Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះមីយ៉ាន់ម៉ា៖ របបយោធា​​​បញ្ចូលក្រុម​តស៊ូ​ប្រដាប់​អាវុធ​សំខាន់ៗ​​ជា​ «​អង្គការ​ភេរវករ»​

បានផុស

នៅ

របបយោធា​មី​យ៉ាន់​ម៉ាបានដាក់បញ្ចូលក្រុមប្រដាប់អាវុធជនជាតិភាគតិចធំៗចំនួនបីដែលបានរុលទៅមុខ​​ក្នុង​ការ​ប្រយុទ្ធ​ពាសពេញ​តំបន់ភាគខាងជើង និងភាគខាងលិចនៃប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំមុនថាជាក្រុម «ភេរវករ»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​Al Jazeera នៅថ្ងៃទី០៤ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់បញ្ជូលនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២ខែកញ្ញា ហើយអនុវត្តចំពោះកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិ​មីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិ Ta’ang (TNLA) និង កងទ័ព Arakan ខណៈនៅក្រោមច្បាប់ប្រឆាំងភេរវកម្ម សមាជិកភាពនិងការទំនាក់ទំនងជាមួយក្រុមដែលមានស្លាកថា «អង្គការភេរវករ» ត្រូវបានហាមឃាត់។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តី ឧត្តមសេនីយ Min Aung Hlaing ដែលជាប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់យោធា (SAC) បាននិយាយថា «អ្នកដែលទាក់ទងភេរវករទាំងនេះក៏កំពុងប្រព្រឹត្តអំពើភេរវកម្មដែរ»។

ក្រុមប្រដាប់អាវុធបានបង្កើតសម្ព័ន្ធភាពបងប្អូនទាំងបី ដើម្បីចាប់ផ្តើមការវាយលុកដ៏ធំមួយឆ្ពោះទៅចុងឆ្នាំមុន ដែលបានផ្តល់សន្ទុះថ្មីដល់កិច្ចខិតខំប្រឹងប្រែងដើម្បី​​​ដក​​​របបយោធា​ដែល​ធ្វើ​​រដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១។

ការវាយលុករបស់ពួកគេបានឈានទៅដល់ផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ាជាប់ព្រំដែនចិននិងថៃ ក៏ដូចជានៅភាគខាងលិចនៃតំបន់រ៉ាឃីន ជាកន្លែងដែលក្រុមស្រាវជ្រាវជម្លោះ Crisis Group ថា កងទ័ព Arakan ហាក់ដូចជាកំពុងគ្រប់គ្រងទឹកដីដែលមានប្រជាជនប្រហែលមួយលាននាក់។

(រូបភាព៖ AP)

ជាមួយគ្នានេះកងកម្លាំងការពារប្រជាជន (PDFs) ជនស៊ីវិលដែលបានកាន់អាវុធប្រឆាំងនឹងយោធាក៏បានរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងតំបន់ Mandalay កណ្តាល ខណៈ PDFs ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដោយរដ្ឋាភិបាលរួបរួមជាតិ (NUG) នៃក្រុមអ្នកនយោបាយ និងសកម្មជនជាប់ឆ្នោត បន្ទាប់ពីយោធាបានបាញ់​ប្រហារ​​លើ​ការតវ៉ាដ៏ធំដោយប្រើកម្លាំង។

គួររម្លឹកថា កងទ័ព Arakan ដែល​​យោធា​ចោទ​ប្រកាន់​ពី​ការ​រំលោភ​សិទ្ធិ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោកស្រី Aung San Suu Kyi ចាត់​ទុក​ថា ​ជា​អង្គការ​ភេរវកររួច​ទៅ​ហើយ​។ ទោះយ៉ាងណាយោធា​បាន​ដក​ឈ្មោះ​ចេញ​ពីរ​ខែ​ក្រោយ​រដ្ឋប្រហារ បន្ទាប់ពីមានបទ​ឈប់​បាញ់​ តែក្រោយមកបទ​ឈប់​បាញ់​ត្រូវ​បាន​បំពាន​។

គួរបញ្ជាក់ថា សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមតាមដានក្នុងស្រុក និយាយថា មនុស្សចំនួន ៥៥៩៩ នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ ខណៈដែលជាង ២ម៉ឺន​នាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ ខណៈភាពវឹកវរនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅមិនទាន់ធូរស្រាលនៅឡើយ រួមទាំងមិនទាន់មានការ​បោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មីនៅឡើយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៥ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៦ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម