កីឡា
គ្រូស្រីលង្កាជឿថា ក្រុមខ្លួននឹងឈ្នះកម្ពុជា នៅជើងទី២
ការប្រកួតជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup 2027 រវាងក្រុមជម្រើសជាតិស្រីលង្កា និង ជម្រើសជាតិកម្ពុជា បានបញ្ចាប់ក្នុងលទ្ធផលស្មើគ្នា ០-០ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

លោក Abdullah Al Mutairi គ្រូបង្វឹកក្រុមជម្រើសជាតិស្រីលង្កា បានលើកឡើងថា ប្រសិនការប្រកួតមានគ្រាប់បាល់នៅជើងទី១ ប្រហែលជាល្អសម្រាប់ស្រីលង្កាក្នុងនាមជាម្ចាស់ផ្ទះ។ ទោះបីជាយ៉ាងណា លោកនៅតែជឿជាក់លើក្រុមរបស់លោកនឹងទទួលបានជ័យជម្នះសម្រាប់ការប្រកួតជើងទី២នៅទឹកដីកម្ពុជា។
ការជឿជាក់បែបនេះ បន្ទាប់ពីក្រុមរបស់លលោកបានបង្ហាញទម្រង់លេងយ៉ាងល្អដោយបានដាក់សម្ពាធខ្លាំងលើក្រុមភ្ញៀវ ទាំងកាគ្រប់គ្រងបាល់ និងបង្កើតឱកាសគ្រោះថ្នាក់នៅប្រអប់ទីរបស់កម្ពុជា ប៉ុន្តែគ្មានសំណាងទម្លាយសំណាញ់ទី។

លោក Mutairi បាននិយាយថា ៖«វានឹងល្អជាងនេះ បើយើងរកបានគ្រាប់បាល់ និងឈ្នះការប្រកួតនេះ។ យើងបានសន្យាចំពោះអ្នកគាំទ្រថា យើងនឹងបង្ហាញទម្រង់លេងខុសប្លែកពីធម្មតា។ យើងមិនអាចបញ្ចប់ទីបានល្អ ប៉ុន្តែយើងបានលេងតាមការគម្រោងទុក។ យើងធានាចំពោះប្រជាជនរបស់យើងថា យើងទៅប្រកួតនៅក្រៅដី ដើម្បីជោគជ័យ និងឡើងទៅជុំបន្ទាប់»។

លោក Abdullah Al Mutairi ទើបចូលដឹកនាំក្រុមស្រីលង្កាក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្នកាលពីប៉ុន្មានសប្តាហ៍មុនប៉ុណ្ណោះ ប៉ុន្តែលោកបានដើរតួយ៉ាងសំខាន់ក្នុងការរៀបចំក្រុមដោយបានកោះហៅកីឡាករមកពីក្រៅប្រទេស១៥នាក់។

ចំពោះការប្រកួតនៅជើងទី២ នឹងធ្វើនៅថ្ងៃទី១០ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ប្រទេសកម្ពុជា៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ