ព័ត៌មានអន្ដរជាតិ
ក្មេងប្រុសអាយុ១៤ឆ្នាំ បាញ់សម្លាប់សិស្ស២នាក់ និងគ្រូ២នាក់ នៅវិទ្យាល័យ សហរដ្ឋអាមេរិក
តាមសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៥ខែកញ្ញាឆ្នាំ២០២៤ ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បានបាញ់សម្លាប់សិស្សចំនួន២នាក់ និងគ្រូ២នាក់ នៅឯវិទ្យាល័យ Apalachee ក្នុងទីក្រុង Winder នៃរដ្ឋ Georgia។
ក្រៅពីអ្នកស្លាប់, មនុស្សចំនួន៩នាក់ផ្សេងទៀត ក៏ត្រូវរបួសផងដែរ ក្នុងហេតុការណ៍នេះ។
ការវាយប្រហារកើតឡើងនៅម៉ោង ១០:២០នាទីព្រឹក ហើយភ្លាមៗនោះ មន្ត្រីបានចាប់ខ្លួនជនសង្ស័យឈ្មោះ Colt Gray នៅនឹងកន្លែង។ រូបគេនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាត ខណៈការស៊ើបអង្កេតនឹងធ្វើឡើង។
មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ឡើយថាតើមូលហេតុអ្វីទើបក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់នេះ បើកការបាញ់ប្រហារនៅសាលារៀន ចំពេលមានសេចក្តីរាយការណ៍ថា ក្រុមមន្ត្រីមិនមែនជាគោលដៅនៃអំពើនេះឡើយ។
ត្បិតតែមិនផ្តល់ព័ត៌មានលម្អិត ប៉ុន្តែមន្ត្រីម្នាក់បានប្រាប់ទៅ CNN ថា អាវុធដែលប្រើក្នុងការបាញ់ គឺជាកាំភ្លើងប្រភេទ AR-15 ហើយគេមិនដឹងឡើយថាតើ ជនសង្ស័យបានអាវុធនេះមកពីណា។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៤នេះគិតត្រឹមតែកញ្ញា, សហរដ្ឋអាមេរិក កើតមានការបាញ់ប្រហារទ្រង់ទ្រាយធំ៣៨៥លើក ពោលបើគិតជាមធ្យម មានការបាញ់ប្រហារទ្រង់ទ្រាយធំជាង ១.៥លើកជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាញ់ប្រហារអំឡុងក្បួនដង្ហែ Super Bowl នៅអាមេរិក ស្លាប់និងរបួសមនុស្សច្រើននាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ