Connect with us

សេដ្ឋកិច្ច

អាកាសយានដ្ឋានខេត្តសៀមរាប រំពឹងទទួលបានអ្នកដំណើរ ១,៥ លាននាក់

បានផុស

នៅ

អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបដែលបានបើកដំណើរការកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ រំពឹងទទួលបានអ្នកដំណើរប្រមាណ ១,៥ លាននាក់ នៅរហូត​ដល់​​​ដំណាច់ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានលើកឡើងក្នុងជំនួប ពិភាក្សា​ការងារជាមួយគណៈប្រតិភូ ក្រុមហ៊ុន Angkor International Airport Investment (AIAI) នៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ ថា អាកាសយានដ្ឋានសៀមរាបអង្គរបានបើកដំណើរ​ការ​រយៈពេលជិត ១ ឆ្នាំហើយដែលបានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជំរុញការ​ទាក់​ទាញទេសចរបរទេសមកទស្សនាកម្ពុជា។

លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI មានប្រសាសន៍ថា ចាប់តាំង​ពីការ​បើក​ដំណើរការមកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀម​​​រាប​អង្គរ បានទទួល​អ្នកដំ​ណើរ​ប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថា​ នឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់​ឆ្នាំ​២០២៤នេះ។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលមានជំនឿថា ព្រលានយន្តហោះ​អន្តរជាតិខេត្តសៀមរាប នឹងទាក់ទាញអ្នកដំណើរមកកម្ពុជាបន្ថែមទៀត។   

យោងតាមអាកាសចរណ៍ស៊ីវិល កម្ពុជាទទួលបានអ្នកដំណើរតាមជើងអាកាសចំនួន ៣,៥៣ លាននាក់ នៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ កើនឡើង ២០% ធៀបនឹងរយៈ​ពេលដូច​គ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៣៤ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៣៥ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៤០ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម