សន្តិសុខសង្គម
ក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល សមត្ថកិច្ចរកឃើញមុខសញ្ញាជនសង្ស័យប្រមាណ២០០នាក់
ក្រសួងមហាផ្ទៃ បានអះអាងថា រដ្ឋាភិបាលបានបង្រ្កាបដោយជោគជ័យនូវផែនការបាតុកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ផែនការបាតុកម្មដែលបានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ត្រូវបានរលាយសាបសូន្យ ដោយសារតែការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃវិធានការសន្តិសុខរបស់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងកម្លាំងប្រជាការពារ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២៤។
តាមគម្រោងអ្នកមាននិន្នាការប្រឆាំងរដ្ឋាភិបាលកម្ពុជា បានបន្តញុះញង់ឱ្យពលរដ្ឋក្នុងស្រុកធ្វើបាតុកម្មរហូតដល់ចុងខែ សីហា ក្រោយបរាជ័យ ប៉ុន្តែដល់បំណាច់ខែសីហា ឆ្នាំ២០២៤ នេះ ពុំមានសកម្មភាពណាមួយកើតឡើងឡើយ។
ក្រសួងមហាផ្ទៃ ចាត់ទុកថា៖«ការបរាជ័យនៃផែនការក្រុមជ្រុលនិយមមួយក្ដាប់តូចនេះ កើតចេញពីការអនុវត្តផែនការសន្តិសុខ របស់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចចម្រុះគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រជាការពារទូទាំងប្រទេស។ ជាពិសេសកម្លាំងយុវជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន ពុំបានលង់ជឿលើឧបាយកលទុច្ចរិត ញុះញង់អុចអាលបោកបញ្ឆោតអូសទាញឱ្យចូលរួមនោះឡើយ»។
លើសពីនេះ មេបណ្តាញមួយចំនួនទាំងក្នុងនិងក្រៅប្រទេស បានភ្ញាក់រឭកទាន់ពេលចូលសារភាព និងប្រកាសលាតត្រដាងអំពីផែនការទុច្ចរិតរបស់មេក្លោងនៅពីក្រោយខ្នងផងដែរ។ បើតាមក្រសួងមហាផ្ទៃ ទោះជាយ៉ាងក៏ដោយ ក៏នៅមានក្រុមជនជ្រុលនិយមមួយក្តាប់តូចនៅតែបន្តអនុវត្តតាមផែនការល្មើសច្បាប់នេះ ដោយធ្វើសកម្មភាពគ្រប់មធ្យោបាយដើម្បីចូលមកកាន់រាជធានីភ្នំពេញ។
ឆ្លើយតបទៅនឹងឥរិយាបថដ៏គឃ្លីននេះ អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ បានចាត់វិធានការរារាំង ទប់ស្កាត់ ឃាត់ដំណើរ ជនសង្ស័យដែលអាចជាមុខសញ្ញាចូលមករាជធានីភ្នំពេញ បានចំនួន១៨៨នាក់ ដោយពន្យល់អប់រំណែនាំ រួចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ។ ក្នុងនោះបានឃាត់ខ្លួន និងអនុវត្តវិធានការរដ្ឋបាល ដោយគ្រាន់តែអប់រំណែនាំធ្វើកិច្ចសន្យាឱ្យវិលត្រឡប់ទៅផ្ទះវិញចំនួន៥៧នាក់និងបានឃាត់ខ្លួនមេបណ្តាញមួយចំនួនបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់ភ្ជាប់ដោយភស្តុតាងយ៉ាង រឹងមាំ រួមមានអាវុធកែច្នៃផ្សេងៗ ឧបករណ៍សម្ភារៈបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សារសំឡេងបញ្ជាញុះញង់ឱ្យប្រើហិង្សា។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ថ្លែងអំណរគុណចំពោះប្រជាជនទូទាំងប្រទេស ដែលបានបង្ហាញនូវស្មារតីសាមគ្គីដ៏រឹងមាំជាមួយរាជរដ្ឋាភិបាល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងកិច្ចការពារ ថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម។
ក្រសួងមហាផ្ទៃ មានជំនឿយ៉ាងមុតមាំលើទឹកចិត្តស្នេហាជាតិរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រមទាំងកម្លាំងប្រជាការពារទូទាំងប្រទេស ក្នុងការបន្តស្មារតីដ៏អង់អាចចូលរួមជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីការពារនិងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ស្ថិរភាពសង្គម និងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសង្គមជាតិ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ៥ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់