Connect with us

សន្តិសុខសង្គម

សាលាឧទ្ធរណ៍កាត់ទោសបុរសឆបោកប្រាក់ លោក ញឹក ប៊ុនឆៃ

បានផុស

នៅ

តាម​ការ​គ្រោងទុក នា​រសៀល​ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ​ ២០២៤​ នេះ សាលាឧទ្ធរណ៍​ភ្នំពេញ នឹង​បើក​សវនាការ​កាត់ទោស​ជន​ឆបោក​ប្រាក់របស់ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ក្រោយពី​ជនជាប់ចោទ​គេចវេះ​មិន​សង​ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គ​សវនាការ​នេះ​ ដឹកនាំ​ដោយ​ លោក ឌុច សុខ​សារិន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក​ចៅ​ក្រម កែវ មុនី និង​លោក​ចៅក្រម យូ ប៊ុណ្ណា ដោយមាន​ជនជាប់ចោទ​ឈ្មោះ កាយ ម៉េង ភេទ​ប្រុស អាយុ ៤៦​ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

កន្លងទៅ តុលាការ​បាន​ចោទប្រកាន់​ឈ្មោះ កាយ ម៉េង ពីបទ «ឆបោក , បទ​ក្លែង​ឯកសារ​សាធារណៈ , និង​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ​កាលពី​ឆ្នាំ ២០១៩។

សូម​បញ្ជាក់​ថា ជនជាប់ចោទ​ឈ្មោះ កាយ ម៉េង ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ហើយ​សំណុំរឿង​នេះ​ នៅតែ​បន្ត​រំកិល​យឺតៗ តាម​នីតិវិធី​របស់​តុលាការ រហូតដល់​សាលាឧទ្ធរណ៍​បើកសវនាការ​កាត់ទោស នា​ថ្ងៃនេះ។

គួរ​រំលឹក​ថា ឈ្មោះ កាយ ម៉េង ដែល​ត្រូវជា​អតីតមន្ត្រី​ជំនិត​ លោក ​ញឹក ប៊ុនឆៃ ត្រូវ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចាប់ខ្លួន​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់ លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ពាក្យបណ្ដឹង​របស់ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ប្រមាណ ៧ ម៉ឺន​ដុល្លារ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃទី ​១៩ ខែវិច្ឆិកា ឆ្នាំ​ ២០១៩ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ៦A ស្ថិត​ក្នុង​ភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ហើយ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី ​២០ ខែវិច្ឆិកា ឆ្នាំ ​២០១៩ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី។ ជនសង្ស័យ​ឈ្មោះ កាយ ម៉េង អាយុ ៤១​ ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

ប្រភព​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​ ០១ ខែវិច្ឆិកា ឆ្នាំ​ ២០១៩​ កន្លងទៅ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានដាក់​ពាក្យ​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដោយ​ប្ដឹង​ឈ្មោះ កាង ម៉េង និង​បក្ខពួក​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​ខ្ចីលុយ តែ​ព្យាយាម​គេចវេះ​មិន​សង ក្រោម​រូបភាព​យក​ឯកសារ​ដីធ្លី​មួយចំនួន​មក​ដាក់​តម្កល់ តែ​ឯកសារ​នោះ​ក្លែងក្លាយ​ទៅទៀត ទើប​ម្ចាស់​ប្រាក់​ដាក់ពាក្យ​ប្ដឹង​តែម្ដង៕

អត្ថបទ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២៤ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥៣ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥៤ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម