Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី៖ ​បរិច្ចាគ ១០០រៀល ឬ១លានដុល្លារ មានតម្លៃស្មើគ្នា ព្រោះឆ្លុះបញ្ចាំងពីស្មារតីស្នេហាជាតិ

បានផុស

នៅ

នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសាធារជនដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ចាប់ពី១០០រៀល រហូតដល់ ១លានដុល្លារ។ ថ្វិត្បិតតែបរិមាណទឹកប្រាក់ខុសគ្នាក៏ដោយ សម្តេចបានចាត់ទុកថា មានតម្លៃស្មើគ្នា ដែលឆ្លុះបញ្ជាំងពីស្មារតីស្នេហាជាតិពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋខ្មែរ ដោយសង្កត់ធ្ងន់ថា ការចូលរួមពីគ្រប់មជ្ឈដ្ឋាន មិនត្រឹម​តែជាកាយវិការព្រួយបារម្ភ ប៉ុន្តែជាសកម្មភាពជាក់ស្តែងក្នុងការការពារទឹកដីរបស់ប្រទេស។ សម្តេចមានប្រសាសន៍ថា៖«មិនថា១០០រៀល ឬជាង១លានដុល្លារនោះទេ រាល់ការបរិច្ចាគមានតម្លៃស្មើៗគ្នា ព្រោះវាបង្ហាញពីការចែករំលែកនូវស្មារតីស្នេហាជាតិ ដូច្នេះហើយខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានចូលរួម និងលើកទឹកចិត្តពួកគាត់បន្តចូលរួម»។

បើតាមសម្តេចធិបតី មកដល់ម៉ោងនេះ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ទទួលបានថវិកាជាង ១៩ លានដុល្លារ ដែលមានពលរដ្ឋចូលរួម​ជាង ៤០ម៉ឺននាក់ ដោយក្នុងមួយថ្ងៃសាធារណជនចូលរួមមូលនិធិចន្លោះពី ១ ៣០០០ ទៅ ១ ៧០០០នាក់។

«ផ្លូវក្រវាត់ព្រំដែនដែលត្រូវធ្វើមានជាង ២៦០០ គីឡូម៉ែត្រ ឥឡូវយើងធ្វើបាន ១៣៦០ គីឡូ បានប្រមាណ ៥០ ភាគរយ នៅសល់ជាង ១៣០០ គីឡូទៀត។ ខ្ញុំបានចុះហត្ថលេខា ចុងខែកក្កដានេះ ដើម្បីបន្តធ្វើនូវកិច្ចការងារនេះ»។ នេះបើតាមសម្តេចធិបតី បញ្ជាក់ថាបន្ថែម។

សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា ការចរចាបោះបង្គោលព្រំដែន គឺដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយឈ្លោះគ្នាជាមួយប្រទេសជិតខាង និងជាការការពារព្រំដែន កសាងព្រំដែន ដើម្បីអភិវឌ្ឍតំបន់នោះជូនប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក ស៊ី និង​លោក ពូទីន ពិភាក្សា​គ្នា​ពី​ទំនាក់ទំនង​ជាមួយ ត្រាំ អ៊ុយក្រែន និង​តៃវ៉ាន់

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ៣៣ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ៤៣ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

Sokha Hotels

ព័ត៌មានពេញនិយម