Connect with us

ព័ត៌មានអន្ដរជាតិ

ប្រឈមទោស​ប្រហារជីវិតស្រាប់​ មហាសេដ្ឋី​អចលនទ្រព្យ​​វៀតណាមរង​​បទ​ចោទ​ថ្មីៗទៀត

បានផុស

នៅ

មហាសេដ្ឋីអចលនទ្រព្យវៀតណាមដែលត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងករណីក្លែងបន្លំប្រាក់ប្រមាណ២៧ ពាន់លានដុល្លារអាមេរិក នឹងប្រឈមមុខនឹងការកាត់ទោសលើកទីពីរពីបទការក្លែងបន្លំ និងការលាងលុយកខ្វក់ក្នុងខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី៧ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Truong My Lan ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំ Van Thinh Phat ត្រូវបានគេរកឃើញថាមានពិរុទ្ធកាលពីខែមេសាពីបទឆបោកប្រាក់ពី ធនាគារ Saigon Commercial Bank (SCB) ក្នុងរយៈពេលមួយទសវត្សរ៍ក្នុងសំណុំរឿងពុករលួយដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រ។

លោកស្រី Lan និងអ្នកសមគំនិត៣៣នាក់ផ្សេងទៀត ឥឡូវនេះ នឹងត្រូវប្រឈមមុខនឹងការកាត់ទោសរយៈពេលមួយខែចាប់ពីថ្ងៃទី១៩ខែកញ្ញា នៅទីក្រុងហូជីមិញ ដោយចោទប្រកាន់ពីបទក្លែងបន្លំ «ការលាងលុយកខ្វក់និងការជួញដូរប្រាក់ឆ្លងព្រំដែនខុសច្បាប់»។ នេះបើយោងតាមកាសែតផ្លូវការបានដកស្រង់សម្តីរបស់តុលាការក្រុង។

ក្នុងករណីក្លែងបន្លំនេះ មានមនុស្សប្រហែល៣៦០០នាក់ត្រូវបានរង​គ្រោះ​ដោយសារ​គម្រោង​​ឆបោក​។ លោកស្រី Lan និងអ្នកផ្សំុគំនិតបានដកហូតប្រាក់ប្រហែល១៨ពាន់លានដុល្លារអាមេរិក ដោយការយកទ្រព្យសម្បត្តិពី SCB និងតាមរយៈការចេញមូលបត្របំណុលនៅចន្លោះដើមឆ្នាំ២០១៨ និងខែតុលាឆ្នាំ ២០២២។

ដើម្បីទទួលបានប្រាក់នេះ លោកស្រី Lan អាយុ៦៧ឆ្នាំ បានបញ្ជាឱ្យអ្នកសមគំនិតដកសាច់ប្រាក់ និងផ្ទេរវាចេញពីប្រព័ន្ធរបស់ SCB បន្ទាប់មកនាងបានលាក់ប្រភពដើមនៃសាច់ប្រាក់ ហើយប្រើវាដើម្បីទូទាត់បំណុលរវាងក្រុមហ៊ុន ឬផ្ទេរប្រាក់ទៅក្រៅប្រទេសសម្រាប់កិច្ចសន្យាក្លែងក្លាយ។

លើសពីនេះ លោកស្រី Lan បានផ្ទេរប្រាក់ចំនួន១,៥ពាន់លានដុល្លារទៅបរទេស និងទទួលបានជាង៣ពាន់លានដុល្លារអាមេរិក ពីក្រៅប្រទេសនៅចន្លោះខែតុលាឆ្នាំ២០១២ដល់ខែតុលាឆ្នាំ២០២២។ ជាមួយគ្នានេះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកសមគំនិតជាមួយលោកស្រីបានដឹកជញ្ជូនសាច់ប្រាក់ដែលស្មើនឹងជាង ៤,៤ពាន់លានដុល្លារអាមេរិកពីទីស្នាក់ការកណ្តាលរបស់ SCB នៅទីក្រុងហូជីមិញ ទៅកាន់ផ្ទះក្បែរនោះ និងទៅកាន់ការិយាល័យកណ្តាលរបស់ Van Thinh Phat ។

(រូបភាព៖ VN Express)

គួរបញ្ជាក់ថា លោកស្រី Lan ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងករណីមុនរួច​ទៅ​​ហើយ​ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទកេងបន្លំប្រាក់ចំនួន ១២,៥ពាន់លានដុល្លារ ខណៈរដ្ឋអាជ្ញាបានឲ្យដឹងថា ការខូចខាតសរុបដែលបណ្តាលមកពីការបោកប្រាស់នោះ ឥឡូវនេះមានចំនួន២៧ពាន់លានដុល្លារ ដែលជាតួលេខស្មើនឹង៦ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមក្នុងឆ្នាំ២០២៣ ប៉ុន្តែ លោកស្រី Lan កំពុងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនោះ។

នៅក្នុងប្រទេសវៀតណាមការកាត់ទោសប្រហារជីវិតគឺជាការផ្តន្ទាទោសធ្ងន់ធ្ងរមិនធម្មតានៅក្នុងករណីបែបនេះ បើទោះបីជាវៀតណាមគឺជាប្រទេសមានករណីប្រហារជីវិតឈានមុខគេនៅទូទាំងពិភពលោកក៏ដោយ។ នេះបើយោងតាមអង្គការលើកលែងទោសអន្តរជាតិ៕

(រូបភាព៖ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម