Connect with us

កីឡា

កំពូល​អ្នក​ប្រដាល់ជប៉ុន Naoya Inoue ប្រកួត១២ឆ្នាំមិនស្គាល់បរាជ័យ

បានផុស

នៅ

ការប្រកួត​កីឡា​ប្រដាល់នៅក្នុងប្រទេសជប៉ុន អ្នក​គាំទ្រ​​នឹកឃើញ​មុន​គេ​គឺ​​កីឡា​ឃីកបុកសុីង​ ប៉ុន្តែ​បើ​និយាយ​ពី​ប្រដាល់សកលវិញ ជប៉ុនក៏មានកីឡាករ​កំពូល​លំដាប់​ពិភពលោកមួយរូប​កីឡាករ​ Naoya Inoue ​ដែល​​ប្រកួត​រយៈ​ពេល​១២​ចុង​ក្រោយ​ឆ្នាំមិនចាញ់សោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Naoya ដែល​កើតនៅថ្ងៃ១០ មេសា ឆ្នាំ១៩៩៣ ជាអ្នកប្រដាល់សកលអាជីព​បាន​ចាប់​ផ្តើម​​ប្រកួត​​​ប្រដាល់​សកល​​​ស្ម័គ្រ​ចិត្ត​ពី​ឆ្នាំ​២០១០ ដល់​២០១២​ ​នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់​ៗ​ជា​ច្រើន​មាន​ដូច​ជា ជើង​ឯក​យុវជន​អាស៊ី ជើង​ឯក​យុវជន​ពិភព​លោក ជើង​ឯកពិភព​លោក AIBA និង​ជម្រុះ​តំបន់​អាស៊ី​ដើម្បី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក។ នៅ​ចុង​ឆ្នាំ២០១២ រូប​គេ​បាន​ចាប់​ផ្តើម​ប្រកួត​ប្រដាល់​សកល​អាជីព​​ដែល​ប្រកួត​ដំបូង​​ត្រឹម​៨​ទឹក​ដោយ​បាន​ផ្តួល​កីឡាករ Crison Omayao ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៤។

គិតតាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២៤ មាន​រយៈ​ពេល​១២​ឆ្នាំ​ហើយ​ កីឡាករ Inoue ប្រកួតបាន២៨លើក ឈ្នះទាំង២៨លើក និងផ្ដួលដៃគូបោះបង់ការប្រកួត​២៥លើក។ កីឡាករ​​រហស្សនាម​ថា “Monster” គឺដោយសារ​អំណាច​កណ្តាប់​ដៃ​ដ៏​ពិសេស​​មាន​ភាគរយ​ក្នុង​ការ​​ផ្តួល​ដៃ​គូ​​រហូត​ដល់ ៨៨.៨៨%។

ឆ្លងកាត់រយៈពេល១២ឆ្នាំ Inoue ប្រមូលបានខ្សែក្រវាត់សរុបចំនួន១៣ខ្សែ រួម​មាន​​ខ្សែក្រវាត់ Junior Flyweight, OPBF light-flyweight, WBC light-flyweight, WBO junior bantamweight, WBA (Regular) bantamweight, Won IBF The Ring bantamweight, WBA (Super) bantamweight, WBC bantamweight, WBO bantamweight, WBC and WBO super bantamweight, WBA (Super), IBF The Ring super bantamweight។

ស្ទើរមិនគួរឲ្យជឿ គិតទល់ពេលបច្ចុប្បន្នមិនទាន់មានកីឡាកររូបណាអាចយកឈ្នះ និងដណ្ដើមខ្សែក្រវាត់ពីរូបគេបាន​ឡើយ។

កាលពីឆ្នាំ២០២៣ កំពូល​អ្នក​​ប្រដាល់​អាស៊ី Manny Pacquiao បាន​សរសើរ​យ៉ាង​ខ្លាំង​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់ Inoue។ វីរបុរស​ហ្វីលីពីន​បាន​សរសើរ​ថា ៖«Inoue មាន​ល្បឿន​ដ៏​អស្ចារ្យ និង​កណ្តាប់​ដៃ​មាន​កម្លាំង​ខ្លាំង។ គាត់​ជា​កីឡាករ​ប្រដាល់​ដ៏​ពិសេស​ម្នាក់»៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដឹងមូលហេតុតារាចម្រៀង ថៃ ស្លាប់ ក្នុងហាង ក្រោយម៉ាស្សារួច

បច្ចេកវិទ្យា១៩ ម៉ោង មុន

ស្នាដៃសិស្សនិស្សិត និងក្រុមហ៊ុនឯកជនជាង ៦០ស្តង់ នឹងដាក់តាំងបង្ហាញក្នុងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា

ចរាចរណ៍២ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

Sokha Hotels

ព័ត៌មានពេញនិយម