វប្បធម៌ ជំនឿ
ចង់ដឹងថាផ្ទះមានលាភសំណាងឬអត់? មើលតែ ៣ ចំណុចប៉ុណ្ណោះ
យោងទៅតាមគោលការណ៍ហុងស៊ុយជាយូរយារណាស់មកហើយ គេជឿថាផ្ទះដែលមានលក្ខណៈទាំងនេះ គឺជាសញ្ញាល្អមួយសម្រាប់គោលការណ៍នាំលាភនាំសំណាង។ ក្នុងនោះគេទស្សន៍ទាយថា ម្ចាស់ផ្ទះនឹងទទួលបានលាភសំណាងធំក្នុងជីវិត ឲ្យតែក្នុងផ្ទះពួកគេមាន៣ចំណុចដូចបានរៀបរាប់ខាងក្រោម។
១ ផ្ទះមានខ្យល់អាកាស បើកចំហ និងមានពន្លឺ
កត្តាសំខាន់មួយនៃហុងស៊ុយផ្ទះគឺភ្លើង ផ្ទះដែលមានភ្លើងបំភ្លឺល្អ នឹងជួយធ្វើឲ្យបន្ទប់មានខ្យល់អាកាស បើកទូលាយ មានផាសុខភាព ល្អសម្រាប់សុខភាព និងជួយឲ្យមានតុល្យភាពរវាង Yin និងYang។ ផ្ទុយទៅវិញ ផ្ទះងងឹតឬមានសភាពស៊ុបទ្រប និងកង្វះពន្លឺធម្មជាតិ វាបង្កើតអារម្មណ៍ងងឹតនិងមិនស្រួល ដែលមិនល្អសម្រាប់សុខភាព និងផ្លូវចិត្តរបស់អ្នករស់នៅក្នុងផ្ទះឡើយ។ ការរស់នៅក្នុងផ្ទះបែបនេះ នឹងធ្វើឲ្យសំណាងរបស់អ្នកធ្លាក់ចុះ និងប៉ះពាល់ដល់អាជីពការងារផងដែរ ។
២ ដើមឈើបៃតង
នៅក្នុងគោលការណ៍ហុងស៊ុយ ដើមឈើតំណាងឲ្យកម្លាំងជីវិត។ បន្ថែមពីលើការធ្វើឲ្យផ្ទះខៀវស្រងាត់និងបៃតង និងជួយបន្សុទ្ធខ្យល់ ដើមឈើក៏នាំមកនូវភាពរឹងមាំ និងសំណាងល្អដល់ម្ចាស់ផ្ទះផងដែរ។ ផ្ទះដែលមានដើមឈើច្រើន និងខ្យល់អាកាសបរិសុទ្ធ ជួយបង្កើតតុល្យភាពនៃ yin និង yang ដែលមិនប៉ះពាល់ម្ចាស់ផ្ទះ ហើយធ្វើឲ្យម្ចាស់មានសុខភាពល្អ និងមានសំណាងល្អ នៅពេលដើមឈើបៃតងបង្កើតផល នេះវាត្រូវបានចាត់ទុកថាជារឿងល្អ។ ផ្ទុយទៅវិញ ប្រសិនបើដើមឈើក្រៀមស្វិត រលួយ អ្នកគួរតែប្រញាប់រកដំណោះស្រាយ ដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានលើហុងស៊ុយ។
៣ ទ្វារខាងមុខ ជញ្ជាំងផ្ទះរឹងមាំ
ទ្វារខាងមុខមិនត្រឹមតែជាមុខផ្ទះប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាកន្លែងដែលខ្យល់បក់មករកលាភសំណាងផងដែរ ។ វាជាកន្លែងដែលអ្វីៗមានអន្តរកម្មឬបញ្ចេញសកម្មភាព ដូច្នេះទ្វារខាងមុខដ៏រឹងមាំគឺជាសញ្ញាច្បាស់លាស់ថា ផ្ទះមានវាលថាមពលវិជ្ជមាន។ រស់នៅក្នុងផ្ទះបែបនេះ ម្ចាស់ផ្ទះងាយជួបមនុស្សល្អ និងប្រកបរបររកស៊ីជួញដូរដោយរលូន៕

គ្រូ ណុប
ចុចអាន៖ក្នុងផ្ទះចេះតែមានរឿងរកាំរកុស ហើយរកស៊ីក៏មិនកាក់កប អាចមកពីវត្ថុ ៧ យ៉ាងនេះ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស