Connect with us

ព័ត៌មានអន្ដរជាតិ

ឆេះសាលារៀន ស្លាប់សិស្ស ១៧នាក់ ក្នុងប្រទេសកេនយ៉ា

បានផុស

នៅ

តាមការចុះផ្សាយរបស់ BBC, ហេតុការណ៍អគ្គិភ័យដ៏រន្ធត់ឆាបឆេះសាលារៀន Hillside Endarasha Academy ក្នុងតំបន់ Nyeri នៃប្រទេសកេនយ៉ា នៅថ្ងៃសុក្រទី៦ខែកញ្ញាឆ្នាំ២០២៤ បានបណ្តាលឲ្យសិស្សចំនួន១៧នាក់ បាត់បង់ជីវិត និងច្រើននាក់ទៀតរបួស។

សាលារៀន Hillside Endarasha Academy (រូបថត៖ Facebook)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗ មូលហេតុបង្កជាអគ្គិភ័យ មិនទាន់ត្រូវបានគេដឹងច្បាស់ទេ ហើយក្រុមមន្ត្រីកំពុងបើកការស៊ើបអង្កេត ខណៈមានសេចក្តីរាយការណ៍ថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀត។

សូមបញ្ជាក់ថា គ្រោះអគ្គិភ័យឆេះសាលារៀននៅប្រទេសកេនយ៉ា មិនមែនជារឿងថ្មីឡើយ។ ជាក់ស្តែងក្នុងឆ្នាំ២០១៧ សិស្សចំនួន១០នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍លួចដុតវិទ្យាល័យMoi Girls ក្នុងរដ្ឋធានី ណៃរ៉ូប៊ី។

ក្រឡេកទៅមើលកាលពី២០ឆ្នាំមុន មានសិស្ស៦៧នាក់ ត្រូវបាត់បង់ជីវិតក្នុងការវាយប្រហារស្រដៀងគ្នានេះក្នុងតំបន់ Machakos ភាគអាគ្នេយ៍ទីក្រុងណៃរ៉ូប៊ី ហើយនោះគឺជាការវាយប្រហារលួចដុតសាលារៀនដែលសម្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសកេនយ៉ា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ គ្រោះទឹកជំនន់កាចសាហាវ ប្រល័យជីវិតមនុស្ស ២២៨នាក់ នៅ កេនយ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម