ព័ត៌មានអន្ដរជាតិ
វៀតណាម កើតបាតុភូតចម្លែក អ្នកខ្លះបារម្ភថា ជាប្រផ្នូលមិនល្អ
នៅព្រឹកថ្ងៃសុក្រទី៦ខែកញ្ញាឆ្នាំ២០២៤ ប្រជាជនវៀតណាម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញរូបភាពបង្ហាញពីពពកដែលមើលទៅហាក់ដូចជារលកយក្សស៊ូណាមិ ដល់ថ្នាក់មនុស្សមួយចំនួនបារម្ភថា នេះអាចជាប្រផ្នូលមិនល្អអំពីគ្រោះមហន្តរាយធម្មជាតិ។
តាមការចុះផ្សាយរបស់គេហទំព័រ Kenh 14, បាតុភូតចម្លែកនេះកើតឡើងនៅខេត្ត Nghe An មុនពេលព្យុះកំណាចទីហ្វុង យ៉ាកជី ត្រូវបានគេព្យាករថា នឹងវាយប្រហារប្រទេសវៀតណាមពេញទំហឹង។
គ្រាន់តែរូបភាពទាំងនេះ ត្រូវគេចែកចាយក្នុងបណ្តាញសង្គមភ្លាម ស្រាប់តែជនជាតិវៀតណាមចូលទៅ share និង comment ព្រោងព្រាត ដោយអ្នកខ្លះនិយាយថា វាគ្រាន់តែជាបាតុភូតធម្មជាតិប៉ុណ្ណោះ ប៉ុន្តែមានអ្នកខ្លះក៏បារម្ភដែរថា នេះអាចជាប្រផ្នូលនៃគ្រោះអាក្រក់ក៏ថាបាន។
យ៉ាងណា មិនទាន់មានការបកស្រាយអ្វីទេពីអ្នកជំនាញ ទាក់ទងនឹងបាតុភូតនេះ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងឥទ្ធិពលព្យុះយ៉ាកជីនេះដែរ វៀតណាម បានបិទព្រលានយន្តហោះចំនួន៤កន្លែងនិងជម្លៀសមនុស្សជាង១៣ ០០០នាក់ រួចទៅហើយ។
យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម, ព្រលានយន្តហោះ Van Don, Cat Bi, Noi Bai និង Tho Xuan នឹងត្រូវបិទជាបណ្តោះអាសន្ន ព្រោះតែព្យុះនេះមានកម្លាំងខ្លាំង អាចបង្កហានិភ័យនៃគ្រោះមហន្តរាយ គំរាមកំហែងដល់សុវត្ថិភាពនៅអាកាសយានដ្ឋាន។
ស្របពេលជាមួយគ្នានោះ ប្រជាជនវៀតណាមជាង ១៣ ០០០នាក់ដែលរស់នៅតាមកន្លែងងាយរងគ្រោះដូចជា Hai Phong, Quang Ninh និង Thai Binh ក៏ត្រូវបានជម្លៀសផងដែរ។
មិនត្រឹមប៉ុណ្ណឹង ទីក្រុង Hai Phong ក៏សម្រេចចិត្តបិទសាលាហើយឲ្យសិស្សរៀនតាមអនឡាញវិញ ដើម្បីធានាសុវត្ថិភាពសិស្ស កុំឲ្យជួបគ្រោះថ្នាក់ពេលធ្វើដំណើរទៅរៀន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះកំណាច យ៉ាកជី៖ វៀតណាម បិទព្រលានយន្តហោះនិងជម្លៀសមនុស្សជាង ១៣ ០០០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា