Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម កាត់ទោស​ប្រហារ​ជីវិត​មន្ត្រី​៣០​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​កូរ៉េ​ខាង​ជើង

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រហែលជាបានបញ្ជាឲ្យប្រហារជីវិតមន្ត្រីរដ្ឋាភិបាលយ៉ាងហោចណាស់៣០នាក់ បន្ទាប់ពី​​ប្រទេស​របស់​លោក​បាន​កើត​មាន​គ្រោះ​ទឹកជំនន់ដ៏​ធំ​មួយ ដែលសម្លាប់មនុស្សអស់​រាប់ពាន់នាក់។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ​​ដោយ​ទូរទស្សន៍ Chosun របស់​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ទី​៣​ខែ​កញ្ញា។

សកម្មភាព​លោក គីម ជុងអ៊ុន ចុះ​ត្រួត​ពិនិត្យ​ទឹក​ជំនន់​កាល​ពី​ខែ​កក្កដា (រូបភាព៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍ Chosun បានរាយការណ៍ថា អាជ្ញាធរកូរ៉េខាងជើងបានកាត់ទោសមនុស្សចន្លោះពី២០​ទៅ៣០​នាក់​កាលពីខែ​កក្កដា​ចំពោះការបរាជ័យរបស់ពួកគេក្នុងការបញ្ឈប់​គ្រោះ​ទឹកជំនន់ដ៏​កាច​សាហាវ។ ប្រភព​ពី​មន្ត្រី​ម្នាក់​របស់​កូរ៉េ​ខាង​ជើង បាន​​ប្រាប់ Chosun ថា៖ «កម្មាភិបាល​ពី ២០ ទៅ ៣០នាក់​នៅ​តំបន់​រងគ្រោះ​ដោយ​ទឹក​ជំនន់ ត្រូវ​បាន​គេ​ប្រហារ​ជីវិត​នៅ​ពេល​ដូច​គ្នា​កាល​ពី​ចុង​ខែ​មុន»។

ដោយ​ឡែក​បើ​​យោង​តាម​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​ KCNA បុរស​ខ្លាំង​កូរ៉េ​ខាង​ជើង​បានបញ្ជាឲ្យ​អាជ្ញាធរ «ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង» លើ​មន្ត្រី​របស់​ខ្លួន បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់វាយប្រហារខេត្ត Chagang ជិតព្រំដែនជាមួយប្រទេសចិន កាល​ពី​ខែកក្កដា។

KCNA បានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងនៅចុងខែកក្កដាបានធ្វើឲ្យផ្ទះជាង ៤០០០​ខ្នង ព្រមទាំងអគារសាធារណៈ រចនាសម្ព័ន្ធផ្លូវ និងផ្លូវដែកបានជន់លិចនៅក្នុងទីក្រុង Sinuiju ភាគពាយ័ព្យ និង​នៅ​ក្នុង​ទីក្រុង Uiju ដែលនៅ​ក្បែរ​នោះ។

លោក គីម បានស្តីបន្ទោសមន្ត្រីសាធារណៈ ដែលបានធ្វេសប្រហែសក្នុងការទប់ស្កាត់គ្រោះមហន្តរាយចំពោះ «គ្រោះថ្នាក់ដែលមិនអាចអត់ឱនបាន»។

កូរ៉េខាងជើងបានបដិសេធការផ្តល់ជំនួយពីប្រទេសចិន រុស្ស៊ី និងសូម្បីតែកូរ៉េខាងត្បូង ដែលភាពតានតឹងនៅតែមានកម្រិតខ្ពស់​ដដែល។

មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង បានធ្វើដំណើរទស្សនកិច្ចរយៈពេល​២​ថ្ងៃនៅទីក្រុង Uiju នៅដើមខែសីហា ដើម្បីជួបជនរងគ្រោះដោយសារ​ទឹកជំនន់ និងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ ខណៈពេលដែលធ្វើដំណើរទៅទីនោះ លោក គីម បានចោទប្រកាន់កូរ៉េខាងត្បូងពីការបំផ្លើសទំហំនៃការខូចខាត​ដោយសារ​ទឹកជំនន់ ហើយ​បានចាត់ទុក​ថាវាជា «យុទ្ធនាការលាបពណ៌» និង «ការបង្កហេតុដ៏ធ្ងន់ធ្ងរ» ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទីutes មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៥ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ជីវិតកម្សាន្ដ៨ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

សន្តិសុខសង្គម៥ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម