Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky តឿន ណាតូ ជួយបញ្ចប់សង្គ្រាម ឲ្យបានត្រឹមចុងឆ្នាំនេះ

បានផុស

នៅ

​អំឡុង​ពេល​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Lloyd Austin នៅឯ​មូលដ្ឋាន​ទ័ព​អាកាស Ramstein ក្នុង​ប្រទេស​អាល្លឺម៉ង់ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានតឿនឲ្យសមាជិកណាតូ បន្តផ្តល់អាវុធដល់ប្រទេសរបស់គាត់និងដាក់សម្ពាធលើរុស្ស៊ី ឲ្យយល់ព្រមតាមលក្ខខណ្ឌសន្តិភាពរបស់ទីក្រុងកៀវ ធ្វើយ៉ាងណាឲ្យសង្គ្រាមចប់ត្រឹមចុងឆ្នាំនេះ។

លោក Zelensky (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះដែរ លោក Zelensky ជំរុញឲ្យបណ្តាប្រទេសលោកខាងលិច ត្រូវគាំទ្រការផលិតអាវុធរួមគ្នា រួមទាំងយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលផងដែរ នៅលើដីអ៊ុយក្រែន។ លោកនិយាយថា «ដើម្បីសម្រេចបាននូវចំណុចនេះ យើងត្រូវការថវិកា។ យើងត្រៀមខ្លួនជាស្រេចដើម្បីផលិតអ្វីៗដែលនឹងជួយយើងឲ្យបញ្ចប់សង្រ្គាមនេះបាន ហើយដាក់សម្ពាធខ្លាំងក្លាលើរុស្ស៊ី ដើម្បីសន្តិភាពពិតប្រាកដ»។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែមកនេះ ទីក្រុងកៀវត្រូវរងបរាជ័យជាបន្តបន្ទាប់នៅសមរភូមិ ខណៈកងទ័ពរុស្ស៊ីវាយលុកចូលតំបន់ Donbass និងឆ្ពោះទៅទីក្រុង Pokrovsk ។

យ៉ាងណា ដោយគិតថាទីក្រុងមូស្គូប្រហែលជាដកទ័ពច្រើនចេញពី Donbass វិញ, អ៊ុយក្រែន ក៏បើកការលុកលុយចូលក្នុងតំបន់ Kursk របស់រុស្ស៊ីនៅថ្ងៃទី៦ខែសីហា ដោយដណ្តើមបានភូមិជាច្រើននិងទីក្រុងជាប់ព្រំដែន Sudzha ផងដែរ ប៉ុន្តែប្រតិបត្តិការរបស់រុស្ស៊ីមិនអន់ថយឡើយ។

(រូបថត៖ Getty)

ពាក់ព័ន្ធរឿងនេះដែរ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និយាយថា តាមរយៈការបញ្ជូនអង្គភាពដែលមានបំពាក់បំប៉នយ៉ាងជំនាញនិងបទពិសោធន៍ច្រើនឲ្យចូលទៅក្នុងទីក្រុង Kursk នោះ, កងទ័ពអ៊ុយក្រែនត្រូវចុះខ្សោយនៅតាមទីតាំងឈរជើងផ្សេងៗទៀត។

ងាកទៅការចរចាសន្តិភាពរវាងទីក្រុងមូស្គូនិងកៀវវិញ, កិច្ចខិតខំប្រឹងប្រែងនេះបានដួលរលំនៅនិទាឃរដូវឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូបញ្ជាក់ហើយបញ្ជាក់ទៀតថា ការទាមទាររបស់លោក Zelensky ចង់បានព្រំដែនឆ្នាំ១៩៩១ របស់ខ្លួនវិញ គឺមិនអាចទទួលយកបានទាំងស្រុង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក​ផ្ដល់ជំនួយ​២៥០​លានដុល្លារ​បន្ថែម ខណៈអ៊ុយក្រែន​ជំរុញ​សម្ព័ន្ធ​មិត្តអនុញ្ញាត​ឲ្យ​ខ្លួនប្រើ​មីស៊ីល​ចម្ងាយ​ឆ្ងាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៣៨ នាទីutes មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥៨ នាទីutes មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តស្វាយរៀងអរគុណសប្បុរសជនដែលធ្វើបុណ្យជាមួយការអប់រំ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម