កីឡា
មូលហេតុ២ ប្រធានក្រុមម៉ាឡេស៊ី J.Q. Sim ចង់មកលេងនៅកម្ពុជា
កីឡាករបាល់ទះជម្រើសជាតិម៉ាឡេស៊ី Sim Jian Qin លេចធ្លោក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចធិបតី SEA V. League Challenge 2024 កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា នៅរាជធានីភ្នំពេញ។
តាមរយៈការបង្ហាញសមត្ថភាពដ៏ល្អ ក្លិបបាល់ទះកម្ពុជាខ្លះទំនងជាចាប់អារម្មណ៍លើរូបគេដើម្បីនាំចូលរួមក្រុមទាំងការប្រកួតក្នុងលីគបាល់ទះកំពូលកម្ពុជា និងពានរង្វាន់ធំលំដាប់ទី២សម្តេចក្រឡាហោម ស ខេង ដែលនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ។
ឆ្លើយតបនឹងអ្នកសារព័ត៌មានចោទសួរថា គិតយ៉ាងណា ប្រសិនបើមានក្លិបបាល់ទះនៅកម្ពុជាចាប់អារម្មណ៍ កីឡាករលេខ១២ប្រធានក្រុមជម្រើសជាតិម៉ាឡេស៊ីបានឆ្លើយថា រូបគេពេញចិត្តក្នុងការមកលេងនៅកម្ពុជាដោយមានហេតុផលពីរយ៉ាង។
កីឡាករ Sim Jian Qin បាននិយាយថា ៖«រហូតដល់ពេលនេះមិនមានក្លិបកម្ពុជាណាមួយទាក់ទងខ្ញុំទេ ប៉ុន្តែខ្ញុំលើសពីសប្បាយចិត្តសម្រាប់ការមកលេងនៅទីនេះ ពីព្រោះខ្ញុំដឹងថា ការលេងបាល់ទះនៅកម្ពុជាគឺអាចធ្វើឲ្យយើងលេងដើម្បីជីវិតរស់នៅបាន»។ ប្រការនេះទំនងជារូបគេសំដៅទៅលើអាជីពបាល់ទះនៅកម្ពុជាអាចរកចំណូលចិញ្ចឹមគ្រួសារបាន។
ម្យ៉ាងវិញ នៅប្រទេសម៉ាឡេស៊ីមិនទាន់មានកម្មវិធីប្រកួតសំខាន់ណាមួយឡើយ ដូច្នេះរូបគេទំនេរដែលចេញទៅក្លិបណាក៏បាន។ កីឡាករបាននិយាយថា ៖«ការប្រកួតបាល់ទះនៅកម្ពុជាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់។ អ្នកគាំទ្រស្រឡាញ់បាល់ទះយ៉ាងខ្លាំង។ ជាក់ស្តែង អ្នកគាំទ្របានថតរូបជាមួយកីឡាករយ៉ាងសប្បាយរីករាយ។ ជាមួយគ្នានេះនៅម៉ាឡេស៊ី លីគមិនទាន់ចាប់ផ្តើមទេ ដូច្នេះខ្ញុំពិតជារីករាយក្នុងការចូលរួមជាមួយក្លិបណាមួយដែលចាប់អារម្មណ៍ខ្ញុំ។ ខ្ញុំរីករាយចូលរួមនៅទីនេះ»។
រដូវកាល២០២២/២៣ J.Q. Sim លេងឲ្យក្លិប Win Streak នៅតៃវ៉ាន់ ដែលជាកីឡាករកម្ពុជា វឿន វាសនា កំពុងលេងបច្ចុប្បន្ន។
ព្រឹត្តិការណ៍ប្រកួតពានរង្វាន់សម្តេចធិបតី SEA V. League Challenge ឆ្នាំ២០២៤ មិនមែនជាលើកទី១ទេសម្រាប់កីឡាករ Sim Jian Qin ដែលបានមកប្រកួតនៅប្រទេសកម្ពុជា។ កាលពីឆ្នាំ២០២៣ រូបគេក៏បានរួមដំណើរជាមួយជម្រើសជាតិម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
៥ប្រកួតក្នុងកម្មវិធី SEA V. League ក្រុមបាល់ទះជម្រើសជាតិម៉ាឡេស៊ីទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិសិង្ហបុរី និងឡាវ ប៉ុន្តែចាញ់កម្ពុជាដើម្បីទទួលបានចំណាត់ថ្នាក់លេខ២៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុង វៀងចន្ទន៍ ប្រកាសអាសន្នគ្រោះទឹកជំនន់ ខណៈទឹកទន្លេមេគង្គ ហក់ឡើងខ្ពស់