Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះ យ៉ាកជី បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​២៤នាក់និង​របួស​២២៩​នាក់​នៅវៀតណាម 

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃអាទិត្យទី៨ខែកញ្ញឆ្នាំ២០២៤, ឥទ្ធិពលនៃព្យុះទីហ្វុង យ៉ាកជី បានសម្លាប់មនុស្សចំនួនរហូតដល់ទៅ២៤នាក់ និងបណ្តាលឲ្យរបួស២២៩នាក់ទៀត។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានបង្ការគ្រោះមហន្តរាយធម្មជាតិ បានបញ្ចេញរបាយការណ៍ថា មនុស្សស្លាប់និងរបូសភាគច្រើនគឺដោយសារបាក់ដីសង្កត់និងដើមឈើរលំលើ ហើយក្នុងចំណោមអ្នកស្លាប់ក៏រួមមានទាំងមន្ត្រីប៉ូលិសនៅខេត្ត Quang Ninh ផងដែរ។

ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់និងរបួស ព្យុះទីហ្វុង Yagi ថែមទាំងបានបំផ្លាញផ្ទះជាង ៨ ០១០ខ្នង និងពន្លិចកប៉ាល់ខ្នាតតូចចំនួន២៥គ្រឿងនៅខេត្ត Quang Ninh ទៀតផង ខណៈ Hai Phong, Thai Binh, Hai Duong និង Hanoi នៅតែមិនទាន់មានអគ្គិសនីប្រើប្រាស់។

(រូបថត៖ Giang Huy)

លើសពីនេះ បើនិយាយពីវិស័យកសិកម្មវិញ, ស្រូវជិត ១១០ ០០០ហិកតាត្រូវបានជន់លិច ខណៈដំណាំបន្លែ ​១៧ ៩២០​ហិកតា និង​ដំណាំ​ហូប​ផ្លែ​ ៦ ៩០០​ហិកតា​ត្រូវ​ខូចខាត។

ត្បិតតែព្យុះយ៉ាកជី បានថមថយឥទ្ធិពលទៅហើយក៏ពិតមែន ប៉ុន្តែវៀតណាមព្រមានថា ហានិភ័យនៃគ្រោះទឹកជំនន់និងបំណាក់ដីនៅតែមានកម្រិតខ្ពស់។

(រូបថត៖ Giang Huy)

យ៉ាងណាមិញ ព្យុះនេះបានបង្ខំឲ្យមនុស្សជិត ៥០ ០០០នាក់ត្រូវជម្លៀសចេញពីបណ្តាទីក្រុងឆ្នេរសមុទ្រវៀតណាម ហើយជើងហោះហើរជាច្រើនត្រូវបានលុបចោល ចំណែកសាលារៀន កីត្រូវបិទជាបណ្តោះអាសន្ននៅក្នុងខេត្តភាគខាងជើងចំនួន១២ រួមទាំងទីក្រុងហាណូយផងដែរ។

សូមបញ្ជាក់ជាថ្មី យ៉ាកជី គឺជាព្យុះទីហ្វុងកាចសាហាវលំដាប់ទីពីរក្នុងឆ្នាំ២០២៤ ហើយបានវិវឌ្ឍខ្លួនឲ្យខ្លាំងទ្វេដង ចាប់តាំងវាយប្រហារភាគខាងជើងប្រទេសហ្វីលីពីនកាលពីដើមសប្តាហ៍នេះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម មានមនុស្សស្លាប់និងរបួសសរុប ៨២នាក់ ដោយឥទ្ធិពលព្យុះ យ៉ាកជី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៣ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៦ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១២ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម