Connect with us

ព័ត៌មានជាតិ

វិស័យឯកជនកម្ពុជា-ថៃគ្រោងបើកច្រកឆករកាច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍ដើម្បីជំរុញការដោះដូរ​ និងការវិនិយោគ

បានផុស

នៅ

ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បន្ទាយមានជ័យ និងសភាពាណិជ្ជកម្មខេត្តត្រាតនៃប្រទេសថៃយល់ស្របគ្នាក្នុងការ​ស្នើសុំថ្នាក់ដឹកនាំនៃប្រទេសទាំងពីរដើម្បីការបើកច្រកសេដ្ឋកិច្ច បានម៉ាក់មួង ស្ថិតក្នុងស្រុកបរ៉ៃ ខេត្តត្រាត ជាប់នឹងច្រកឆករកា ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ដើម្បីបើកជាច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍សំដៅលើកកម្ពស់ការដោះដូរទំនិញតាមព្រំដែននៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសភាពាណិជ្ជកម្មកម្ពុជា កាលពីព្រឹកថ្ងៃ​ទី០៦ ខែកញ្ញា លោក​ ភួ​ វាសនា​ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង​ និងលោក ​ អឹង​ វណ្ណម៉ៅ​ ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ​ ​​ បាន​ជួបពិភាក្សាជាមួយ​លោក សុងថាំ ចាន់យ៉យ​ ប្រធានក្រុមការងារទំនាក់ទំនងព្រំដែន តំណាង សភាពាណិជ្ជកម្មខេត្តត្រាត​ ព្រមទាំងសមាជិកលើការបើកច្រកនេះឱ្យទៅជាច្រកសេដ្ឋកិច្ចអចិន្ត្រៃយ៍។

​ យោងតាមសភាពាណិជ្ជកម្មកម្ពុជា៖«ភាគីថៃស្នើសុំសិក្សាលើច្រកឆករកាបើកទៅជាច្រក សេដ្ឋកិច្ចអចិន្រ្ដៃយ៍​ ដើម្បីប្រែក្លាយទៅជាច្រកពាណិជ្ជកម្ម និងទេសចរណ៍ រវាងខេត្តទាំងពីរ និងជាការបង្កើតឱកាសសេដ្ឋកិច្ចរួមគ្នា»។

បើតាម​​សភាពាណិជ្ជកម្មកម្ពុជា បច្ចុប្បន្ន ច្រកសេដ្ឋកិច្ច បានម៉ាក់មួង បាននឹងកំពុងដំណើរការជាច្រកពាណិជ្ជកម្ម រវាងកម្ពុជា-ថៃ​ ដែលជាច្រកជាប់នឹងព្រំដែនស្រុកសំឡូត ខេត្តបាត់ដំបង​ ជាមួយនឹងខេត្តត្រាតប្រទេសថៃ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាពាក់ព័ន្ធ​ និងបញ្ហាសំខាន់ៗជាច្រើន ដែលនាំមកនូវផលប្រយោជន៍សម្រាប់ខេត្តទាំងពីរ ដូចជា ការធ្វើពាណិជ្ជកម្ម ការវិនិយោគ ធ្វើសហប្រតិបត្តិការរួមគ្នាលើវិស័យទេសចរណ៍ កម្លាំងពលកម្ម សុខភាពសាធារណៈ និងពាក់ព័ន្ធកិច្ចការសង្គមផ្សេងៗទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម