កីឡា
ឱកាសសម្រាប់ស្ត្រីចូលរួមរត់ Pink Run ដើម្បីយល់ពីជំងឺមហារីកសុដន់
ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៤ នឹងធ្វើនៅថ្ងៃអាទិត្យ ទី១៣ ខែតុលា នៅឧទ្យានវត្តបទុមវត្តី រាជធានីភ្នំពេញដែលផ្តោតលើស្ត្រី និងក្រុមគ្រួសារសម្រាប់ការចូលរួមដើម្បីសុខភាព។
ក្នុងសន្និសីទសារព័ត៌មាននៅរសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា គោលបំណងសំខាន់នៃព្រឹត្តិការណ៍រត់ប្រណាំងប្រចាំឆ្នាំនេះគឺដើម្បីអបអរសាទរដល់គម្រោងអភិវឌ្ឍព្រែកជីកហ្វូណនតេជោដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗកន្លងទៅ។

លោកបានបន្តថា គោលបំណងទីពីរគឺដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ អំពីជំងឺមហារីកសុដន់របស់ស្ត្រី ដូច្នេះនេះជាឱកាសដ៏ល្អសម្រាប់ស្ត្រី និងក្រុមគ្រួសារចូលរួមរត់ប្រណាំងដើម្បីសុខភាព។ ក្រុមហ៊ុនជាម្ចាស់ឧបត្ថម្ភបានផ្តល់ការពិនិត្យសុដន់ដើម្បីស្វែងរកមេរោគដោយឥតគិតថ្លៃដល់ស្ត្រី និងការផ្សព្វផ្សាយអំពីជំងឺដ៏កាចសាហាវនេះ។ សូមអញ្ជើញបងប្អូនស្ត្រីចូលរួមឲ្យបានច្រើនកុះករ។ ក្រៅពីគោលបំណងសំខាន់២ខាងលើ ក៏មានគោលដៅដើម្បីកិច្ចការសប្បុរសធម៌ផងដែរ។

លោកស្រី ខៀវ វរៈច័ន្ទ ប្រធានផ្នែកទីផ្សារ AIA បានឲ្យដឹងថា មានរៀបចំក្រុមការងារដើម្បីពិភាក្សា និងជជែកពីជំងឺមហាសុដន់ ព្រមទាំងធ្វើតេស្តបឋមដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែតុលា ឆ្នាំ២០២៤ នៅឧទ្យានវត្តបទុមវត្តី។ លោកស្រីបានលើកទឹកចិត្តឲ្យស្ត្រីចូលរួម និងពិភាក្សាជុំវិញសុខភាពដែលផ្តោតលើជំងឺដ៏កាចសាហាវនេះដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា។

តាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន រហូតដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណ២០០០នាក់ហើយ ដូច្នេះទម្រាំដល់ថ្ងៃបិទការចុះឈ្មោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ រំពឹងទទួលបានការចុះឈ្មោះចូលរួមប្រមាណពី៣០០០ទៅ៤០០០នាក់។ ព្រឹត្តិការណ៍រត់ប្រណាំងនេះមាន៣ វិញ្ញាសាគឺរត់ចម្ងាយ១០គីឡូម៉ែត្រ រត់ចម្ងាយ៥គីឡូម៉ែត្រ និងរត់ចម្ងាយ៣គីឡូម៉ែត្រ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?