Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ២គ្រួសារ ផ្ទុះការតវ៉ាប្រឆាំងនឹងលោកឧកញ៉ាថៃ ឈុនគ្រី ដែលប្ដឹងហាមឃាត់ដីរបស់ពួកគាត់

បានផុស

នៅ

ប្រជាពលរដ្ឋចំនួន ២គ្រួសារក្នុងចំណោម ៦គ្រួសារបានផ្ទុះការតវ៉ាប្រឆាំងនឹងលោកឧកញ៉ា ថៃ ឈុនគ្រី ដែលបានប្តឹងចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្នហាមឃាត់ដីរបស់ពួកគាត់មិនអោយលក់ ដូរ ជួលបញ្ចាំ ប្រវាស់ ដាក់ធានា ផ្ទេរសិទ្ធិ ធ្វើអំណោយ ធ្វើប្រទានកម្មឬក៏សាងសង់សំណង់ផ្សេងៗលើរបស់ពួកគាត់ដែលមានប្លង់កាន់កាប់ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតវ៉ានេះបានឡើងកាលពីវេលាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយពួកគាត់បាននាំគ្នាកាន់ប្លង់រឹងឯកសារពាក់ព័ន្ធនិងរូបថតលោកឧកញ៉ាថៃ ឈុនគ្រី នៅលើដីរបស់ពួកគាត់ដែលស្ថិតនៅតាមផ្លូវ បេតុង(អតីតផ្លូវភ្លើង)ដែលស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អ្នកស្រី ជា ចាន់រ៉ា អាយុ ៣៧ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបានរងអយុត្តិធម៌យ៉ាងខ្លាំង ដែលរស់នៅលើដីរបស់ខ្លួនមានប្លង់រឹងជាលក្ខណះប្រព័ន្ធត្រឹមត្រូវបែរជាលោកឧកញ៉ា ថៃ ឈុនគ្រី ប្តឹងចេញដីការក្សាការពារហាមឃាត់ដីរបស់គាត់មិនឱ្យលក់ដូរ និងសាងសង់សំណង់ផ្សេងៗទៅវិញ។ អ្នកស្រីបានឱ្យដឹងទៀតថា ដីរបស់គាត់មុនដំបូងដល់ផ្លូវរថភ្លើង នៅកំឡុងឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានអភិវឌ្ឍស្ថាបនាផ្លូវបេតុងតាមផ្លូវរថភ្លើង ដោយមានការសម្របសម្រួលកាត់បន្ថយនូវផលប៉ះពាល់​ឱ្យកាត់តែតិច ហើយបានកាត់ប្រវែង១០ម៉ែត្រ ពីអក្សរស្ថាបនាផ្លូវបេតុង។ បន្ទាប់ពីកាត់ ១០ម៉ែត្រដីដែលនៅសល់ប្រវែងប្រមាណ១៧ម៉ែត្រ ត្រូវបានរដ្ឋបាលសាលារាជធានីភ្នំពេញរួមទាំងមន្ទីរជំនាញបានចុះធ្វើប្លង់ជួនប្រជាពលរដ្ឋជាលក្ខណះប្រព័ន្ធ និងបានសាងសង់ផ្ទះដោយសុំច្បាប់ត្រឹមត្រូវ ស្រាប់តែលោក ឧកញ៉ាថៃ ឈុនគ្រី ប្តឹងទៅតុលាការហាមឃាត់សំណង់របស់គាត់។

ប្រជាពលរដ្ឋដែលតវ៉ា បានឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលរងនូវអយុត្តិធម៌មានចំនួន ៦គ្រួសារ តែពួកគាត់ជាប់រវល់នៅតែ ២គ្រួសារដែលបានតវ៉ា។ លោកស្រីបានបញ្ជាក់ថា លោកឧកញ៉ាប្តឹងចង់បានដីរបស់ពួកគាត់តែម្តងដោយគាត់អះអាងថាដីរបស់គាត់រហូតដល់ផ្លូវរថភ្លើង។ ចំណែក ដីលោកឧកញ៉ាថៃ ឈុនគ្រី គឺនៅខាងក្រោយផ្ទះរបស់ពួកគាត់ហើយ បានសាងសង់ជាបុរី ថៃ ឈុនគ្រី លក់អស់ហើយដោយទុកកន្ទុយដីខាងក្រោយទល់កន្ទុយដីរបស់គាត់ដោយមានរបងត្រឹមត្រូវ មិននឹកស្មានថាមកប្តឹងយកដីរបស់ពួកគាត់ដែលមានប្លង់ត្រឹមត្រូវទៅវិញ។

ពាក់ព័ន្ធករណីនេះ លោក ប៊ុន ឡេង មេធាវីតំណាងអាណិត្តរបស់លោក ឧកញ៉ា ថៃ ហុងគ្រី បានបញ្ជាក់ប្រាប់ថា ចំពោះបញ្ហាដែរពលរដ្ឋ តវ៉ាថាពួកគាត់រងភាពអយុត្តិធម៌នោះ គឺទុកឱ្យអាជ្ញាធរ និងស្ថាប័នតុលាការដោះស្រាយតាមផ្លូវច្បាប់។ ប៉ុន្តែ លោកបញ្ជាក់បន្ថែមថា កាលពីលោកឧកញ៉ាទិញដីនោះ គឺដីនោះ មានព្រំប្រទល់ជាប់ជាមួយនឹងដីចំណីផ្លូវរថភ្លើង តែប្រជាពលរដ្ឋបានមកអាស្រ័យផលស្នាក់នៅលើដីចំណីផ្លូវរថភ្លើង។ ពេលរដ្ឋបាលរាជធានីភ្នំពេញធ្វើការអភិវឌ្ឍអតីតផ្លូវរថភ្លើង ប្រែក្លាយទៅជាផ្លូវបេតុង ហើយក៏បានចេញប្លង់ជូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីចំណីផ្លូវនោះផងដែរ។

ជាចុងក្រោយ ប្រជាពលរដ្ឋក៏បានសំណូមពរដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌មេត្តាជួយរកយុត្តិធម៌ឱ្យពួកគាត់ផង និងសំណូមពរដល់លោក ឃ្លោក ពិសិដ្ឋ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចេញដីកា សូមមេត្តាជួយពិនិត្យអង្គហេតុនេះសារឡើងវិញព្រោះពួកគាត់រងអយុត្តិធម៌មិនអាចទទួលយកបាននោះទេ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

បាក់​​អណ្តូងរ៉ែ​មាស​​នៅ​ប្រទេស​​​ម៉ាលី​ សម្លាប់​មនុស្សជាង​៤០នាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មន្ត្រី​សំខាន់ៗ​របស់​​ពូទីន​ចេញ​ទៅ​អារ៉ាប៊ី សាអូឌីត​ ក្នុងបុព្វហេតុ​​ជំនួប​កំពូល «ត្រាំ-ពូទីន»

សន្តិសុខសង្គម៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនី ឆេះហាងលក់ស្បែកជើង ១ កន្លែង នៅខណ្ឌបឹងកេងកង

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកបណ្ឌិត ហ៊ឺ វីរៈ សង្ឃឹមថា វគ្គបណ្ដុះបណ្ដាលជំនាញពិធីករ-ពិធីការិនី នឹងពង្រឹងទេពកោសល្យមន្ត្រីលើការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈខ្ពស់

សេដ្ឋកិច្ច៦ ម៉ោង មុន

គម្រោងសាងសង់ស្ពានចាក់អង្រែ-ព្រែកប្រាសម្រេចបានជាង ២០ ភាគរយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ថាក់ស៊ី​នដែលកំពុង​ឡើង​ប្រ​ជាប្រិយភាព​ត្រូវ​​ហាម​ចូល​កម្ពុជា​និង​​​​​ទៅកាន់​វៀតណាម

រ៉ែមាស
ព័ត៌មានជាតិ១៣ ម៉ោង មុន

យុវតី​​វ័យ​ជាង ២០​ ឆ្នាំ ប្រាប់​បទពិសោធន៍​ បើក​រថយន្ត​បែន​​​តម្លៃ​ជាង ១ លានដុល្លារ ដឹក​រ៉ែមាស​ជម្នះ​ការ​មើលស្រាល​ពី​មជ្ឈដ្ឋាន​ទូទៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​ក្រោយ​ផ្តាច់​ភ្លើង​​និង​អ៊ីនធឺណិត​នៅ​ព្រំដែន​មីយ៉ាន់ម៉ា ថៃត្រៀម​ធ្វើ​ដូចគ្នា​នៅ​ព្រំដែន​កម្ពុជា​

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ស្ថានភាពជំងឺតារាកំប្លែង នាយ កុយ កាន់តែប្រសើរច្រើន ត្រៀមវិលមកកម្ពុជាឆាប់ៗ នេះ

សន្តិសុខសង្គម៦ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះល្វែង ០១ ខ្នង ខូចខាតសម្ភារៈស្ទើរតែទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម