ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបន្តបើកកិច្ចប្រជុំចចារកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ជាលើកទី៣នៅព្រឹកនេះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បន្តបើកកិច្ចប្រជុំចចារប្រាក់ឈ្នួលចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបសម្រាប់ឆ្នាំ២០២៥ នៅថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២៤នេះ នៅវេលាម៉ោង ១០:០០នាទីព្រឹក នៅទីស្ដីការក្រសួងការងារ។
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នេះគឺជាកិច្ចប្រជុំប្រាក់ឈ្នួលលើកទី៣សម្រាប់ឆ្នាំនេះ ខណៈប្រជុំលើកទី១ បានធ្វើនៅថ្ងៃទី១៤សីហា លើកទី២ធ្វើនៅថ្ងៃទី២៩សីហា និងលើកទី៣ ធ្វើនៅថ្ងៃទី០៦កញ្ញាហើយគ្រោងនឹងរៀបចំប្រជុំជាបន្តបន្ទាប់ទៀតនៅថ្ងៃទី១២, ទី១៩ និងទី២៦ ខែកញ្ញាឆ្នាំ២០២៤ ជាកិច្ចប្រជុំចុងក្រោយ។
នៅក្នុងកិច្ចប្រជុំលើកទី២ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ភាគីសហជីពបានស្នើសុំតម្លើង១៤ដុល្លារ ខណៈភាគនិយោជកស្នើសុំតម្លើងត្រឹមតែ១ដុល្លារប៉ុណ្ណោះពីលើប្រាក់ឈ្នួលបច្ចុប្បន្នដែលមានចំនួន២០៤ដុល្លារក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ និងប.ស.ស.នោះទេ។
លោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការប្រជុំនេះភាគីនីមួយៗមានការយល់ដឹង និងមានភាពចាស់ទុំច្រើនហើយសង្ឃឹមថា នឹងមានការសម្របសម្រួលគ្នាបន្ថែមទៀត។ អ្វីយើងដឹងថា កើនឡើងតិច ឬច្រើននឹងមានកំណើនឆ្នាំ២០២៥គ្រាន់តែកំណើនផ្សេងគ្នានិយោជកបន្ថែម១ដុល្លារ និងសហជីព១៤ដុល្លារ។ ចំណែកខាងភាគីរដ្ឋាភិបាលនឹងសម្របសម្រួលឱ្យអស់លទ្ធភាពដើម្បីឱ្យភាគីនីមួយៗខិតទៅរកប្រសពគ្នាហើយបើអាចរកបាននូវកុងសង់ស៊ីគ្នាកាន់តែប្រសើរតែបើមិនមានការការឯកភាពគ្នាទេយើងនឹងអនុវត្តតាមច្បាប់
គឺការបោះឆ្នោតក្នុងកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២៦កញ្ញាខាងមុខ។
គួរបញ្ជាក់ថា ការចចារប្រាក់ឈ្នួលើកម្មករនេះត្រីភាគីត្រូវផ្នែកទៅលើលក្ខណៈវិនិច្ឆ័យទាំង៧រួមមាន វិនិច្ឆ័យតាមបែប សង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាពភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ)។
នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម
កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀតដែលទទួលបានពី ប.ស.ស.៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)