស
-ឯកសារអត្តសញ្ញាណប័ណ្ណរបស់ម្ចាស់សហគ្រាស
-ឯកសារយោង (អាចជាលិខិតអនុញ្ញាតប្រើប្រាស់នាមករណ៍របស់ក្រុមហ៊ុនចាស់ អាជ្ញាបណ្ណ ផ្សេងៗចេញដោយក្រសួង-ស្ថាប័នជំនាញ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត)
-លិខិតប្រគល់សិទ្ធិករណីអ្នកតំណាងជាអ្នកបំពេញពាក្យស្នើសុំ
ខ. ការចុះបញ្ជីពន្ធដារត្រូវការឯកសារដូចខាងក្រោម៖
-លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យរបស់សហគ្រាស
-ករណីក្រុមហ៊ុនទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
-ព័ត៌មានអំពីគណនីធនាគារ (ត្រូវផ្ដល់ក្នុងរយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការចុះបញ្ជីពន្ធដារតាមទម្រង់ឌីជីថល។ ក្នុងករណីខកខានមិនបានផ្ដល់ព័ត៌មាន ការផ្តល់ការចុះបញ្ជីពន្ធដារត្រូវបានដកហូតដោយស្វ័យប្រវត្តិ
៤/ សម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិ
ក. ការចុះបញ្ជីពាណិជ្ជកម្មត្រូវការឯកសារដូចខាងក្រោម៖
-ប័ណ្ណកម្មសិទ្ធិកាន់កាប់ទីតាំង ឬកិច្ចសន្យាជួលទីតាំងប្រកបអាជីវកម្ម
– រូបថតបច្ចុប្បន្នមិនលើសពីរយៈពេល ០៣ ខែ និងមានផ្ទៃខាងក្រោយពណ៌សរបស់អ្នកគ្រប់គ្រង, សហកម្មសិទ្ធករ (ករណីសហកម្មសិទ្ធករជារូបវន្តបុគ្គល) និង/ឬ អ្នកតំណាង (ករណីសហកម្មសិទ្ធករជានីតិបុគ្គល)
-ឯកសារអត្តសញ្ញាណប័ណ្ណរបស់អ្នកគ្រប់គ្រង, សហកម្មសិទ្ធករ (ករណីសហកម្មសិទ្ធករ ជារូបវន្តបុគ្គល) និង/ឬ អ្នកតំណាង (ករណីសហកម្មសិទ្ធករជានីតិបុគ្គល)
-កិច្ចសន្យានៃក្រុមហ៊ុនសហកម្មសិទ្ធិ
-ឯកសារយោង (អាចជាលិខិតអនុញ្ញាតប្រើប្រាស់នាមករណ៍របស់ក្រុមហ៊ុនចាស់ អាជ្ញាបណ្ណផ្សេងៗចេញដោយក្រសួង-ស្ថាប័នជំនាញ និងឯកសារពាក់ព័ន្ធផ្សេងៗទៀត)
-ករណីសហកម្មសិទ្ធករជានីតិបុគ្គល (លិខិតប្រគល់សិទ្ធិពីក្រុមហ៊ុនមេ, វិញ្ញាបនបត្រក្រុមហ៊ុនមេ និងលក្ខន្តិកៈក្រុមហ៊ុនមេ)
-លិខិតប្រគល់សិទ្ធិ ករណីអ្នកតំណាងជាអ្នកបំពេញពាក្យស្នើសុំ
ខ. ការចុះបញ្ជីពន្ធដារត្រូវការឯកសារដូចខាងក្រោម៖
-លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធអចលនទ្រព្យ ឬព័ត៌មានអចលនទ្រព្យរបស់សហគ្រាស
-ករណីក្រុមហ៊ុនទទួលបានគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP)
-ព័ត៌មានអំពីគណនីធនាគារ (ត្រូវផ្ដល់ក្នុងរយៈពេល ១៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីទទួលបានការចុះបញ្ជីពន្ធដារតាមទម្រង់ឌីជីថល។ ក្នុងករណីខកខានមិនបានផ្ដល់ព័ត៌មាន ការផ្តល់ការចុះបញ្ជីពន្ធដារត្រូវបានដកហូតដោយស្វ័យប្រវត្តិ។)
រាល់ឯកសារភ្ជាប់ទាំងអស់នេះ ត្រូវស្ថិតក្នុងទម្រង់ pdf។ រីឯរូបថតត្រូវស្ថិតក្នុងទម្រង់ jpg ឬ jpeg ដែលស្កេនពីច្បាប់ដើម ហើយមានគុណភាពល្អ។
ការផ្តល់ឯកសារឬព័ត៌មានមិនគ្រប់គ្រាន់ ក្នុងពេលចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន អាចនឹងប្រឈមការបដិសេធលើសំណើចុះបញ្ជី។ ក្នុងករណីនេះ រាល់ការចំណាយដែលបានធ្វើឡើងលើប្រព័ន្ធនឹងមិនមានការធានាចំពោះការប្រគល់ប្រាក់ជូនវិញនោះទេ។
សម្រាប់ការស្នើសុំចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ធុរជនអាចចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh ដែលជាគេហទំព័រប្រមូលផ្ដុំសេវាទាំងអស់។ ដោយមានការផ្លាស់ប្ដូរទិន្នន័យតាមរយៈថ្នាល CamDX, ធុរជនដែលបានចុះបញ្ជីអាជីវកម្មក្រោយថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ នៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មានដំណាក់កាលទី ១ (Single Portal) នឹងមិនចាំបាច់វាយបញ្ចូលព័ត៌មានដែលធ្លាប់បានវាយបញ្ចូលហើយក្នុងប្រព័ន្ធ Single Portal ទៀតទេ នៅពេលស្នើសុំសេវាផ្សេងទៀត ក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងដំណាក់កាលទី ២, ទី ៣ និងដំណាក់កាលបន្តបន្ទាប់ទៀត។ ធុរជនគ្រាន់តែវាយបញ្ចូលលេខសម្គាល់អត្តសញ្ញាណសហគ្រាស (Single ID) នោះព័ត៌មានដែលធ្លាប់ចុះបញ្ជីពីមុននឹងបង្ហាញលើពាក្យស្នើសុំដោយស្វ័យប្រវត្តិ៕
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ធ្លាយពាក្យចចាមអារ៉ាមថា Michael Jackson នៅមានជីវិត ត្រៀមវិលមកបកអាក្រាត Diddy
-
កីឡា៥ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា