Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ប្រុងជើងការ ទប់ទល់ជាមួយព្យុះ យ៉ាកជី ដ៏ខ្លាំង

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ VN Express នៅថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤, ប្រទេសវៀតណាម កំពុងប្រុងជើងការខ្ពស់ទប់ទល់ជាមួយព្យុះ យ៉ាកជី ដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចេញបញ្ជាឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការចាំបាច់ជាបន្ទាន់ ខណៈមានការព្យាករថា ព្យុះនេះនឹងបង្កជាបំណាក់ដី នៅតំបន់ភាគខាងជើងនាប៉ុន្មានថ្ងៃខាងមុខ។

(រូបថត៖ មជ្ឈមណ្ឌលឧតុនិយមវៀតណាម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីព្រមានអំពីបំណាក់ដី នាយករដ្ឋមន្ត្រីវៀតណាម ក៏ជំរុញឲ្យមន្ត្រីនិងអាជ្ញាធរនៅតាមបណ្តាខេត្តភាគខាងជើង ត្រូវប្រុងប្រយ័ត្នអំពីជំនន់ទឹកភ្លៀងនិងគ្រោះធម្មជាតិនានាផងដែរ។

លើសពីនេះ លោកបានណែនាំឲ្យកងកម្លាំងទាំងអស់ ត្រូវប្រុងប្រៀបខ្លួនជានិច្ចសម្រាប់ការដាក់ពង្រាយ ប្រសិនបើមានករណីអាក្រក់ណាមួយកើតឡើងជាយថាហេតុ។

(រូបថត៖ ប្រព័ន្ធតាមដានគ្រោះមហន្តរាយវៀតណាម)

សូមបញ្ជាក់ថា យ៉ាកជី គឺជាព្យុះទី៣ដែលជះឥទ្ធិពលដល់ប្រទេសវៀតណាមក្នុងឆ្នាំនេះ ហើយបច្ចុប្បន្នព្យុះនេះកំពុងបង្កើនកម្លាំងនិងបោះពួយយ៉ាងលឿន ឆ្ពោះទៅកាន់ឈូងសមុទ្រតុងកឹង។

ព្យុះនេះបានចូលសមុទ្រវៀតណាមខាងកើត កាលពីថ្ងៃអង្គារទី៣ខែកញ្ញា នាំមកជាមួយខ្យល់ល្បឿន ១០២គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអ្វីដែលគួរឲ្យបារម្ភគឺថា ព្យុះនេះនឹងបង្កើនកម្លាំងដល់កម្រិត១៤ បង្កឲ្យមានរលកសមុទ្រខ្ពស់ៗ ឈានដល់កម្ពស់៧ទៅ៩ម៉ែត្រ ដោយអាចពន្លិចកប៉ាល់ទឹកទំនិញធំៗបានទៀតផង។

ដោយសារតែកម្លាំងដ៏ខ្លាំងបែបនេះហើយ ទើបវៀតណាម ព្រមានថា ព្យុះនេះនឹងបណ្តាលឲ្យមានការបំផ្លិចបំផ្លាញធំធេង ព្រមទាំងគំរាមកំហែងដល់អាយុជីវិតប្រជាជន និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាថែមទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្ពុជានឹងរងឥទ្ធិពលពីព្យុះទី១១ ឈ្មោះ យ៉ាកជី បន្ថែមទៀត ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥កញ្ញា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អតីតមេបញ្ជាការកងទ័ពជើងគោកប្រទេសព្រុយណេ ចាប់អារម្មណ៍វិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា

ព័ត៌មានជាតិ៤៣ នាទីutes មុន

ក្រសួងវប្បធម៌បើកពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «កុមារភាពក្នុងអន្ធការ»នៅសារមន្ទីរទួលស្លែង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្ត​កំពង់ចាម​ ដឹក​នាំមន្ត្រីជំនាញ​ពិនិត្យ​ការ​ស្តារឡើងវិញ នូវហេដ្ឋារចនាសម្ពន្ធ័ ដែលរងការខូចខាតដោយទឹកជំនន់កន្លងមក

ព័ត៌មានជាតិ១០ ម៉ោង មុន

យុវជនវៀតណាមនិងយុវជនកម្ពុជា មានគម្រោងសាងសង់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ជូន​យុវជនកម្ពុជា និង កសាងអគារទីស្តីការរបស់ ស.ស.យ.ក

សន្តិសុខសង្គម១២ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

កីឡា២១ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

សុខ រ៉ាស៊ី ចាត់ទុកទង្វើ Miss Grand ឥណ្ឌា មានចរិតដៀមដាមមកលើកម្ពុជា និងអាក្រក់បំផុត (មានវីដេអូ)

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១២ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ស្ថានការណ៍មិនស្រួល! រុស្ស៊ី ចាប់ផ្តើមសង់ផ្ទះចល័ត ការពារជាតិវិទ្យុសកម្ម ពីគ្រាប់បែកនុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម