Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បាញ់​បង្ហោះ​ផ្កាយរណប​១០​បន្ថែម​ទៀត​ គ្រប​ដណ្ដប់​បាន​៩០%​នៃ​ផែនដី

បានផុស

នៅ

ប្រទេសចិន បានបាញ់បង្ហោះរ៉ុកកែត​​ Long March-6 នៅព្រឹកថ្ងៃសុក្រ ដោយ​ផ្ទុក​​ផ្កាយរណបពាណិជ្ជកម្មចំនួន​១០​​ ​របស់​ក្រុមហ៊ុន Geespace ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តយក្ស​របស់​ចិន Geely។

រ៉ុកកែត​​ Long March-6 (រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​ចិន Xinhua បាន​ផ្សាយ​ថា ការបាញ់បង្ហោះ​នេះ ធ្វើ​ឡើង​ចេញ​ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan នៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន ហើយ​វា​ជាបេសកកម្មលើកទី​៥៣៤​ សម្រាប់ស៊េរី​​រ៉ុកកែត Long March។

ក្រុមហ៊ុន Geespace បានប្រកាស​នៅក្នុងសេចក្តីថ្លែងការណ៍​ថា ផ្កាយរណបដែលជាផ្នែកមួយនៃ​គម្រោង Geely Future Mobility Constellation បានចូលទៅក្នុងគន្លងដែលបានកំណត់​ដោយ​ជោគជ័យ​ ហើយ​បើ​​រាប់​ទាំង​បេសសកម្មលើក​នេះ​ទៀត ផ្កាយរណប​នៅ​ទីនោះ​មាន​ចំនួន​សរុប​​៣០​ផ្កាយរណប។

ការដាក់ពង្រាយនេះផ្តល់នូវការគ្របដណ្តប់ទំនាក់ទំនង​២៤​ម៉ោង​លើ​២៤​ម៉ោង និង​បាន​ដល់​ ៩០​% នៃពិភពលោក ដោយធ្វើឲ្យ​ក្រុមហ៊ុន Geespace ក្លាយជាក្រុមហ៊ុនអាកាសចរណ៍​ពាណិជ្ជកម្មចិនដំបូងគេដែលផ្តល់សេវាទំនាក់ទំនងផ្កាយរណប​នៅ​គន្លងទាប​នៃ​​ផែនដី។

គម្រោងនេះត្រូវបានផ្តួចផ្តើមឡើងក្នុងឆ្នាំ២០១៩ ហើយ​ទទួល​បាន​ជោគជ័យចំនួន៣​លើក​​នៅ​រវាង​ឆ្នាំ​​២០២២ និង​ឆ្នាំ​២០២៤។ គម្រោងនេះមានគោលបំណងបញ្ចប់ដំណាក់កាលទី​១​របស់ខ្លួននៅឆ្នាំ​២០២៥ ហើយ​ធានាបាននូវការគ្របដណ្តប់ជាសកលសម្រាប់សេវាកម្មតភ្ជាប់​នានា ​រាប់​ចាប់​​ពីរថយន្តដល់​ការ​ទាក់ទង​គ្រប់​ប្រភេទ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម