ព័ត៌មានអន្ដរជាតិ
ព្យុះ Yagi កំពុងវាយប្រហារភាគខាងត្បូងប្រទេសចិន
ខ្យល់ព្យុះដ៏ខ្លាំងនិងភ្លៀងធ្លាក់ខ្លាំងដែលកើតពីឥទ្ធិពលព្យុះ Yagi ដ៏ខ្លាំងបានមកដល់ភាគខាងត្បូងប្រទេសចិននៅថ្ងៃសុក្រនេះ ដោយសាលារៀនបានបិទទ្វារនិងជើងហោះហើរត្រូវបានលុបចោល ខណៈវាបានឆ្ពោះទៅកាន់ដីគោកតាមបណ្តោយឆ្នេរសមុទ្រខេត្ត Hainan ដែលវាត្រូវបានចាត់ទុកជាព្យុះដ៏ខ្លាំងបំផុតដែលបានវាយលុកប្រទេសអាស៊ីក្នុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNAនៅថ្ងៃទី០៦ខែកញ្ញានេះ។

ព្យុះ Yagi ដែលមានកម្លាំងខ្យល់អតិបរមា ២៤៥គីឡូម៉ែត្រក្នុងមួយម៉ោង បានជាប់ឈ្មោះជាព្យុះស៊ីក្លូនត្រូពិចខ្លាំងបំផុតទីពីររបស់ពិភពលោកក្នុងឆ្នាំ២០២៤ រហូតមកដល់ពេលនេះ បន្ទាប់ពីព្យុះសង្ឃរា Atlantic ប្រភេទទី ៥ Beryl។
ព្យុះនេះមានកម្លាំងខ្លាំងជាងទ្វេដងចាប់តាំងពីការបំផ្លិចបំផ្លាញភាគខាងជើងនៃប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ។ Yagi ត្រូវបានគេរំពឹងថានឹងបក់កាត់ដីគោកតាមបណ្តោយឆ្នេរសមុទ្ររបស់ប្រទេសចិនចាប់ពីតំបន់ Wenchang ក្នុងខេត្ត Hainan ដល់តំបន់ Leizhou ខេត្ត Guangdong ចាប់ពីរសៀលថ្ងៃសុក្រនេះ។
ឥទ្ធិពលរបស់ព្យុះនេះបណ្ដាលឲ្យមានខ្យល់និងភ្លៀងអមដោយផ្គរលាន់ និងផ្លេកបន្ទោរយ៉ាងខ្លាំងនៅទូទាំងតំបន់តាំងនេះទាំងយប់ និងនៅព្រឹកថ្ងៃសុក្រ។ដើម្បីឆ្លើយតបនឹងបញ្ហានេះសេវាដឹកជញ្ជូនឆ្លងកាត់ភាគខាងត្បូងប្រទេសចិនភាគច្រើនត្រូវបានបិទកាលពីថ្ងៃសុក្រ ជាមួយនឹងជើងហោះហើរជាច្រើនត្រូវបានលុបចោលនៅក្នុងខេត្ត ហៃណាន, ហ្គងទុង ,ហុងកុង និង ម៉ាកាវ។
លើសពីនេះការឆ្លងកាត់តាមផ្លូវសមុទ្រវែងជាងគេលើពិភពលោក ដែលជាស្ពានសំខាន់តភ្ជាប់ហុងកុងជាមួយម៉ាកាវ និងតំបន់ជូហៃក្នុងខេត្តក្វាងទុង ក៏ត្រូវបានបិទរ រួមទាំងទីផ្សារហ៊ុននិង សាលារៀននៅតែបន្តបិទនៅហុងកុងផងដែរ។

ភ្លៀងធ្លាក់ខ្លាំងដែលជាប់ទាក់ទងនឹងព្យុះ Yagi នឹងនាំមកនូវទឹកជំនន់និងបំណាក់ដី ដោយអាជ្ញាធរដែលនៅក្នុងតំបន់ដែលព្យុះនេះបកកាត់បានព្រមានអ្នកស្រុកឱ្យនៅឱ្យឆ្ងាយពីច្រាំងសមុទ្រ។ជាមួយគ្នានេះទីភ្នាក់ងារព័ត៌មានផ្លូវការ Xinhua បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសចិន បានបញ្ជូនកងកម្លាំងជួយសង្គ្រោះទៅកាន់ខេត្តក្វាងទុង និងហៃណាន ដើម្បីដឹកនាំការជួយសង្គ្រោះក្នុងទឹកជំនន់ និងព្យុះទីហ្វុង។
គួរបញ្ចាក់ថាព្យុះ Yagi បានបោកបក់បំផ្លាញនិងសម្លាប់មនុស្សចំនួន១៤នាក់រួចមកហើយនៅក្នុងប្រទេសហ្វីលីពីន។ ទោះយ៉ាងណាការបោកបក់របស់ព្យុះទីហ្វុង Yagi នៅហៃណានគឺកម្រណាស់ ព្រោះព្យុះទីហ្វុងភាគច្រើនដែលបោកបក់លើកោះត្រូវបានចាត់ថ្នាក់ថាមានឥទ្ធិពលខ្សោយ។ ចាប់ពីឆ្នាំ ១៩៤៩ ដល់ឆ្នាំ ២០២៣ ព្យុះទីហ្វុងចំនួន ១០៦ បានបោកបក់នៅហៃណាន ប៉ុន្តែមានតែប្រាំបួនប៉ុណ្ណោះដែលត្រូវបានចាត់ថ្នាក់ជាព្យុះទីហ្វុងមានឥទ្ធិពលខ្លាំង៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ