ព័ត៌មានជាតិ
លោក កត្តា អ៊ន ៖ គិតត្រឹមខែសីហា ឆ្នាំ២០២៤ ប.ស.ស. នៃក្រសួងការងារបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនចំនួន ៣៦ ទីតាំងនៅកម្ពុជា
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មជូនដល់សាធារណជន។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា យន្តការក្នុងការពង្រីកសាខា របស់ ប.ស.ស. នេះគឺស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីគោលនយោបាយពង្រីកវិសាលភាពសេវា ប.ស.ស. របស់រដ្ឋ ធ្វើយ៉ាងណាសេវាសាធារណៈមួយនេះទៅកាន់តែជិតដល់មូលដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋចុះជាសមាជិកឱ្យបានគ្រប់ៗគ្នា។

លោករដ្ឋលេខាធិការបានបន្ថែមផងដែរថា ស្នាក់ការកណ្តាល និងសាខា ប.ស.ស. នៃក្រសួងការងារទាំងអស់នៅទូទាំងប្រទេសបានប្រតិបត្តិការងារ និងបម្រើសេវាកម្មផ្តល់ជូនដល់សាធារណជនជារៀងរាល់ថ្ងៃ ចាប់ពីចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៨៖៣០នាទី ដល់ម៉ោង ១៧៖៣០នាទី លើកលែងស្នាក់ការកណ្តាលដែលបម្រើសេវាកម្មផ្តល់ចាប់ពីម៉ោង ៧៖០០នាទីដល់ម៉ោង ២២៖ ០០នាទី រួមមានការចុះបញ្ជីសហគ្រាស និងសមាជិក ការទទួលបង់ភាគទាន ការទទួលសំណើសុំទូទាត់តាវកាលិក និងថ្លៃសេវាព្យាបាល និងការទទួលដោះស្រាយពាក្យបណ្តឹងផ្សេងៗ។
លោករដ្ឋលេខាធិការបន្តថា ប.ស.ស. ក៏មានបម្រើសេវាអតិថិជនពេញ ២៤ម៉ោង/ថ្ងៃ និង ៧ថ្ងៃ/សប្តាហ៍ តាមរយៈបណ្តាញទូរសព្ទឥតគិតថ្លៃ ១២៨៦ និង១២៩៧ សម្រាប់ទទួលហៅចូលដើម្បីសាកសួរព័ត៌មានអំពីរបបសន្តិសុខសង្គម ការឆ្លើយតបនូវសំណួរសាធារណជន រួមទាំងបណ្តឹងតវ៉ាផ្សេងៗផងដែរ។
ប.ស.ស. ក៏មានបណ្តាញសង្គមនានាដូចជា គេហទំព័រ ប.ស.ស. ហ្វេសប៊ុក តេឡេក្រាម តិកតុក និងយូធូបផងដែរ សម្រាប់ផ្សព្វផ្សាយអំពីប្រតិបត្តិការនៃការអនុវត្តរបបសន្តិសុខសង្គម និងការផ្តល់ព័ត៌មានថ្មីៗអំពីវឌ្ឍនភាពរបស់ ប.ស.ស.។
លោករដ្ឋលេខាធិការបញ្ជាក់ថា ក្រសួងការងារក៏បានបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ថ្មីមួយទៀតកាលពីដើមខែ សីហា ឆ្នាំ២០២៤ កន្លងទៅ ដែលមានទីតាំងនៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ហើយសាខាថ្មីមួយនេះកំពុងដំណើរការរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនពលរដ្ឋយ៉ាងសកម្ម និងទទួលបានលទ្ធផលជាទីគាប់ប្រសើរផងដែរ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ នេះបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) មានសមាជិកកំពុងមានសិទ្ធិទទួលបានរបបសន្តិសុខសង្គមសរុបចំនួនជាង ២,៤៧ លាននាក់។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់សូមធ្វើការចុះឈ្មោះដើម្បីក្លាយជាសមាជិករបស់ ប.ស.ស. ឱ្យ បានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងដើម្បីកាត់បន្ថយចំណាយលើថ្លៃសេវាថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕








-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា