Connect with us

ព័ត៌មានជាតិ

កំណាត់ផ្លូវលេខ ២៥៨ រងការខូចខាតជាច្រើនកន្លែង

បានផុស

នៅ

កំណាត់​ផ្លូវ​លេខ ២៥៨ បាន​រង​ការ​ខូចខាត​ជា​ច្រើន​កន្លែង ដោយ​ប្រជាពលរដ្ឋ​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មេត្តា​ជួយ​ធ្វើការ​ជួសជុល​ផ្លូវ​មួយ​នេះ​ផង ដោយសារ​តែ​ភ្ញៀវ​ទេសចរ​មក​ស្នាក់នៅ​សណ្ឋាគារ​នៅ​លើ​ផ្លូវ​នោះ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្លូវ​មួយ​ខ្សែ​ដែល​ខូចខាត​នេះ​ ស្ថិតនៅ​លើ​ផ្លូវ​លេខ ២៥៨​ កែង​នឹង​ផ្លូវ​សុធារស ទៅ​ដល់​ចំណុច​ផ្លូវ​កែង​ព្រះស៊ីសុវត្ថិ សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

បើ​តាម​ការ​បញ្ជាក់​ពី លោកស្រី ផល្លី រស់នៅ​លើ​ផ្លូវ ២៥៨ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី ៣ ,៤ ឆ្នាំ​មុន ផ្លូវ​មួយ​ខ្សែ​នេះ​ ធ្លាប់​ជួសជុល​ម្ដង​រួច​ទៅ​ហើយ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ កំណាត់​ផ្លូវ ២៥៨ ចាប់ផ្ដើម​ខូចខាត​ដោយសារ​ភ្លៀង​ធ្លាក់​មក ទឹក​ដក់​លើ​ផ្លូវ ជាហេតុ​ធ្វើ​ឲ្យ​មាន​ការ​ខូចខាត​បន្តិច​ម្ដងៗ។

លោកស្រី​បន្ត​ទៀត​ថា ចំពោះ​ជង្ហុក​មាន​ជម្រៅ​ជ្រៅ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ តែង​យក​ថវិកា​ផ្ទាល់ខ្លួន​ទិញ​កម្ទេច​ថ្ម​ទៅ​ចាក់​បំពេញ​ជង្ហុក កុំ​ឲ្យ​មាន​ទឹក​ដក់​ពិបាក​ទាំង​ការ​រស់នៅ និង​លក់ដូរ​ផង​ដែរ។

ដោយឡែក លោក នី សាមិត្ត ប្រធាន​ការិយាល័យ​សាធារណការ​ខណ្ឌ​ដូនពេញ បាន​ប្រាប់​ឲ្យ កម្ពុជា​ថ្មី ដឹង​ថា បញ្ហា​ផ្លូវ​ខូច​មួយ​ខ្សែ​នេះ លោក​បាន​លើក​គម្រោង​នេះ​ជូន​ទៅ​មន្ទីរ​សាធារណៈ​រាជធានី​រួចហើយ ប៉ុន្តែ​មន្ត្រី​ជំនាញ​សាធារណៈ​រាជធានី​មិន​ទាន់​ចុះ​មក​ជួសជុល​នោះ​ទេ។

ពាក់ព័ន្ធ​បញ្ហា​ខាង​លើ​នេះ ប្រជាពលរដ្ឋ ក៏បាន​សំណូមពរ​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ជួយ​ពន្លឿន​ជួសជុល​កំណាត់​ផ្លូវ ២៥៨ មួយ​ខ្សែ​នេះ​ផង ព្រោះថា​ផ្លូវ​នេះ ឧស្សាហ៍​មាន​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លងកាត់​ជា​ហូរហែ ដែល​ធ្វើ​ឲ្យ​បាត់បង់​សោភណភាព​វិស័យ​ទេសចរណ៍​ក្នុងស្រុក៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សិស្ស-និស្សិត អាចទៅទេសចរណ៍ និងសិក្សាពីតំបន់ព្រំដែន ក្រោយមានដំណើរកម្សាន្តឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៥ នាទី មុន

លោក ប៉ែន បូណា៖ យុវជនមិនត្រឹមតែមានចំណេះជំនាញ និងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានមោទនភាពជាតិ​

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

បុរសម្នាក់​​​ជាប់​គុក​១៣ខែ ​ព្រោះ​​ការ​​​រំខាននិង​គំរាម​សមាជិក​សភា​​ជិត​២ឆ្នាំ​តាមទូរស័ព្ទ​

ព័ត៌មានជាតិ១៨ នាទី មុន

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន​

ព័ត៌មានជាតិ១៨ នាទី មុន

ឆ្នាំ ២០២៥ កម្ពុជា ដាក់ផែនការ​សម្រេចគោលដៅគ្មានថង់ប្លាស្ទិកហើរតាមដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម