Connect with us

ព័ត៌មានជាតិ

ប្រជាជនមានសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

បានផុស

នៅ

ការថែទាំសុខភាពបឋម គឺជាការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពពេញមួយជីវិត ដើម្បីឱ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ បើប្រជាពលរដ្ឋមានជំងឺ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏មានបញ្ហាដែរ ពោលគឺកម្ពុជាមិនអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ បានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើក «វគ្គតម្រង់ទិស ស្តីពីក្របខណ្ឌជំរុញបង្កើនការងារថែទាំសុខភាពបឋម» ជូនបុគ្គលិក-មន្ត្រីរាជការនៃ រដ្ឋបាលខណ្ឌ និងសង្កាត់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាថ្នាក់ដឹកនាំបន្តវេនវ័យក្មេងប្រកបដោយសមត្ថភាព បញ្ញាញាណ និងថាមពល បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងនោះ បញ្ចកោណទី១ មុំទី៣ «ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន» បានកំណត់គោលដៅជាយុទ្ធសាស្ត្រ គឺការកាត់បន្ថយអត្រាឈឺ និងស្លាប់ បណ្តាលមកពីជំងឺមិនឆ្លងនានា, ការពង្រឹងសមត្ថភាពស្ថាប័ន និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល និងការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាព ដោយផ្តោតជាចម្បងលើ ការថែទាំសុខភាពបឋម»។

លោកបានបន្តទៀតថា ការថែទាំសុខភាពបឋម គឺផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខុមាលភាពរបស់ប្រជាជនពេញមួយជីវិត ដែលរួមមាន ការបង្ការជំងឺ ការព្យាបាល និងការស្តារនីតិសម្បទាឡើងវិញ ដើម្បីឱ្យប្រជាជនមានសុខភាពល្អបរិបូរណ៍ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជា«មូលធនមនុស្ស» ចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ការថែទាំសុខភាពបឋម គឺជាការងារអន្តរស្ថាប័ន និងទាមទារនូវការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ ឯកជន អាជ្ញាធរមូលដ្ឋាន ពិសេសបងប្អូនប្រជាពលរដ្ឋតែម្តង។

លោក កើត ឆែ បន្តថា ដើម្បីចូលរួមលើកកម្ពស់ការថែទាំសុខភាពបឋមរបស់ប្រជាពលរដ្ឋ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» ដែលមានចក្ខុវិស័យផ្តល់ជូនប្រជាពលរដ្ឋខ្មែរ នូវលទ្ធភាពទទួលបានសេវាថែទាំសុខភាព និងព្យាបាលជំងឺ តាមរយៈការជួយឧបត្ថម្ភពីរដ្ឋ (មូលនិធិសមធម៌សុខាភិបាល) ឬការធានារ៉ាប់រងសុខភាពគាំទ្រដោយរដ្ឋ (ប.ស.ស)។ អ្នកទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល កើនដល់ជាង ៤ លាន ៧ សែន នាក់ (គ្រួសារងាយ រងហានិភ័យ, ក្រ.១ ក្រ.២, ក្រុមប្រឹក្សាឃុំសង្កាត់, មេភូមិ, អនុភូមិ ជំនួយការភូមិ, កីឡាករ, បុគ្គល បម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ ។ល។) អ្នកទទួលបានប័ណ្ណ ប.ស.ស ៖ កើនដល់ជាង ២ លាន ៤ សែន នាក់។ តួលេខនេះ នៅមិនទាន់រាប់ បញ្ចូលសមាជិកគ្រួសារក្នុងបន្ទុករបស់មន្ត្រីរាជការ (សហព័ទ្ធ, កូន) ដែលរាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យក្លាយជាសមាជិក ប.ស.ស ដោយស្វ័យប្រវត្តិដើម្បីទទួលបានអត្ថប្រយោជន៍ពីសេវាគ្របដណ្តប់ សុខាភិបាល។

លោកបានបន្ថែមថា វគ្គតម្រង់ទិសនានេះ សិក្ខាកាមនឹងទទួលបាននូវ ធាតុចូលថ្មីៗ ដើម្បីយកទៅអនុវត្ត ជាពិសេសជំរុញផ្សព្វផ្សាយបន្តដល់ក្រុមគោលដៅជាប្រជាពលរដ្ឋនៅតាម មូលដ្ឋាន ឱ្យបានយល់ដឹងអំពីសារៈសំខាន់នៃការងារថែទាំសុខភាពបឋម និងចូលរួមទាំងអស់គ្នាដើម្បីពង្រឹង ខឿនសុខុមាលភាព។ ការចែករំលែកចំណេះដឹង ក្នុងការថែទាំសុខភាព ការពារអាយុជីវិតមនុស្ស គឺពិតជាទទួលបានកុសល ផលបុណ្យខ្លាំងណាស់៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ វិនាទី មុន

ប្រជាជនមានសុខភាពល្អ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

ព័ត៌មានជាតិ៥៤ វិនាទី មុន

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី ០១ ជូនផ្លូវបេតុងមួយខ្សែដល់ពលរដ្ឋ ឆ្លងកាត់ភូមិចំនួន ០៤

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ពេលនេះ ចង់ទៅលេង ឥណ្ឌូណេស៊ី ត្រូវបំពេញឯកសារបញ្ជាក់សុខភាពសិន ព្រោះតែជំងឺ mpox

ព័ត៌មានជាតិ១៣ នាទី មុន

ដើម្បីក្លាយជា«លោកអ្នកឧកញ៉ា»ត្រូវបង់ថវិកា៤លានដុល្លារ,«អ្នកឧកញ៉ា»១លានដុល្លារ,«ឧកញ៉ា»៥០ម៉ឺនដុល្លារ ចូលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ក្រុម​ប្រដាប់​អាវុធ​មីយ៉ាន់ម៉ា៖ ពលរដ្ឋ​ស្លាប់​១១​នាក់​ ក្រោយ​របប​សឹក​វាយ​ប្រហារ​តាម​អាកាស

Sokha Hotels

ព័ត៌មានពេញនិយម