Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ត្រៀម​លុយ​ជាង​៥០​ពាន់​លាន​ដុល្លារ ផ្ដល់​ហិរញ្ញប្បទាន​​សម្រាប់​ទ្វីប​អាហ្វ្រិក

បានផុស

នៅ

មេដឹកនាំចិនលោក ស៊ី ជីនពីង បានសន្យាផ្តល់ហិរញ្ញប្បទានជាង ៥០​ពាន់លានដុល្លារសម្រាប់ទ្វីបអាហ្រ្វិកក្នុងរយៈពេល ៣​ឆ្នាំខាងមុខ ហើយបានសន្យាថានឹងជួយបង្កើតការងារ​១​លាន​កន្លែង​នៅទីនោះ។

លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន (រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ី បានប្រាប់មេដឹកនាំអាហ្វ្រិកនៅទីក្រុងប៉េកាំងនៅ​ថ្ងៃ​ទី​៥​ខែ​កញ្ញា​ថា៖ «ក្នុងរយៈពេល៣ឆ្នាំខាងមុខ រដ្ឋាភិបាលចិនមានឆន្ទៈក្នុងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំនួន ៣៦០​ពាន់លានយន់ (៥០,៧​ពាន់លានដុល្លារ)»។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​ចិន បាន​ឲ្យ​ដឹង​ថា មេដឹកនាំអាហ្វ្រិកជាង​៥០​នាក់ និង​ប្រធាន​អង្គការសហប្រជាជាតិលោក Antonio Guterres កំពុងចូលរួមវេទិកា​ចិន-អាហ្រ្វិកនៅសប្តាហ៍នេះ។

មេដឹកនាំអាហ្រ្វិក បាន​​​ធានា​បាន​នូវការសន្យាជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ​ជាមួ​យ​ចិន​នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការរុករករ៉ែ ពាណិជ្ជកម្ម និងថាមពល។

ថ្លែងទៅកាន់មេដឹកនាំនៅក្នុងពិធីបើកវេទិកានៅវិមានប្រជាជនដ៏ប្រណិតរបស់ទីក្រុងប៉េកាំង លោក ស៊ី បានសាទរចំពោះទំនាក់ទំនងជាមួយទ្វីប​អាហ្វ្រិក ដោយ​ថា​វា​ជា «រយៈពេលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ» របស់ពួកគេ។

លោក​បាន​បន្ត​ថា​៖ «​ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​ក្នុង​វិស័យ​ឧស្សាហកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និង​ការ​វិនិយោគ»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម