Connect with us

ព័ត៌មានជាតិ

សម្ដេច ឃួន សុដារី ប្រាប់បណ្ដាសកម្មជនសន្តិភាពអន្តរជាតិ ថា កម្ពុជាបានផ្ដល់តម្លៃដ៏ធំធេងដល់សន្តិភាព

បានផុស

នៅ

ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព និងមូលនិធិ Washington Times, សម្ដេចប្រធានរដ្ឋសភាកម្ពុជា បានបញ្ជក់ជូនបណ្ដាសកម្មជនស្វែងរកសន្តិភាពអន្តរជាតិ ថា កម្ពុជាបានផ្ដល់តម្លៃដ៏ធំធេងដល់សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា បញ្ជាក់ថា សម្រាប់កម្ពុជាសន្តិភាពពិតជាមានតម្លៃធំធេងណាស់ ហើយសន្តិភាពនៅកម្ពុជាបានមកដោយលំបាក ក្រោយពីប្រទេសបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍ និងរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យជាតិបែកបាក់ខ្ទេចខ្ទីស្ទើរគ្មានសល់។ សម្ដេច ឃួន សុដារី បានលើកពីសម្ដេចតេជោ ហ៊ុន សែន ជាតួអង្គនាំសន្តិភាពជូនប្រទេសជាតិ តាមរយៈនយោបាយឈ្នះឈ្នះ ទទួលបានការបង្រួបបង្រួមជាតិ សន្តិភាពពេញផ្ទៃប្រទេស ហើយជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់ឆ្ពោះទៅកាន់ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្ដេច ឃួន សុដារី បន្តថា សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាមគ្គទេសក៍សន្តិភាពដែលធ្លាប់ទទួលបានជ័យលាភីពានរង្វាន់សន្តិភាពស៊ុនហាក់ កាលពីឆ្នាំ២០២២។ សន្តិភាពនៅកម្ពុជា បានកំពុងថែរក្សាការពារបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ បន្តវេនពីសម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោត ដែលមានពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោត ក្នុងនោះជាង៨២% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសបន្តទៀត។

សម្តេចប្រធានរដ្ឋសភា បន្តថា ការផ្លាស់ប្តូរការដឹកនាំនៅកម្ពុជាពីឥស្សរជនជំនាន់មុនមកឥស្សរជនបន្តវេន ប្រកបដោយសក្តានុពល ពោរពេញដោយសមត្ថភាព ជាការផ្លាស់ប្តូរដោយសន្តិវិធី គ្មានហិង្សា និងមានការគំាទ្រពេញទំហឹងពីប្រជាពលរដ្ឋ។

ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយប្រតិភូសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព និងមូលនិធិ Washington Times ដឹកនាំដោយលោកបណ្ឌិត Charles Yang ប្រធានកិតិ្តយសសមាគមអន្ដរជាតិនៃសមាជិកសភាដើម្បីសន្ដិភាព នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ក្នុងពេលដែលគណៈប្រតិភូបានអញ្ជើញមកចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសភាកម្ពុជាលើខ្លឹមសារធម្មនុញ្ញសន្តិភាព (Peace Charter) ដែលជាឯកសារស្នូលសម្រាប់សម័យប្រជុំពេញអង្គ (IPTP) លើកទី១១ ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំ២០២៤នេះ។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះវត្តមានសកម្មជនស្វែងរកសន្តិភាព មកពីបណ្តាប្រទេសជាច្រើន ដូចជាសាធារណរដ្ឋកូរ៉េ អាមេរិក ឥណ្ឌា ជាដើមនោះ បានអញ្ជើញមកដល់កម្ពុជានាឱកាសនេះ ដើម្បីផ្លាស់ប្តូរយោបល់ជាធាតុចូលដ៏សំខាន់ទៅលើការកសាងធម្មនុញ្ញសន្តិភាព ដែលជាឯកសារសំខាន់មួយនៅក្នុងការកសាងការពារសុខសន្តិភាព ស្ថិរភាពសង្គម ប្រកបដោយចីរភាពជូនប្រជាជនទូទំាងសកលលោក ស្របពេលដែលស្ថានការណ៍ពិភពលោកកំពុងរងភាពផុយស្រួយ មានហានិភ័យខ្ពស់ និងសណ្តាប់ធ្នាប់សកលធ្លាក់ចុះនោះ។

សម្តេចប្រធានរដ្ឋសភា បានអញ្ជើញសមាជិកគណៈប្រតិភូទាំងអស់ ដែលជាតំណាងប្រជាពលរដ្ឋជុំវិញពិភពលោកចូលរួមអនុម័តធម្មនុញ្ញសន្តិភាព ដើម្បីក្លាយជាយន្តការសកលមួយបំពេញបន្ថែមឱ្យបេសកកម្មអង្គការសហប្រជាជាតិ និងជាចំណែកមួយនៃការបំពេញក្តីសង្ឃឹមក្នុងការកសាងពិភពលោកសន្តិភាព។

លោកបណ្ឌិត Charles Yang ក៏ដូចជាគណៈប្រតិភូទាំងអស់ បានគាំទ្រការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងវាយតម្លៃខ្ពស់ពីពលិកម្ម និងទេពកោសល្យដ៏ប៉ិនប្រសប់របស់​សម្តេចតេជោ ហ៊ុន សែន ដែលបានស្វែងរកសន្តិភាព ជូនប្រជាពលរដ្ឋកម្ពុជា។ គណៈប្រតិភូ បានគូសបញ្ជាក់ថា សន្តិភាព​ និងការបង្រួបបង្រួមជាតិ ដែលសម្តេចតេជោបានអនុវត្តនៅកម្ពុជា ជាមូលដ្ឋានគ្រឹះសម្រាប់អន្តរជាតិសិក្សាស្វែងយល់​ និងធ្វើជាគំរូ។ គណៈប្រតិភូ បានសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០២៣ ជាការបោះឆ្នោតដែលបានដំណើរការទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងជាគំរូនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២០ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៧ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម