Connect with us

ព័ត៌មានអន្ដរជាតិ

បែកធ្លាយ! ពូទីន មាន​កូន​ប្រុស​សម្ងាត់​២​នាក់ កំពុង​រស់នៅ​លើ​គំនរ​ទ្រព្យ​សម្បត្តិ​

បានផុស

នៅ

សារព័ត៌មានរុស្ស៊ីបាន​របាយការណ៍​ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន មានកូនប្រុស២នាក់ ដែលកំពុងត្រូវបានចិញ្ចឹមបីបាច់​ដោយ​សម្ងាត់ និង​រស់នៅ​ក្នុង​ភាព​សម្បូរសប្បាយ។

លោក វ៉្លាឌឺមៀរ ពូទីន និង​​​អ្នកស្រី Alina Kabaeva (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បែកធ្លាយ​នេះបានមកពី Dossier Center ដែលជាក្រុមស៊ើបអង្កេត​ដ៏​ល្បី​មួយ​ក្នុងប្រទេសរុស្ស៊ី។ មជ្ឈមណ្ឌល Dossier ត្រូវបានគ្រប់គ្រងដោយឥស្សរជន​​ប្រឆាំង​រដ្ឋាភិបាល​រូប​មួយ ​ដែល​ត្រូវ​បាន​និរទេសខ្លួន​គឺ​លោក Mikhail Khodorkovsky។ Dossier បានផ្សាយរឿង​ល្បីៗ​ជា​ច្រើន​ទម្លាយ​​​ការណ៍​សម្ងាត់​អំពីលោក ពូទីន និង​ក្រុម​បក្ខពួក​​តាំងពីឆ្នាំ​២០១៨។

របាយការណ៍​នេះ បាន​ឲ្យ​ដឹង​ថា កូន​ប្រុស​​ទាំង​២​របស់​មេ​ដឹក​នាំ​​រុស្ស៊ី គឺ​ជា​កូន​របស់​​អ្នកស្រី Alina Kabaeva ដែលជាអ្នកហាត់កាយសម្ព័ន្ធចូលនិវត្តន៍​មួយ​រូប ដែល​​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ជាយូរ​ណាស់​មក​ហើយ​ថា​អ្នក​ស្រី​មាន​ទំនាក់ទំនង​ស្នេហា​​​ជាមួយ​​​លោក ពូទីន។ កូន​ប្រុស​ទាំង​២​នោះ​​ឈ្មោះ​ Ivan និង Vladimir Jr. ដែល​​​រស់នៅ​ក្នុង​លំនៅដ្ឋាន​ដ៏​ប្រណីត​​មួយ​កន្លែង ដែល​​បិទ​បាំង​ពី​សាធារណៈជន ហើយ​ថែមទាំង​​ផ្ដាច់​​ការ​ទាក់ទង​​​​ជាមួយ​កុមារ​ដទៃ​ឯ​​ទៀត។

ពាក្យចចាមអារ៉ាម​បាន​សាយភាយ​ជាយូរមកហើយថា​លោក​មានកូនជាមួយ​អ្នក​ស្រី Kabaeva ប៉ុន្តែរបាយការណ៍នេះជាលើកដំបូងដែលអត្តសញ្ញាណ និងព័ត៌មានលម្អិតនៃជីវិតរបស់ពួកគេត្រូវបានបង្ហាញជាសាធារណៈ។

ប្រធានាធិបតីរុស្ស៊ីបានការពារយ៉ាងម៉ឺងម៉ាត់នូវព័ត៌មានលម្អិតអំពីជីវិតឯកជនរបស់លោក ប៉ុន្តែត្រូវបានគេដឹងថាលោក​មានកូនស្រី២​នាក់ជាមួយអតីតភរិយា​គឺលោក​ស្រី Lyudmila Putina។

ទោះបីជា​បុរស​ខ្លាំង​រុស្ស៊ី​​រូប​នេះ​​មិន​ដែលបានបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេជាសាធារណៈក៏ដោយ ប៉ុន្តែ​ពួកគេត្រូវបានគេ​ដឹង​ថា​មាន​ឈ្មោះ Maria Vorontsova អ្នក​ជីវវិទូ និង Katerina Tikhonova ជាពាណិជ្ជករ។

លោក ពូទីន និង​អតីត​ភរិយា រួម​ទាំង​ក្មេង​ស្រី​​២​នាក់​ដែល​គេ​ថា​ជា​កូន​ស្រី​​របស់​លោក (រូបភាព៖ Alamy)

លោកពូទីន​​បានចាប់ផ្តើមទំនាក់ទំនងជាមួយអ្នក​ស្រី Kabaeva បន្ទាប់ពីការលែងលះរបស់លោកក្នុងឆ្នាំ​២០០៨។

របាយការណ៍របស់ក្រុម​ស៊ើប​អង្កេត Dossier បានអះអាងថា Ivan Putin កើតនៅឆ្នាំ​២០១៥ នៅក្នុងគ្លីនិកឯកជនមួយនៅទីក្រុង Lugano ប្រទេសស្វីស ខណៈដែល Vladimir Jr កើតនៅឆ្នាំ២០១៩ នៅទីក្រុងមូស្គូ។

របាយការណ៍បា​ន​ប្រាប់​ទៀត​ថា៖ «ជាច្រើនដង Ivan Putin បានប្រាប់គ្រូរបស់គាត់ និងសន្តិសុខថា ពេលគាត់កើតមក លោក វ្ល៉ាឌីមៀរ ពូទីន សប្បាយចិត្តខ្លាំងណាស់ ដែលគាត់បានស្រែកថា “ជយោ! ទីបំផុត កូនប្រុសម្នាក់ហើយ!”»។

របាយការណ៍បានបន្ត​ថា ព័ត៌មានលម្អិតអំពីជីវិតរបស់​កូន​​​​លោក​ ពូទីន ត្រូវបាន​លាក់​​បាំង​ជិត ហើយកូន​ៗ​ទាំងនោះបានប្រើប្រាស់ «ឯកសារបិទបាំង​តាំងពីតូចមក ដែលភាគច្រើនត្រូវបានបង្កើតឡើងសម្រាប់មន្ត្រីស៊ើបការណ៍សម្ងាត់ និងមនុស្សដែលស្ថិតនៅក្រោមការការពាររបស់រដ្ឋ»។

«ថ្ងៃខែឆ្នាំកំណើតរបស់ពួកគេត្រូវបានដឹងតែចំពោះសាច់ញាតិជិតស្និទ្ធបំផុតរបស់ពួកគេប៉ុណ្ណោះ»។

Dossier បានបន្ថែម​ថា ពួកគេរស់នៅ​​លួច​លាក់​នៅ​ក្នុង​​ផ្ទះ​ដ៏​ប្រណីតរបស់​​លោក ពូទីន ក្នុងទីក្រុង Valdai ភាគពាយព្យនៃរដ្ឋធានី​មូស្គូ។ ទីនោះ​មាន​ គ្រូបង្ហាត់ មេដោះ គ្រូបង្វឹកកីឡា និងភ្នាក់ងារសន្តិសុខ​ជា​ច្រើន​នាក់។ ពួកគេមានយន្តហោះឯកជន រថភ្លើងពាសដែក ឧទ្ធម្ភាគចក្រ និង​ទូកក្ដោង ប៉ុន្តែ​​ពួក​គេ​កម្របានឃើញលោក ពូទីន ណាស់។ យ៉ាង​ណា បើ​តា​ម​របាយការណ៍ លោក ពូទីន «ស្រឡាញ់​កូនប្រុសរបស់លោក​ច្រើន​ជាងកូនស្រី​»។

របាយកាណ៍​ បាន​បញ្ជាក់​ទៀត​ថា Ivan ចូលចិត្តតុក្កតា Disney ហើយចូលចិត្តស្លៀកពាក់ជាតួអង្គ Disney តែ​ត្រូវ​ប្រធានាធិបតីរុស្សី​ជំទាស់​មិនពេញចិត្ត ហើយ​តម្រូវ​ឲ្យ​មើល​គំនូរជីវចលសម័យសូវៀត​វិញ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម