ព័ត៌មានអន្ដរជាតិ
កាកសំណល់ប្លាស្ទិកចំនួន៥៧លានតោនក្នុង១ឆ្នាំកំពុងបំពុលពិភពលោក
ការសិក្សាថ្មីមួយបានបង្ហាញថា ពិភពលោកបង្កើតការបំពុលដោយប្លាស្ទីកចំនួន៥៧លានតោនជារៀងរាល់ឆ្នាំ ដោយច្រើនជាងពីរភាគបីនៃការបំពុលទាំងនេះបណ្តាលមកពីសកលលោកខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៥ខែកញ្ញានេះ។
ការបំពុលពីកាកសំណល់ប្លាស្ទិកជាធម្មតាជារៀងរាល់ឆ្នាំមានប្រហែល៥២លានតោន ដែលភាគច្រើនមកពីទីក្រុងញូវយ៉កដែលមានកាកសំណល់ប្លាស្ទិកខ្ពស់ដូចអគារ Empire State។ នេះបើយោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Leeds ក្នុងចក្រភពអង់គ្លេស។
នៅក្នុងការសិក្សានៅទស្សនាវដ្តី Nature ពួកគេបានពិនិត្យកាកសំណល់មាននៅមូលដ្ឋាននៅតាមទីក្រុង និងទីប្រជុំជនជាង ៥ម៉ឺននៅជុំវិញពិភពលោក។ ការសិក្សានេះបានពិនិត្យប្លាស្ទិកដែលចូលទៅក្នុងបរិយាកាស មិនមែនប្លាស្ទិកដែលចូលទៅក្នុងកន្លែងចាក់សំរាម ឬត្រូវបានដុតយ៉ាងត្រឹមត្រូវនោះទេ។
អ្នកស្រាវជ្រាវនៅក្នុងការសិក្សាបាននិយាយថា ១៥ភាគរយនៃចំនួនប្រជាជនពិភពលោក បានប្រមូលនិងបោះចោលកាកសំណល់មិនត្រឹមត្រូវ ដែលជាហេតុផលធំមួយនៅអាស៊ីអាគ្នេយ៍ និងអនុតំបន់សាហារ៉ាអាហ្វ្រិកផលិតកាកសំណល់ប្លាស្ទិកច្រើនបំផុត ដែលក្នុងនោះរួមមានប្រជាជនចំនួន២៥៥លាននាក់ក្នុងប្រទេសឥណ្ឌា។
យោងតាមអ្នកសិក្សា Costas Velis សាស្ត្រាចារ្យផ្នែកវិស្វកម្មបរិស្ថាន Leeds បានឲ្យដឹងថា ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ា បានបញ្ចេញការបំពុលប្លាស្ទិកច្រើនបំផុត ខណៈទីក្រុងដែលបំពុលប្លាស្ទិកធំបំផុតផ្សេងទៀតគឺ New Delhi ប្រទេសឥណ្ឌា ទីក្រុង Luanda ប្រទេស អង់ហ្គោឡា ទីក្រុងKarachi ប្រទេស ប៉ាគីស្ថាន និង Al Qahirah ប្រទេសអេហ្ស៊ីប។
ប្រទេសឥណ្ឌានាំមុខគេលើពិភពលោកក្នុងការបង្កើតការបំពុលប្លាស្ទិក ដោយមានកាកសំណល់បាន១០,២លានតោនក្នុងមួយឆ្នាំ ច្រើនជាងទ្វេដងនៃប្រទេសដែលបំពុលបរិស្ថានធំបន្ទាប់គឺ នីហ្សេរីយ៉ា និងឥណ្ឌូណេស៊ី ខណៈប្រទេសចិន ដែលជារឿយៗត្រូវបានចោទចំពោះការបំពុលនោះ ជាប់ចំណាត់ថ្នាក់ទី៤ ប៉ុន្តែកំពុងបោះជំហានយ៉ាងខ្លាំងក្នុងការកាត់បន្ថយកាកសំណល់ ស្របពេលអ្នកបំពុលប្លាស្ទិកកំពូលផ្សេងទៀតគឺប៉ាគីស្ថាន បង់ក្លាដែស រុស្ស៊ី និងប្រេស៊ីល។
ប្រទេសទាំងប្រាំបីខាងលើទទួលខុសត្រូវចំពោះការបំពុលប្លាស្ទីកច្រើនជាងពាក់កណ្តាលនៃពិភពលោក នេះបើយោងតាមទិន្នន័យរបស់ការសិក្សា។ ចំណែកសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់ទី៩០នៃការបំពុលប្លាស្ទិកដែលមានច្រើនជាង ៥២៥០០តោន ហើយចក្រភពអង់គ្លេសជាប់ចំណាត់ថ្នាក់ទី ១៣៥ ដែលមានជិត ៥១០០ តោន។
គួរបញ្ជាក់ថា នៅឆ្នាំ២០២២ ប្រទេសភាគច្រើននៅលើពិភពលោកបានយល់ព្រមធ្វើសន្ធិសញ្ញាដែលមានកាតព្វកិច្ចស្របច្បាប់ជាលើកដំបូងស្តីពីការបំពុលប្លាស្ទិក រួមទាំងនៅក្នុងមហាសមុទ្រផងដែរ ខណៈការចរចាសន្ធិសញ្ញាចុងក្រោយធ្វើឡើងក្នុងប្រទេសកូរ៉េខាងត្បូងក្នុងខែវិច្ឆិកា។
ការសិក្សាលើបញ្ហានេះនេះបានប្រើបញ្ញាសិប្បនិម្មិតដើម្បីផ្តោតលើផ្លាស្ទិកដែលត្រូវបានដុតដោយមិនត្រឹមត្រូវ ប្រហែល ៥៧ភាគរយ នៃការបំពុល ឬគ្រាន់តែបោះចោល ខណៈមីក្រូប្លាស្ទិកឬ nanoplastics ក៏បង្កបញ្ហាពីការរំខាននៅតាមឆ្នេរសមុទ្រ និងបង្កបញ្ហាដល់ជីវិតសមុទ្រនិងគំរាមកំហែងសុខភាពមនុស្ស។លើសពីនេះឧស្សាហកម្មផ្លាស្ទិកបានញ្ចេញឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើន ដែលរួមចំណែកដល់ការផ្លាស់ប្តូរអាកាសធាតុ។
លោកស្រីTheresa Karlsson ទីប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកទេសនៃបណ្តាញការលុបបំបាត់ការបំពុលអន្តរជាតិ ដែលជាសម្ព័ន្ធមួយផ្សេងទៀតនៃក្រុមតស៊ូមតិលើបញ្ហាបរិស្ថាន សុខភាព និងកាកសំណល់ បានហៅបរិមាណនៃការបំពុលដែលបានកំណត់ដោយការសិក្សានេះថា «គួរឱ្យព្រួយបារម្ភ» និងបន្ថែមថា«វាបង្ហាញពីបរិមាណប្លាស្ទិកដែលត្រូវបានផលិតនាពេលបច្ចុប្បន្នមិនអាចគ្រប់គ្រងបាន»។
ជាមួយគ្នានេះការសិក្សានេះក៏បានបង្ហាញដែរថាការធ្វើពាណិជ្ជកម្មសំណល់ប្លាស្ទិកកំពុងមានការថយចុះ ដោយប្រទេសចិនបានហាមឃាត់ការនាំចូលកាកសំណល់ ខណៈពាណិជ្ជកម្មកាកសំណល់ទាំងមូលពិតជាកំពុងកើនឡើង ដោយការនាំចេញកាកសំណល់របស់សហភាពអឺរ៉ុបពី១១០០០០តោន ក្នុងឆ្នាំ ២០០៤ ដល់ ១,៤ លានតោន ក្នុងឆ្នាំ ២០២១។ចំណែកអង្គការសហប្រជាជាតិបានព្យាករថា ផលិតកម្មប្លាស្ទិកទំនងជានឹងកើនឡើងពីប្រមាណ ៤៤០ លានតោន ក្នុងមួយឆ្នាំដល់ជាង ១ ២០០ លានតោនដែលនឹងធ្វើឲ្យភពផែនដីរបស់យើងកាន់តែមានការបំពុលបន្ថែមទៀត៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជង្ហុកជាច្រើនកន្លែងលើកំណាត់ផ្លូវ ៦០៨ បង្កគ្រោះថ្នាក់ដល់អ្នកដំណើរជារឿយៗ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក អ៊ិន សុភិន ចេញមុខអះអាងថា ខ្លួនមិនពាក់ព័ន្ធទេ ក្រោយផ្ទុះរឿងទិញសិទ្ធិ Miss Grand 2025
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
បវរកញ្ញាមីយ៉ាន់ម៉ា បង្ហាញខ្លួនលើកដំបូង ក្រោយបាត់បង់តំណែងលេខ២ MGI
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកស្រី អ៊ឹម សុគន្ធា បញ្ជាក់ថា ព្រោះតែងរឿងចង់ចាញ់ឈ្នះ មានអ្នកខ្លះចង់ទិញសិទ្ធិ Miss Grand 2025
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនចិន គ្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី ស្វាយចន្ទី ដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា