Connect with us

សន្តិសុខសង្គម

រដ្ឋបាលជលផលខេត្តកណ្ដាល បង្ក្រាបការនាំចូលបង្កងខុសច្បាប់ជិត ០១ តោន គ្មានវិញ្ញាបនបត្រច្បាស់លាស់

បានផុស

នៅ

ចាប់​បាន​រថយន្ត​មួយ​គ្រឿង ដឹក​បង្កង​ខុសច្បាប់ ទម្ងន់​ជិត ០១ តោន ដែល​នាំចូល​មកពី​ក្រៅ​ប្រទេស ពុំ​មាន​លិខិត​បញ្ជាក់​អំពី​គុណភាព​នាំចូល​ច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី ០៤ ខែ​កញ្ញា ឆ្នាំ ២០២៤ នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

តាម​ការ​បញ្ជាក់​ពី​លោក ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្ដាល បាន​ប្រាប់​នៅ​ថ្ងៃ​ទី ០៧ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ ឲ្យ​ដឹង​ថា លោក គួច ចំរើន អភិបាលខេត្ត​កណ្តាល បាន​បញ្ជា​ឲ្យ​លោក​ចុះ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង ដែល​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ 3G-5776 ដឹក​បង្កង​ខុសច្បាប់​ចំនួន ២៦ ធុង ស្មើនឹង​ទម្ងន់​ជិត ០១ តោន។

លោក ហេង សុភារិទ្ធ បន្ត​ថា ចំពោះ​ការ​ឃាត់​នេះ​ដែរ មកពី​ម្ចាស់​រថយន្ត​មិន​ព្រម​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច ដោយ​កន្លងមក មន្ត្រី​ជំនាញ ក៏​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ច្រើន​សា​មក​ហើយ ប៉ុន្តែ​ម្ចាស់​បង្កង និង​ម្ចាស់​រថយន្ត នៅតែ​រឹងទទឹង និង​ហ៊ាន​ប្រមាថ​ទៅ​លើ​មន្ត្រី​ជាច្រើនលើក​ទៀត​ផង។ ចំពោះ​បង្កង​ដែល​រឹបអូស​បាន​មាន​ទម្ងន់​ជិត ០១ តោន នេះ បាន​ងាប់​ស្អុយរលួយ​អស់ គឺ​ត្រូវ​សម្រេច​កប់​ចោល​តែម្ដង៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម