ព័ត៌មានអន្ដរជាតិ
វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី
ជាមួយនឹងល្បឿនខ្យល់២០៣គីឡូម៉ែត្រក្នុងមួយម៉ោង, ព្យុះទីហ្វុង យ៉ាកជី បានវាយប្រហារខេត្ត Hai Phong និង Quang Ninh ភាគខាងជើងប្រទេសវៀតណាម ដោយឆក់យកជីវិតមនុស្សចំនួន៤នាក់និងរបួស៧៨នាក់។
យោងតាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃសៅរ៍ទី៧ខែកញ្ញាឆ្នាំ២០២៤, មនុស្ស៣នាក់បានស្លាប់នៅខេត្ត Quang Ninh និងម្នាក់ទៀតបាត់បង់ជីវិតក្នុងទីក្រុងកំពង់ផែ Hai Phong។
ក្រោពីបណ្តាលឲ្យមនុស្សស្លាប់ ព្យុះទីហ្វុង យ៉ាកជី ក៏បង្កការបំផ្លិចបំផ្លាញនៅទូទាំងតំបន់ឆ្នេរសមុទ្រភាគខាងជើងផងដែរ ជាពិសេសវាយប្រហារកប៉ាល់ចំនួន៦គ្រឿងនៅខេត្ត Quang Ninh និង១គ្រឿងនៅខេត្ត Hai Phong ខណៈមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ក្នុងខេត្ត Quang Ninh, Hai Phong, Thai Binh និង Hai Duong។
ស្របពេលជាមួយគ្នានោះ នៅ Hai Phong និង Quang Ninh មានភ្លៀងធ្លាក់កម្រិត ជាង២០សង់ទីម៉ែត្រ ហើយដោយសារកម្លាំងខ្យល់ដ៏ខ្លាំង វាក៏បណ្តាលឲ្យផ្ទាំងបាណូផ្សាយពាណិជ្ជកម្មហោះពេញមេឃ, កម្ទេចដំបូលផ្ទះ និងផ្តួលរំលំដើមឈើនិងបង្គោលភ្លើងផងដែរ។
សូមបញ្ជាក់ថា Yagi គឺជាព្យុះទីហ្វុងកាចសាហាវលំដាប់ទីពីរក្នុងឆ្នាំ២០២៤ ហើយបានវិវឌ្ឍខ្លួនឲ្យខ្លាំងទ្វេដង ចាប់តាំងវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្យុះកំណាច យ៉ាកជី៖ វៀតណាម បិទព្រលានយន្តហោះនិងជម្លៀសមនុស្សជាង ១៣ ០០០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា