Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ណែនាំអភិបាលថ្មីក្រុងខេមរភូមិន្ទ ធ្វើទំនើបកម្មស្ថាប័នរដ្ឋប្រកបដោយសមត្ថភាពខ្ពស់

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង បាន​លើកទឹកចិត្ត​ដល់​អភិបាល​ថ្មី​ក្រុង​ខេមរភូមិន្ទ ចូលរួម​ធ្វើ​អភិបាលកិច្ច​ល្អ និង​ទំនើបកម្ម​ក្នុង​ស្ថាប័នរដ្ឋ​ប្រកបដោយ​សមត្ថភាព ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ ដើម្បី​ជំរុញ​ល្បឿន​ នៃ​ការ​អភិវឌ្ឍ​មូលដ្ឋាន​កាន់តែ​ជឿនលឿន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ទឹកចិត្ត​របស់ លោក​ស្រី​អភិបាលខេត្ត​កោះកុង បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាសឡើង​កាន់តែ​មុខតំណែង​របស់ លោក ភូ​ថង សេរី​វុ​ឌ្ឍី ជា​អភិបាល​ថ្មី​ក្រុង​ខេមរភូមិន្ទ កាលពី​រសៀល​ថ្ងៃទី​ ៦ ខែ​កញ្ញា ឆ្នាំ ​២០២៤ នា​សាលា​ប្រជុំ​ក្រុង។

លោកស្រី​អភិបាលខេត្ត​កោះកុង បាន​បន្ថែមថា ឆ្លើយតប​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​ ៧ លើ​ការសម្រេចបាន​នូវ​ចក្ខុវិស័យ កម្ពុជា​ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ​ ២០៣០ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រុង​ខេមរភូមិន្ទ គប្បី​យកចិត្តទុកដាក់​ខ្ពស់​លើ​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ជូន​ពលរដ្ឋ។

លោកស្រី មិថុនា ភូ​ថង អះអាងថា មូល​ហេតុដែល​តម្រូវការ​ឱ្យ​រួមគ្នា​ការពារ​សន្តិភាព សន្តិសុខ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម គឺជា​បុ​រេ​លក្ខខណ្ឌ​លើ​ការធានា​ឱ្យបាន​នូវ​ការ​អភិវឌ្ឍ ក៏ដូចជា​អនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​បើកចំហ ការ​លើក​កម្ពស់​វិស័យ​ឯកជន ពង្រឹង​ភាពជា​ម្ចាស់ និង​ដៃគូ សម្រាប់​កិច្ចសហការ​កៀរគរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ សម្ភារៈ ព្រមទាំង​ចំណេះដឹង​បម្រើ​ដល់​ការ​អភិវឌ្ឍ​សង្គមជាតិ។

ទន្ទឹម​នោះដែរ លោកស្រី​អភិបាលខេត្ត ក៏បាន​ប្រាប់​ដល់​អភិបាល​ថ្មី​ក្រុង​ខេមរភូមិន្ទ ត្រូវ​បន្ត​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​របស់​ក្រុម​ជ្រុលនិយម​ដែល​ចង់​បំផ្លាញ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការ​អភិវឌ្ឍ​កំពុង​មាន​សព្វថ្ងៃ ដោយ​មិនឱ្យ​ក្រុម ឬ​ជន​ណាមួយ​មក​បំផ្លាញ​បាន​នោះទេ។ ក្រុម​ជ្រុល​និយម​ទាំងនោះ កំពុងតែ​ញុះញង់​ក្លែង​ព័ត៌មាន​ផ្ទុយ​ពី​ការពិត ដោយ​យក​លេស​ពី​បញ្ហា​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម ចង់​ធ្វើ​បដិវត្តន៍​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់។

រីឯ លោក ភូ​ថង សេរី​វុ​ឌ្ឍី អភិបាល​ថ្មី​ នៃ​ក្រុង​ខេមរភូមិន្ទ ដែល​ជា​ប្អូនប្រុស​របស់ លោកស្រី​អភិបាលខេត្ត​ផង​នោះ បាន​ប្តេជ្ញាចិត្ត​ថា ខិតខំ​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​បង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​នានា​ក្នុង​មូលដ្ឋាន​ផង​ដែរ។

លោក​អភិបាល​ថ្មី​ក្រុង​ខេមរភូមិន្ទ បន្តទៀតថា លោក​ទទួលយក​រាល់​មតិ​យោបល់​នានា ដើម្បី​មក​ពិចារណា​កែលម្អ​ឱ្យ​ប្រសើរ ដើម្បី​មាន​ជា​មូលដ្ឋាន​បន្ថែម​ក្នុងការ​ដឹកនាំ ចាត់ចែង​ការងារ​ដោះស្រាយ​ឱ្យ​បាន​ទាន់ពេលវេលា តប​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ​ទេ លោក ការពារ​ដាច់​ខាត​នូវ​ការ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​បច្ចុប្បន្ន តាម​អ្វី​ដែល​ជា​ការ​ណែនាំ​របស់​លោកស្រី​អភិបាលខេត្ត៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១១ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម