ព័ត៌មានជាតិ
S&P៖ វិស័យផលិតកម្មអាស៊ានមានកំណើនតិចក្នុងខែសីហា
ស្ថាប័នវាយតម្លៃហិរញ្ញវត្ថុអន្តរជាតិ S&P Global បានឱ្យដឹងថា វិស័យផលិតកម្មនៅក្នុងតំបន់អាស៊ានមានភាពប្រសើរឡើងតិចតួចនៅក្នុងខែសីហា ដោយសារតែតម្រូវការធ្លាក់ចុះ ដែលជះឥទ្ធិពលពីការថមថយនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់ និងសកល។
បើយោងតាម S&P Global បានឱ្យដឹងនៅថ្ងៃទី៧ខែកញ្ញានេះថា ទោះជាយ៉ាងណាក៏ដោយ កំណើនបានធ្លាក់ចុះបន្តិចក្នុងខែនេះ ដោយសារការពង្រីកនៃការផលិតកាន់តែខ្សោយ ខណៈការបញ្ជាទិញថ្មីត្រូវបានគេកត់ត្រាថាងើបឡើងបន្តិច បន្ទាប់ពីការធ្លាក់ចុះបានអូសបន្លាយជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ លំហូរការងារនៅក្នុងវិស័យនេះក៏ធ្លាក់ចុះផងដែរ។
ដំណើរការធ្លាក់ចុះបន្តិចនៃវិស័យផលិតកម្មដោយសារសម្ពាធអតិផរណា។ ទាំងការចំណាយថ្លៃដើម និងតម្លៃលក់បានកើនឡើងក្នុងអត្រាខ្សោយក្នុងខែសីហា ។
បើយោងតាមសន្ទស្សថ្លៃផលិតកម្មរបស់អាស៊ាន S&P បានបង្ហាញថាវាបានធ្លាក់ចុះពីអត្រា ៥១,៦ ក្នុងខែកក្កដា ដល់កម្រិតទាបរយៈពេល ៤ខែមកនេះ ដែលអត្រានេះបានធ្លាក់ចុះមកកម្រិត ៥១,១ នៅក្នុងខែសីហា។
បណ្តាអ្នកផលិតទំនិញនៅអាស៊ានបានរាយការណ៍ពីភាពប្រសើរឡើងខ្លះៗក្នុងរយៈពេល៨ខែ ជាប់ៗគ្នា។ តម្រូវការនៅក្នុងតំបន់អាស៊ានត្រូវបានជំរុញយ៉ាងខ្លាំងដោយទីផ្សារក្នុងស្រុក ដោយសារការលក់ទៅឱ្យអតិថិជនបរទេសបានបន្តធ្លាក់ចុះនៅក្នុងខែសីហា។
ការចេញផ្សាយរបស់ S&P Global បានឱ្យដឹងថា បណ្តាអ្នកផលិតក៏បានកត់សម្គាល់ផងដែរនូវការកើនឡើងក្នុងរយៈពេល៦យខែជាប់ៗគ្នា ។ ក្រុមហ៊ុនទាំងនោះនៅតែមានទំនុកចិត្តទាក់ទងនឹងកំណើនផលិតផលនៅឆ្នាំខាងមុខ ។
លោក Stephen Higgins សហនាយកគ្រប់គ្រងនៃក្រុមហ៊ុន Mekong Strategy បានលើកឡើងកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានផ្តើមថមថយកំណើនចាប់តាំងប៉ុន្មានឆ្នាំមុន ហើយកំណើនយឺតនៅតែបន្តនៅឆមាសទី១ឆ្នាំ២០២៤នេះ ដែលកើនតិចជាងការរំពឹងទុកដោយសារតែស្ថានភាពសេដ្ឋកិច្ចទាំងក្នុងតំបន់និងសកលហាក់មានសភាពមិនប្រាកដប្រជានៅឡើយ។
«ខ្ញុំគិតថាកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះខ្លាំង នៅក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ហើយយើងរំពឹងថានឹងមានកំណើនតិចតួចនៅក្នុងឆមាសទីឆ្នាំនេះ»។ នេះបើយោងតាមលោក Stephen។
លោកបានគូសបញាក់កំណើននេះត្រូវបានគាំទ្រដោយកំណើនខ្ពស់នៃការនាំចេញ ដែលក្នុងនោះគឺការនាំចេញសម្លៀកបំពាក់កាត់ដេរ និងវាយនភ័ណ្ឌដោយកើនឡើងជាង ២២% នៅឆ្នាំ ២០២៣ ។ ខណៈពេលដែលផលិតផលក្នុងស្រុកសរុបក៏បានចូលរួមបំពេញតម្រូវការក្នុងស្រុកផងដែរ។
ជាមួយគ្នានេះដែរ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីពាក់កណ្តាលខែសីហា តាមរយៈសកម្មភាពសេដ្ឋកិច្ចក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង