សេដ្ឋកិច្ច
បន្លែពីសហគមន៍កសិកម្មទំនើប ចាប់ផ្ដើមលក់នៅរាជធានីភ្នំពេញ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ នេះថា បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ មាន៤ប្រភេទផ្សេងគ្នា ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» ចាប់ផ្ដើមដឹកមកលក់នៅរាជធានីភ្នំពេញជាបណ្ដើៗ ប៉ុន្តែស្ថិតនៅក្នុងទំហំតិចតូចនៅឡើយ។
បន្លែចម្រុះទាំង ៤ ប្រភេទ រួមមានស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ និងខាត់ណាដើម។
លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ «យើងចាប់ផ្ដើមមានលក់បណ្ដើរៗហើយ ក្នុងទំហំតូច ប៉ុន្តែទ្រង់ទ្រាយធំ នឹងមាននៅក្នុងសប្ដាហ៍ទី៣ ខែកញ្ញានេះ»។
លោក ឃឹម ហ្វីណង់ បានអះអាងថា សកម្មភាពដាំដុះទាំងអស់នៅកម្ពុជា ជាការផ្ដល់ឱកាសបង្កើតប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ខណៈលោក សង្ឃឹមថា រដ្ឋាភិបាលអាចប្រែក្លាយមុខរបរដាំបន្លែទៅជាមុខរបរមួយដែលផ្ដល់ប្រាក់ចំណេញខាងផ្នែកសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ ហើយនឹងបង្ករបរិយាកាសឱ្យមានភាពច្បាស់លាស់មួយតាមរយៈការចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីឱ្យអ្នកដែលផលិតលក្ខណៈគ្រួសារ អាចមានលទ្ធភាពប្រកួតប្រជែងជាមួយអ្នកធ្វើទ្រង់ទ្រាយធំ ជាពិសេសអាចប្រកួតប្រជែងជាមួយបន្ថែនាំចូល។
បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» បានចាប់ផ្ដើមលក់ចែកចាយនៅរាជធានីភ្នំពេញក្នុងម្លៃ ២ ៥០០ រៀលក្នុងមួយគីឡូក្រាម។
ក្រុមហ៊ុន Kerry Worldbridge Logistics សហការជាមួយសហគមន៍ ក្នុងការដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ហើយសម្រាប់អ្នកចង់ទិញអាចប្រាប់ទីតាំងនោះក្រុមហ៊ុននឹងដឹកដល់ទីតាំង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ