ព័ត៌មានអន្ដរជាតិ
អង់គ្លេស ត្រៀមបញ្ជូនមីស៊ីល៦៥០គ្រាប់បន្ថែមឲ្យអ៊ុយក្រែន
រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលទម្ងន់ស្រាលចំនួន៦៥០គ្រាប់ ដែលមានតម្លៃជាង ២១៣លានដុល្លារ ដើម្បីជួយការពាររដ្ឋាភិបាលក្រុងកៀវពីយន្តហោះគ្មានមនុស្សបើក និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។
រុស្ស៊ីកាលពីសប្តាហ៍មុនបានចាប់ផ្ដើមប្រតិបត្តិការវាយប្រហារតាមអាកាសដ៏ធំបំផុតរបស់ខ្លួនលើទឹកដីអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមលុកលុយនៅដើមឆ្នាំ២០២២។ អ៊ុយក្រែនបានស្នើសុំម្តងហើយម្តងទៀតសម្រាប់ការគាំទ្រដែនអាកាសបន្ថែម ដើម្បីការពារខ្លួនពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។
ការផ្គត់ផ្គង់មីស៊ីលថ្មីត្រូវបានប្រកាសនៅពេលដែលរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក John Healey បានចូលរួមជាមួយក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាក្រុមចម្រុះនៃបណ្តាប្រទេសចំនួន៥០ នៅមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអាល្លឺម៉ង់។
ក្រសួងការពារជាតិអង់គ្លេស បានឲ្យដឹងថា ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មីក្នុងការបង្កើនល្បឿននៃការផ្តល់ជំនួយដល់អ៊ុយក្រែន ការដឹកជញ្ជូនមីស៊ីលជើងទីមួយត្រូវបានគេរំពឹងថានឹងទៅដល់ដៃអ៊ុយក្រែននៅចុងឆ្នាំ២០២៤នេះ។
លោក Healey បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការប្តេជ្ញាចិត្តថ្មីនេះនឹងផ្តល់នូវការជំរុញដ៏សំខាន់មួយដល់ការការពារដែនអាកាសរបស់អ៊ុយក្រែន»។
មីស៊ីលដែលអង់គ្លេសត្រៀមឲ្យអ៊ុយក្រែន ត្រូវបានផលិតដោយក្រុមហ៊ុនបារាំង Thales មានរយៈចម្ងាយជាង ៦គីឡូម៉ែត្រ ហើយអាចបាញ់ចេញពីគោលដៅគ្រប់ប្រភេទដូចជានៅលើដី សមុទ្រ និងអាកាស។
កាលពីថ្ងៃច័ន្ទកន្លងទៅ រុស្ស៊ីបានបាញ់មីស៊ីល និងប្រើយន្តហោះគ្មានមនុស្សបើកជាង២០០គ្រឿងទៅកាន់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស៧នាក់ និងវាយប្រហាររោងចក្រថាមពលទូទាំងប្រទេស។ ទីក្រុងកៀវ បានប្រកាសថានេះគឺជាការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មានក្នុងសង្គ្រាមដែលមានរយៈពេលជាង២ឆ្នាំកន្លងទៅនេះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ