Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ រដ្ឋាភិបាលនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ដល់ពលរដ្ឋក្រីក្រ

បានផុស

នៅ

នីតិកាលទី៧នេះ រាជរដ្ឋាភិបាលនៅតែបន្តគាំទ្រការផ្តល់ជំនួយផ្នែកច្បាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្រីក្រ និងខ្សត់ខ្សោយដែលត្រូវការសេវាមេធាវី។ នេះជាការថ្លែងបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិស្សមេធាវី និងសិក្ខាកាមមេធាវី បានឆ្លើយតបទៅនឹងយុទ្ធសាស្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុង «ការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងប្រសិទ្ធភាព បរិមាណ គុណភាព និងឆាប់រហ័សនៃការដោះស្រាយវិវាទក្នុង និងក្រៅប្រព័ន្ធតុលាការ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានចាត់ទុកថា មេធាវី គឺជាតួអង្គដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់យុត្តិធម៌សង្គម និងពង្រឹងនីតិរដ្ឋ តាមរយៈការជួយការពារក្តីជូនជនក្រីក្រ និងជនងាយរងគ្រោះដោយឥតគិតថ្លៃ ការផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតថ្លៃ និងការផ្សព្វផ្សាយច្បាប់ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ថ្នាក់មូលដ្ឋាន និងសាធារណជនទូទៅ។

ក្នុងន័យនេះ សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសគាំទ្រចំពោះសកម្មភាពការងាររបស់គណៈមេធាវីទៅលើការផ្ដល់ជំនួយផ្នែកច្បាប់ ការផ្សព្វផ្សាយច្បាប់ និងការពង្រឹងនីតិរដ្ឋ ពេលកន្លងមក។ សម្ដេច ថា សកម្មភាពទាំងនេះ បានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដែលមានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពាន ដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

តាមរយៈសកម្មភាពទាំងនេះ រាជរដ្ឋាភិបាល ក៏បានផ្ដល់ការគាំទ្រដល់គណៈមេធាវី តាមរយៈការផ្តល់នូវថវិកាប្រចាំឆ្នាំសម្រាប់ការពារក្តីជូនជនក្រីក្រ ស្ត្រី និងក្មេងស្រីរងគ្រោះ ស្នើតែងតាំងតំណាងគណៈមេធាវីជាសមាជិកអាជ្ញាធរជាតិ និងគណៈកម្មាធិការនានារបស់រដ្ឋ ព្រមទាំងការតែងតាំងមេធាវី ជាទីប្រឹក្សាច្បាប់ ជាមេធាវីប្រចាំរដ្ឋបាល​រាជធានី​-ខេត្ត ជាដើម។ នេះជាការបន្ថែមរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។

ពីវេទិកាដែលមានការចូលរួមពីសំណាក់មេធាវីជិត២ពាន់នាក់ នាព្រឹកថ្ងៃនេះ សម្ដេចធិបតី បានណែនាំគណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់​ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និងកុមារ ពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ និងចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌បន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ស្នើដល់មេធាវីគ្រប់រូប បន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេសបន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដូចសមាជិកគ្រួសាររបស់ខ្លួន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ នាទី មុន

ឱក សុគន្ធកញ្ញា ថានៅពីក្រោយភាពជោគជ័យ គឺមានក្រុមគ្រួសារជាអ្នកគាំទ្រនិងផ្តល់កម្លាំងចិត្ត

ព័ត៌មានជាតិ៤១ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ៤៥ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៥៨ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា១ ម៉ោង មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម