Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះជំងឺ mpox ក្នុងពន្ធនាគារនៅអាមេរិក ឆ្លងអ្នកទោសច្រើននាក់

បានផុស

នៅ

តាមការចុះផ្សាយរបស់គេហទំព័រ News Nation Now​ កាលពីថ្ងៃពុធទី៤ខែកញ្ញាឆ្នាំ២០២៤​, ពន្ធនាគារក្នុងទីក្រុង Fort Dodge នៃរដ្ឋ Iowa បានប្រកាសពីការផ្ទុះឡើងនៃជំងឺ mpox ដោយឆ្លងរាលដាលក្នុងចំណោមអ្នកទោស។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Paul Cornelius ប្រធានពន្ធនាគារ បានចេញសេចក្តីថ្លែងការណ៍ថា «យើងកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ ជាមួយនឹងវិធានការសុខភាពដ៏រឹងមាំបំផុត។ យើងកំពុងធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធ និងចាត់វិធានការនានាដើម្បីទប់ស្កាត់ការឆ្លងរាលដាល បន្ថែមទៀត»។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់តួលេខពិតថាតើមានអ្នកទោសប៉ុន្មាននាក់ដែលឆ្លងជំងឺ mpox ក្នុងពន្ធនាគារនេះទេ គ្រាន់តែប្រាប់ថា មានច្រើននាក់។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក, ករណីឆ្លងជំងឺ mpox ចុងក្រោយបំផុតនៅរដ្ឋ Iowa គឺនៅក្នុងឆ្នាំ២០២៣។

(រូបថត៖ Messenger)

គួររម្លឹកឡើងវិញ កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ អង្គការសុខភាពពិភពលោក បានប្រកាសថា ជំងឺ mpox គឺជាភាពអាសន្នសុខភាពពិភពលោក និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។

Mpox ឆ្លងតាមរយៈទំនាក់ទំនងជិតស្និទ្ធ ហើយរោគសញ្ញាមានដូចជាកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែ គ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សិង្ហបុរី ត្រៀមបើកយុទ្ធនាការចាក់វ៉ាក់សាំង mpox

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម