Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនដឹកជញ្ជូនឥណ្ឌូណេស៊ី GoTo ដក​ខ្លួនចេញ​ពី​វៀតណាម​ ដោយ​​ប្រកួត​មិន​ឈ្នះ​គេ​ Grap និង​ Shopee

បានផុស

នៅ

ក្រុមហ៊ុនផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូនឥណ្ឌូណេស៊ី​ GoTo Group បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​នឹង​បិទប្រតិបត្តិការ​ក្នុងប្រទេសវៀតណាម​ចាប់​ពី​ថ្ងៃ​ទី​ ១៦ ខែ​កញ្ញា តទៅ​ ចំពេល​ដែល​ក្រុម​ហ៊ុន​ត្រដាប​ត្រដួស​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​ក្រុម​ហ៊ុន​ធំៗ​ផ្សេង​ៗ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​​ Nikkei Asia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​ដក​ខ្លួន​នេះ​ ធ្វើ​ឡើង ៦ ឆ្នាំ​ ក្រោយ​ក្រុម​ហ៊ុន Gojek ដែល​ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​​ GoTo ​បាន​ចាប់​ផ្ដើម​​ប្រតិបត្តិការ​​នៅ​​វៀតណាម​ក្នុង​​ឆ្នាំ​ ២០១៨ ដោយ​​សហការ​គ្នា​ជាមួយ​ដៃគូ​ក្នុង​ស្រុក​ ​Go-Viet ។ ​​វា​ជា​​​ការបណ្តាក់ទុននៅ​បរទេស​លើកដំបូងរបស់ GoTo ​ដែល​គេ​រាប់​ថា​ជាការផ្លាស់ប្តូរដ៏កម្រមួយរបស់​ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូណេស៊ីដដែល ដោយសូម្បី​តែ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក​ ចូកូ​ វីដូដូ​ ក៏​ចូលរួម​ពិធី​បើក​ដំណើរការ​កាល​នោះ​ផង​ដែរ​។

នៅ​វៀតណាម Gojek បានចាប់ផ្តើមដោយ​ដាក់​សេវាកម្មម៉ូតូឌុប​ ក្រោយមកបានពង្រីកទៅការដឹកជញ្ជូនរហ័ស​តាមរថយន្ត និងសេវាកម្មដឹក​ជញ្ជូន​ផ្សេងទៀត ដោយសង្ឃឹមថានឹង​ពង្រឹង​វត្តមាន​របស់​ខ្លួន​ឱ្យ​បាន​រឹង​មាំ​ដូច​នៅ​ឥណ្ឌូណេស៊ី​ដែរ​។ ​យ៉ាង​ណា​មិញ​ ក្រុមហ៊ុន​នៅ​បាន​ជាប់​នៅ​ក្នុង​​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំងក្លា​​ជាមួយ​គូ​ប្រជែងក្នុង​ប្រទេស​ វៀតណាម​។ ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ Grab របស់សិង្ហបុរី ដែលមានវត្តមាន​នៅ​វៀតណាម​រួចទៅហើយនោះ​ ​បាន​ពង្រីកសេវាកម្មដឹកភ្ញៀវ​ និង​ដឹក​ជញ្ជូនផ្សេង​ៗ​របស់ខ្លួនយ៉ាងសកម្ម ខណៈ​ក្រុមហ៊ុន​ក្នុងស្រុកដូចជា Be Group ក៏សកម្មលើ​ទីផ្សារ​ផងដែរ។

​លើ​ការ​ដឹក​ជញ្ជូន​អាហារ​ Gojek បានគ្រប់គ្រងចំណែកទីផ្សារវៀតណាម​ត្រឹមតែ ៣ ភាគរយ ប៉ុណ្ណោះ ខណៈ Grab កាន់​កាប់ទីផ្សារ​ ៤៧ ភាគរយ ហើយ​ ​ShopeeFood ដែល​ជា​ក្រុមហ៊ុន​មាន​ប្រភព​ពី​សិង្ហបុរី​មួយ​ទៀត​ កាន់​កាប់​ទីផ្សារ​ ៤៥ ភាគរយ​។ ​

ក្រៅ​ពី​បញ្ហា​នេះ​ ក្រុមហ៊ុន​​មេ GoTo ​ក៏​បានបន្តរាយការណ៍ពីការខាតបង់សរុប ដោយ​ឈាន​ដល់​ ៥,៨ ប៊ីលាន​ដុល្លារ​។ ទោះ​បី​ការ​ខាត​បង់​ថយ​ចុះ​ច្រើន​ក្ដី​ អ្នក​វិនិយោគនៅតែ​ប្រុងប្រយ័ត្ន ដោយសារបរិយាកាសអត្រាការប្រាក់ខ្ពស់​ក្រោយ​វិបត្តិ​ជំងឺរាត​ត្បាត​កូវីដ១៩ ។ ​ភាគហ៊ុនរបស់​​ក្រុមហ៊ុនដដែល​ បានធ្លាក់ចុះជាង ៨០ ភាគរយ​ ចាប់តាំងពីក្រុមហ៊ុននេះបានបង្ហាញខ្លួនលើ​ទីផ្សារ​ភាគហ៊ុនឥណ្ឌូណេស៊ី​ជាលើកដំបូងនៅឆ្នាំ ២០២២។ ​

តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុនកាល​ពី​ថ្ងៃ​ពុធ​ ​ការ​ដក​ខ្លួន​ពី​វៀតណាមនឹងអនុញ្ញាតឱ្យ GoTo «ផ្តោតលើប្រតិបត្តិការដែលអាចផ្តល់នូវឥទ្ធិពល​ទីផ្សារដ៏សំខាន់ក្នុងលក្ខណៈប្រកបដោយនិរន្តរភាព ស្របតាមការប្តេជ្ញាចិត្តរបស់ GoTo ចំពោះកំណើនអាជីវកម្មប្រកបដោយនិរន្តរភាពរយៈពេលវែង»​។

គួរ​រំឭក​ថា​ Gojek ក៏​បានដកខ្លួនចេញពីប្រទេសថៃផង​ដែរ​ក្នុងឆ្នាំ ២០២១។ ​ក្រោយ​​ចេញ​ពី​វៀតណាម ក្រុម​ហ៊ុន​នេះ​មាន​អាជីវកម្ម​នៅ​បរទេស​នៅ​សិង្ហបុរី​តែមួយ​គត់​ ​ដោយ​រង​ការប្រកួតប្រជែងដ៏ខ្លាំង​ក្លា​ពី​ក្រុមហ៊ុន​ម្ចាស់ស្រុក​ Grab ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ជិះ​ទូក​អ្នក​នេសាទ​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្ត​កំពត​ចំណាយ​ពេល​តែ ២០ទៅ ៣០នាទីអាច មកកម្សាន្តព្រៃកោងកាង តាម​សហគមន៍

កីឡា៣ ម៉ោង មុន

កម្ពុជា ឈ្នះ ទីម័រ​ខាង​កើត ​បាន​៣​ពិន្ទុ​បន្ថែម​​​បន្តក្តីសង្ឃឹម​ឡើង​វគ្គ​បន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព និង​អ្នក​ជំនាញ​ថា ការ​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាគោលនយោបាយលើកកម្ពស់ជីវភាព និងជំរុញការ​អប់រំបណ្តុះបណ្តាលជំនាញដល់ពួកគាត់

រាជធានីភ្នំពេញ រសៀលថ្ងៃអង្គារ ទី១៧ ធ្នូ ២០២៤
ព័ត៌មានជាតិ៦ ម៉ោង មុន

IMF បន្តជួយកម្ពុជាឱ្យរក្សាបានភាពរឹងមាំផ្នែកហិរញ្ញវត្ថុ

នយោបាយ៦ ម៉ោង មុន

អ្នកឃ្លាំមើល៖ អ្នកនយោបាយរត់ចោលស្រុក មូរ សុខហួរ មិនញញើតនឹងញុះញង់ពលរដ្ឋ ក្រោមលេសព្រំដែន

នយោបាយ១១ ម៉ោង មុន

ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ចរាចរណ៍១៦ ម៉ោង មុន

បើករថយន្ដក្នុងល្បឿនលឿន បុករះ​ចូលស្ថានីយលក់ប្រេង បង្កឲ្យមនុស្ស៥នាក់​របួសធ្ងន់ស្រាល​

ព័ត៌មានជាតិ៧ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

Sokha Hotels

ព័ត៌មានពេញនិយម