Connect with us

ព័ត៌មានជាតិ

ស្ថានីយបូមទឹកថ្មីបឹងទំពុន មាន​សមត្ថភាពបូមទឹកបាន​ ១២ ម៉ែត្រគូបក្នុង ១ វិនាទី

បានផុស

នៅ

​ស្ថានីយបូម​ទឹក​ថ្មី​ ដែល​​គ្រោង​សាងសង់​ថ្មីបន្ថែម​នៅ​​ស្ថានីយ​បូម​ទឹក​បឹងទំពុន មាន​សមត្ថភាពអាចបូមទឹកបានដល់ ១២ ម៉ែត្រគូបក្នុង ១​វិនាទី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូនរាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​​​ថា ​គម្រោង​សាងសង់​ស្ថានីយ​បូមទឹកថ្មី​បន្ថែម​​ ជា​គម្រោង​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ឋលូ និង​ប្រព័ន្ឋរំដោះទឹក​ សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ក្នុង​ភូមិសាស្ត្រ​រាជធានីភ្នំពេញ។ ស្ថានីយ​បូមទឹកថ្មី​បំពាក់​ម៉ូទ័រ​បូម​ទឹក​ខ្នាត​ធំមាន​ទំហំ​អង្កត់​ផ្ចឹត ១.៥ម៉ែត្រ ចំនួន ២ គ្រឿង ដែល​មា​នសមត្ថភាព​បូម​ទឹក ១២ ម៉ែត្រ​គូប​ក្នុង ១វិនាទី។

នៅពេល​ដាក់​ឱ្យដំណើរ​ការ​ ស្ថានីយបឹងទំពុននឹង​មាន​សមត្ថភាព​បូមទឹកសរុប ៤៥ ម៉ែត្រគូប ក្នុង ១ វិនាទី ដែល​នឹង​កាត់​បន្ថយ​ការ​លិចលង់​ដោយ​ទឹកភ្លៀងនៅ​ភូមិសាស្ត្រខណ្ឌមានជ័យ ចំការមន ទួលគោក សែនសុខ និងពោធិ៍សែនជ័យ​។

គួរជម្រាបថា ស្ថានីយបូមទឹកបឹងទំពុន ជាស្ថានីយបូមទឹកដែលធំជាងគេនៅក្នុងរាជធានីភ្នំពេញ ដោយបំពាក់ម៉ូទ័របូមទឹកច្រើនគ្រឿង ដែលមានសមត្ថភាព​រំដោះទឹកបានជាច្រើនខណ្ឌក្នុងរាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម