ព័ត៌មានអន្ដរជាតិ
រដ្ឋមួយរបស់ឥណ្ឌា អនុម័តច្បាប់ប្រហារជីវិត ជនល្មើសរំលោភសេពសន្ថវៈ
ក្រោយផ្ទុះបាតុកម្មទ្រង់ទ្រាយធំរាប់សប្តាហ៍ទាមទាររកយុត្តិធម៌សម្រាប់គ្រូពេទ្យម្នាក់ដែលត្រូវគេរំលោភសម្លាប់ ពេលនេះ រដ្ឋ West Bengal របស់ប្រទេសឥណ្ឌា បានអនុម័តច្បាប់មួយ ដែលអាចឈានដល់ការប្រហារជីវិតជនល្មើសរំលោភសេពសន្ថវៈ។
ត្បិតតែរដ្ឋ West Bengal អនុម័តច្បាប់នេះរួចហើយក៏ពិតមែន ប៉ុន្តែវាក៏ត្រូវទទួលការយល់ព្រមពីសំណាក់ប្រធានាធិបតីឥណ្ឌាដែរ ទើបអាចក្លាយជាច្បាប់ពេញលេញ។
តាមការចុះផ្សាយរបស់ CNA កាលពីថ្ងៃអង្គារទី៣ខែកញ្ញាឆ្នាំ២០២៤, ច្បាប់នេះគឺបង្ហាញពីកំហឹងរបស់ប្រជាជនចំពោះបញ្ហាអំពើហិង្សាដ៏រ៉ាំរ៉ៃលើស្រ្តី ដែលរាប់ឆ្នាំមកហើយនៅតែមិនអាចដោះស្រាយបាន។
តាមពិតទៅ តាមច្បាប់បច្ចុប្បន្ន ជនល្មើសរំលោភសេពសន្ថវៈ ត្រូវទទួលទោសជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ប៉ុន្តែក្នុងច្បាប់ថ្មីនេះ មានការស្នើឲ្យដំឡើងការជាប់ពន្ធនាគារមួយជាតិឬត្រូវប្រហារជីវិតតែម្តង។
សូមបញ្ជាក់ថា បាតុកម្មបានផ្ទុះឡើងក្នុងរដ្ឋ West Bengal បន្ទាប់ពីគ្រូពេទ្យអាយុ៣១ឆ្នាំ ត្រូវគេរំលោភសម្លាប់ ហើយគេរកឃើញសាកសពប្រឡាក់ដោយឈាមនៅក្នុងមន្ទីរពេទ្យក្រុង Kolkata កាលពីថ្ងៃទី៩ខែសីហា។
បទល្មើសរំលោភសេពសន្ថវៈបានក្លាយជាបញ្ហាចាក់ស្រេះនៅក្នុងប្រទេសឥណ្ឌា ហើយករណីថ្មីនេះ បានធ្វើឲ្យគេនឹកឃើញដល់ករណីរំលោភបូកដ៏ព្រៃផ្សៃកាលពីឆ្នាំ២០១២។
កាលនោះ បុរសមួយក្រុមបានរំលោភបូកនិងសម្លាប់យុវតីម្នាក់នៅលើរថយន្តក្រុង ហើយក្រោយមកក៏ផ្ទុះការខឹងសម្បាមិនមែនត្រឹមក្នុងប្រទេសឥណ្ឌាទេ ពោលគឺពេញពិភពលោកតែម្តង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា