Connect with us

ព័ត៌មានជាតិ

​មន្រ្តី​អភិរក្សរកឃើញទីតាំងសំបុកសត្វត្មាត ៣០ នៅកម្ពុជា ​​​ជាកំណត់ត្រា​ខ្ពស់បំផុត

បានផុស

នៅ

ក្នុង​ឆ្នាំ​២០២៣ សមាជិកក្រុមការងារអភិរក្សសត្វត្មាត​កម្ពុជា​ (CVWG) ​បាន​រកឃើញ​ទីតាំង​សំបុកសត្វ​ត្មាត​ចំនួន​ ៣០ ​សំបុក​ក្នុងប្រទេសកម្ពុជា ដែល​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​​​កំណត់ត្រាបង្កកំណើត​ជោគជ័យ​ខ្ពស់បំផុត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានបង្ហាញ​ពី​វឌ្ឈនភាពលើ​ការអភិរក្សសត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិតផុតពូជបំផុតរួមមាន ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogyps calvus)។

​របាយការណ៍​បញ្ជាក់ថា ទីតាំង​សំបុកសត្វត្មាតចំនួន ៣០ សំបុក ដែលរកឃើញ​នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ ទទួលបាន​អត្រាសំបុកជោគជ័យខ្ពស់រហូតដល់ ៨៧% ដោយមានកូនញាស់ចំនួន ២៦ ក្បាល​ ដែល​នេះជា​កំណត់ត្រាខ្ពស់បំផុត។

របាយការណ៍ក៏​បានរំលេច​ពីកិច្ចខំប្រឹងប្រែងសហការ របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាចាប់ពីខែមករា​​រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដោយបានបង្ហាញអំពីបញ្ហាប្រឈមដែលកើតមានឡើង និងភាពជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចការពារប្រភេទសត្វសំខាន់ៗ​ទាំងនេះ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើង​ឃើញមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។

ការរកឃើញសត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់យើង។

គំនិតផ្តួចផ្តើមបង្កើតអាហារដ្ឋានត្មាត សម្រាប់​ផ្តល់សាកសពសត្វចិញ្ចឹមជាចំណីដល់សត្វត្មាតនៅតាមទីជម្រកសំខាន់ៗ បាន​ជួយផ្តល់នូវអាហារបន្ថែមដល់សត្វត្មាត ដើម្បីកាត់បន្ថយការខ្វះខាតចំណីអាហារ។

ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាបានបញ្ចាក់ថា “យើងពិតជារំភើប​ជាមួយលទ្ធផល​នៃការពង​កូនជោគជ័យនៅក្នុងឆ្នាំនេះ។ កូនត្មា​ត​ទាំងនោះ​តំណាង​ឱ្យក្តីសង្ឃឹមនាពេល​អនាគតរបស់​ក្រុម​ការងារ​អភិរក្ស​សត្វ​ត្មាត​នៅកម្ពុជា។​ មិនតែប៉ុណ្ណោះវាជា​សក្ខីភាពមួយដែល​បង្ហាញពីប្រសិទ្ធភាព​នៃយុទ្ធ​សាស្រ្តអភិរក្ស​របស់​យើង និងការលះបង់របស់ក្រុមការងារនៅទីវាល“។

ជា​មួយ​គ្នា​នោះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាក៏​បានលើកឡើងពីការ​​ដោះស្រាយកត្តា​គម្រាម​កំហែង​នៃការបំពុលដែលជា​មូលហេតុចម្បងបង្ក​ឲ្យ​សត្វត្មាតស្លាប់។​ នៅឆ្នាំ២០២៣ មានករណីបំពុលចំនួន៨ ត្រូវបានរកឃើញ  និងបានចាត់វិធានការយ៉ាងរហ័សដើម្បីលុបបំបាត់ការសាយភាពសារធាតុបំពុល។ ជាក់ស្តែង​ក្នុងឆ្នាំ២០២៣ នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ។

ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរសាធារណៈជន​ឲ្យ​ចូលរួមអភិរក្សសត្វត្មាត ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ធ្វើការសម្របសម្រួលរៀបចំអបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងទៅកាន់និស្សិតផ្នែកបរិស្ថាន។

កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការគាំទ្រសម្រាប់កិច្ចការពារសត្វត្មាត ពង្រីកបណ្តាញអ្នកគាំទ្រ អ្នកស្ម័គ្រចិត្ត និងម្ចាស់ជំនួយ។ លើសពីនេះទៀត សកម្មភាពទាំងនេះបានបង្កើតការផ្សាយជាវិជ្ជមាន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ក្នុងការអភិរក្សប្រភេទសត្វសំខាន់ៗទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម