Connect with us

ព័ត៌មានជាតិ

ស្រាវជ្រាវមុខសញ្ញាចំនួន​៤​ ​ពាក់ព័ន្ធនឹងម្ចាស់គ្លីនិកឯកជនឆ្លងកូវីដ១៩នៅអ្នកលឿង

បានផុស

នៅ

រដ្ឋបាលខេត្តព្រៃវែង កំពុងស្រាវជ្រាវទៅលើមុខសញ្ញាចំនួន៤ ដែលមានជាប់ពាក់ព័ន្ធ ជាមួយម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភ ព អ៊ឹម សុភី និងបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿងស្ថិតនៅភូមិ៣ ឃុំព្រែកខ្សោយ «ខ» ស្រុកពាមរក៍ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៧ ខែមីនានេះ រដ្ឋបាលខេត្តបានចាត់តាំងបន្ទាន់ដល់មន្ទីរសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធ ដឹកនាំចុះស្រាវជ្រាវ កំណត់មុខសញ្ញាដែលពាក់ព័ន្ធ រួមមាន១-មន្ត្រីបម្រើការងារនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ស្រុកពាមរក៍២-អ្នកដែលបានមកសម្រាក និង ពិនិត្យព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភព អ៊ឹម សុភី៣-ក្រុមគ្រួសារ ប្រពន្ធ កូន និង អ្នករស់នៅជាមួយឈ្មោះ អ៊ឹម សុភីនិង៤-អ្នកដែលមានការពាក់ព័ន្ធ ផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែងបានឲ្យដឹងថា ម្ចាស់គ្លីនិកនោះមិនបានដឹងខ្លួនថា តើគាត់បានឆ្លងមេរោគនេះមកពីអ្នកណាមកនោះទេ។លោកបានបន្តទៀតថា ជាវិធានការដំបូងអាជ្ញាធរខេត្តបាន សម្រេចបិទគ្លីនិកនោះហើយបានយកសំណាកក្រុមគ្រួសារ បុគ្គលិក និងអ្នកជំងឺសម្រាកនៅក្នុងគ្លីនិក​នោះ​​ប្រមាណ២០នាក់ ទៅធ្វើតេស្ត។ ចំណែកមន្ទីរបង្អែកអ្នកលឿងក៏បានបិទជាបណ្តោះអាសន្នដែរ ដើម្បីធ្វើការស្រាវជ្រាបន្ត ដោយសារគាត់ជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យបង្អែកនោះដែរ។

យ៉ាងណាក៏ដោយ លោកអភិបាលរងខេត្តបានអំពាវនាវដល់អ្នក ដែលមានការពាក់ព័ន្ធជាមួយម្ចាស់គ្លីនិកឬគ្រូពេទ្យនេះមកធ្វើតេស្តរកកូវីដ១៩ព្រោះថា គាត់មិនបានដឹងថាបានទាក់ទងជាមួយអ្នកណាខ្លះនោះទេ។

ចំណែកលោកវេជ្ជបណ្ឌិត លីសុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ករណីគ្រូពេទ្យឆ្លងកូវីដ១៩ នៅអ្នកលឿងនេះអាចឆ្លងពីជនជាតិវៀតណាម ដែលកន្លងមកមានជនជាតិវៀតណាម ៩នាក់ បានត្រឡប់ទៅប្រទេសវៀតណាមវិញ ត្រូវបានគេរកឃើញមានវិជ្ជមានកូវីដ១៩។

លោកបានអំពាវនាវបន្ថែមអ្នក ដែលបានទៅគ្លីនិកឬជួបគ្រូពេទ្យចាប់ពីថ្ងៃទី២៥ កម្ភៈ រហូតដល់ថ្ងៃនេះសូមទៅធ្វើសំណាកនៅតាមទីតាំងដែលកំណត់ដោយអាជ្ញាធរ។ ទន្ទឹមនឹងនេះក្នុងនាមជាអ្នកបច្ចេកទេសលោកបានផ្តល់យោបល់ឲ្យអាជ្ញាធរបិទជាបណ្តោះអាសន្ននូវកន្លែងកំសាន្តនានាទាំងអស់ផងដែរ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

លោកអភិបាលរងខេត្តព្រៃវែង បានគាំទ្រហើយបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំអស់ធ្វើការគ្រប់គ្រងទីតាំងមួយចំនួននិងរក្សាការពារការចេញចូលគ្រប់ប្រភេទសំដៅគ្រប់គ្រងសុវត្តិភាពក្នុងនោះមានមន្ទីរពេទ្យបង្អែកអ្នកលឿងនិងមន្ទីរសម្រាកព្យាបាលនិងសម្ភ ព អ៊ឹម សុភីដែលមានឆ្លងជំងឺកូវីដ១៩នេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាមេរិក ទី៤៧ ផ្លូវការ

សន្តិសុខសង្គម៣៧ នាទីutes មុន

អ្នកស្រុកសំឡូត ទទួលបានស្ពានបេឡេប្រវែង​១៨ម៉ែត្រសម្រាប់ឆ្លងកាត់ឡើងវិញ ក្រោយស្ពាននេះរងការបំផ្លាញដោយទឹកជំនន់

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកដឹកសត្វក្រពើងាប់ជិត២០ក្បាលទៅបោះ​ចោល​ក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៩ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

Sokha Hotels

ព័ត៌មានពេញនិយម