ព័ត៌មានជាតិ
កិច្ចសហប្រតិបត្តិការទីក្រុងភ្នំពេញ និងទីក្រុងសៀងហៃ នឹងជំរុញទីក្រុងទាំង២ មានការអភិវឌ្ឍទាំងកិច្ចការពារបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច
ជំនួបសម្តែងការគួរសមរវាងលោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយគណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុង សៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកជំទាវ ចុង មីង (Ms. Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនក្រុងសៀងហៃ នាព្រឹកថ្ងៃទី០៣ កញ្ញា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរ ដោយពិភាក្សាការងារលើការទំនាក់ទំនងអន្តរជាតិ ការសាងសង់ទីក្រុង ការការពារបរិស្ថាន ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។

លោក សេង វណ្ណៈ ក្នុងឱកាសនោះបានលើកឡើងថា រាជធានីភ្នំពេញស្ថិតនៅចំណុចប្រសព្វនៃទន្លេ ៤មុខ គិតមកទល់ពេលនេះ ទីក្រុងភ្នំពេញមានអាយុកាលជាង ៥៨៩ ឆ្នាំហើយ។ រាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងវិស័យការទូត មានផ្ទៃដីសរុបទំហំ ៦៩៥,២១៨ គីឡូម៉ែត្រក្រឡា មានប្រជាពលរដ្ឋប្រមាណ ៣.២លាន នាក់ ក្នុងនោះមានប្រជាជនរស់នៅអចិន្ត្រៃយ៍ ប្រមាណជា ២,២ លាននាក់ និងប្រជាជនស្នាក់នៅបម្រើការងារ ប្រមាណជា ១លាននាក់ក្នុងអត្រាកំណើន ៣,២% ក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.២៩៥ នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា។
លោកបន្តថា សេដ្ឋកិច្ចប្រទេសកម្ពុជាបានធ្លាក់ដល់ចំណុចសូន្យចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩។ ក្រោយការរំដោះប្រទេស និងក្រោមការដឹនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើអោយប្រទេសដ៏ក្រីក្រមួយនេះ មានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ពិសេសនាពេលបច្ចុប្បន្ននេះ កម្ពុជាសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើន ប្រកបដោយឆន្ទៈ មោះមុត និងភាពស្វាហាប់ ជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់។

លោកបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការកន្លងមក ទីក្រុងសៀងហៃ បានផ្តល់អំណោយមករាជធានីភ្នំពេញជាច្រើនដូចជា ម៉ាស់ ថ្នាំពេទ្យ ថ្នាំសម្លាប់មេរោគ និងឧបករណ៍អុកស៊ីសែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ ទីក្រុងសៀងហៃ និងរដ្ឋបាលរាជធានីភ្នំពេញ មានសកម្មភាពកិច្ចសហប្រតិបត្តិការភាគច្រើនការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំ ដោយកន្លងមក រាជធានីភ្នំពេញបានទៅបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ (០៥ លើក) ហើយទីក្រុងសៀង ហៃ បានមកបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញបានចំនួន៨លើក។ លោកបានបន្តទៀតថា ក្រោយជំនួបសម្តែងការគួរសមនេះ នឹងធ្វើអោយទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងទីក្រុងទាំងពីរកាន់តែប្រសើរឡើងមួយកំរិតថែមទៀត។

លោកស្រី ចុង មីង (Ms. Zong Ming) បានមានប្រសាសន៍លើកឡើងថា ទីក្រុងសៀងហៃ មានទំហំផ្ទៃដី : ៦,៣៤១គ.ម២ មានប្រជាជនជាង ២៤លាននាក់ នៅក្នុងឆ្នាំ២០២៣ ជាតំបន់ទីប្រជុំជន ដែលមានប្រជាជនច្រើននៅប្រទេសចិន។ លើសពីនេះ សម្រាប់ផ្នែកសេដ្ឋកិច្ច គឺជាទីក្រុងតែមួយគត់នៅអាស៊ីបូព៌ាដែលមានផលិតផល ក្នុងស្រុកសរុប (GDP)ខ្ពស់ និងជាមជ្ឈមណ្ឌលសកលសម្រាប់វិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច ស្រាវជ្រាវ អប់រំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផលិតកម្ម ទេសចរណ៍ វប្បធម៌ និងដឹកជញ្ជូន ហើយកំពង់ផែ ទីក្រុងសៀងហៃ គឺជាកំពង់ផែកុងតឺន័រដ៏មមាញឹកបំផុតនៅលើពិភពលោក។ ទីក្រុងសៀងហៃមានបណ្តាញរថភ្លើងក្រោមដីធំជាងគេបង្អស់ បើប្រៀបធៀបទៅទីក្រុងផ្សេងៗ លើពិភពលោក មានមហាសេដ្ឋីខ្ទង់ប៊ីលានច្រើនបំផុតទី៦ អគារខ្ពស់ៗច្រើនបំផុតទី៥ និងមាន ទិន្នផលស្រាវជ្រាវវិទ្យាសាស្ត្រធំបំផុតទី៥។ ទីក្រុងសៀងហៃមានស្ថាប័នអប់រំដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតផងដែរ។

លោកស្រីបានបន្តថា ទំនាក់ទំនងប្រទេសចិននិងកម្ពុជាជាទំនាក់ទំនងមិត្តភាពដែកថែប។ អនុវត្តតាមប្រមុខនៃរដ្ឋាភិបាលទាំងពីរលើ ការកសាងជោគវាសនារួមចិននិងកម្ពុជា យើងនឹងអនុវត្តអោយចេញជាការពិត ដើម្បីជាឧត្ដមប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕
អត្ថបទ៖ ស្រីរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ