Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ធានាការប្រើប្រាស់ថវិកាកសាងព្រំដែនប្រកបដោយតម្លាភាព និងចំគោលដៅ

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៤ នេះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ទទួលបានថវិកាពីសប្បុរសជនជាង ១៩ លានដុល្លារ ដែលមានពលរដ្ឋចូលរួមជាង ៤០ម៉ឺននាក់។ ជុំវិញថវិកាដែលទទួលបាននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានធានាថា រដ្ឋាភិបាលនឹងប្រើប្រាស់កញ្ចប់ថវិកាដែលសប្បុរសជនចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលមនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតលើកសាងផ្លូវក្រវាត់ព្រំដែន ប្រកបដោយតម្លាភាព និងចំគោលដៅ។

ការធានាអះអាងនេះ ជាការឆ្លើយតបទៅនឹងក្តីកង្វល់របស់ពលរដ្ឋមួយចំនួន​ ដែលបានព្រួយបារម្ភពីការប្រើប្រាស់ថវិកាខ្ជះខ្ជាយ និងមិនមានតម្លាភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីធានាបាននូវតម្លាភាព និងការប្រើប្រាស់ថវិកាឱ្យចំគោលដៅ សម្តេចនឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សយជូនដំណឹងដល់ពលរដ្ឋឱ្យបានដឹងពីគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។ សម្តេចធិបតី មានប្រសាសន៍ថា៖«តើយើងគ្រប់គ្រង(ថវិកា)យ៉ាងម៉េច ការធានានូវតម្លាភាព និងចំគោលដៅគឺជាកិច្ចការសំខាន់ យើងនឹងបង្កើតគណៈកម្មការគ្រប់គ្រង និងផ្សព្វផ្សយជូនដំណឹងប្រជាពលរដ្ឋ ឯកឧត្តម ខ្វាន់ ស៊ាម ខាងវិស្វកម្ម នឹងធ្វើផែនការលម្អិតនិងរាយការណ៍ជាសាធារណៈជូនប្រជាពលរដ្ឋអំពីគម្រោងដែលត្រូវធ្វើ» ។

សម្តេចធិបតី ឱ្យដឹងថា ផ្លូវក្រវាត់ព្រំដែនដែលត្រូវធ្វើមានជាង ២៦០០ គីឡូម៉ែត្រ ធ្វើបាន ១៣៦០ គីឡូ  ប្រមាណ ៥០ ភាគរយ នៅសល់ ១៣០០ គីឡូទៀត។ សម្តេចថ្លែងថា៖«យើងនឹងកំណត់ឱ្យច្បាស់ធ្វើពីកន្លែងណាដល់កន្លែងណា បង្គោលណា ចំណាយប៉ុន្មាន ត្រូវប្រើប្រាស់ថវិកានេះ ហើយបងប្អូនអាចទៅមើល»។

ជុំវិញការអភិវឌ្ឍនតំបន់ព្រំដែននេះដែរ រាជរដ្ឋាភិបាលនឹងបង្កើតភូមិនៅតំបន់ព្រំដែននៃខេត្តទាំង៤ ក្នុងតំបន់ត្រីកោណអភិវឌ្ឍ CLV ដោយចែកដីឱ្យប្រជាពលរដ្ឋក្រីក្រសង់លំនៅដ្ឋាន ដាំដំណាំ ដើម្បីការពារធនធានព្រៃឈើ និងជារបងការពារព្រំដែន។ សម្តេចមានប្រសាសន៍ថា៖‍«យើងនឹងបង្កើតភូមិតំបន់មួយសម្រាប់ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ ជាជាងគាត់កាប់ឆ្កាព្រៃ ហើយយើងនឹងរៀបចំជូនដីលំនៅដ្ឋាន ដីអាស្រ័យផល ផ្គុំជាមួយកម្មវិធីមួយចំនួនរៀបចំជាកញ្ចប់ ដើម្បីអភិវឌ្ឍភូមិគាត់តែម្តងមិនមែនដាក់គាត់ចោលទេ»។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសាធារជនដែលបានចូលរួមដោយបរិច្ចាគដោយស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ចាប់ពី១០០រៀល រហូតដល់ ១លានដុល្លារ។
ថ្វិត្បិតតែបរិមាណទឹកប្រាក់ខុសគ្នាក៏ដោយ សម្តេចបានចាត់ទុកថា មានតម្លៃស្មើគ្នា ដែលឆ្លុះបញ្ជាំងពីស្មារតីស្នេហាជាតិពិតប្រាកដ និងលើកទឹកចិត្តឱ្យបន្តចូលរួមឱ្យច្រើនផុសផុលបន្ថែមទៀត ដើម្បីរួមគ្នាអភិវឌ្ឍន៍តំបន់ព្រំដែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម