Connect with us

សេដ្ឋកិច្ច

រោងចក្រផលិតសំបកកង់រថយន្តតម្លៃ ១៤០ លានដុល្លារ បើកដំណើរការថ្ងៃនេះ

បានផុស

នៅ

រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន NEWBUSTAR (Cambodia) TIRE Co., Ltd. ដែលមានតម្លៃ ១៤០ លានដុល្លារ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ​បានសម្ពោធបើកដំណើរការនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមវត្តមានលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន NEWBUSTAR Group ដែលបានធ្វើការសម្រេចចិត្តក្នុងការបណ្តាក់​ទុន​វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៤០លានដុល្លារអាមេរិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល
ក្នុង​ទឹក​ដីនៃខេត្តក្រចេះ សំដៅចូលរួមចំណែកក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមជំរុញការ​​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច និងការបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់។

រាជរដ្ឋាភិបាលកម្ពុជាផ្ដួចផ្ដើមឱ្យមានកម្មវិធីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា តាំងពីឆ្នាំ២០០៦ ដើម្បីធ្វើ
ពិពិធ​កម្មឧស្សាហកម្មកម្ពុជាដែលពេលនោះពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ភាគច្រើនផ្តោតលើវិស័យ
កាត់​​ដេរសម្លៀកបំពាក់ និងស្បែកជើង សំដៅចាប់យកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងប្រើប្រាស់បច្ចេក
វិទ្យាទំនើប។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា បច្ចុប្បន្នមានគម្រោងវិនិយោគផលិតសំបកកង់យាន​យន្តចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាមានប្រសាសន៍ថា ការរីកចម្រើនជាបន្តបន្ទាប់នៃឧស្សា​ហកម្ម​ផលិតសំបកកង់យានយន្តនៅកម្ពុជានេះ បានបង្ហាញជាក់ច្បាស់អំពីការផ្តល់សេចក្តីទុកចិត្តរបស់វិស័យឯកជនមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ជីវិតកម្សាន្ដ២៩ នាទីutes មុន

កិច្ចព្រមព្រៀង IPO សម្ងាត់របស់ប្រធាន HYBE ជាមួយភាគហ៊ុនឯកជន រងភាពចម្រូងចម្រាស

ព័ត៌មានជាតិ៣៧ នាទីutes មុន

សម្ដេច ហេង សំរិន យកថ្ងៃខួប២ធ្នូ អំពាវនាវពលរដ្ឋបន្តការពារសន្តិភាពដែលរកបានដោយលំបាក

សេដ្ឋកិច្ច២៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ២ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម១ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ស្ពានឬស្សីកោះប៉ែន​ ត្រៀមស្វាគមន៍ភ្ញៀវទេសចរឆ្លងឆ្នាំសកល

Sokha Hotels

ព័ត៌មានពេញនិយម