ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង សាងសង់មូលដ្ឋានទ័ពជើងទឹកថ្មី ដ៏ទំនើប
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះទៅពិនិត្យការដ្ឋានសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីដ៏ទំនើបនៅទីក្រុងTapchon ក្នុងឈូងសមុទ្រ Wonsan ហើយប្តេជ្ញាអភិវឌ្ឍកងកម្លាំងដែនសមុទ្ររបស់ប្រទេសនេះ ឲ្យរឹតតែខ្លាំងថែមទៀត។

តាមសេចក្តីរាយការណ៍របស់ KCNA កាលពីថ្ងៃអាទិត្យទី៨ខែកញ្ញាឆ្នាំ២០២៤, លោក គីម បានបញ្ជាក់ច្បាស់ថា ការធ្វើទំនើបកម្មកងទ័ពជើងទឹក គឺជាអាទិភាពបន្ទាន់មួយ ខណៈបរិយាកាសសន្តិសុខក្នុងតំបន់ កំពុងអាប់អួ។
នៅពេលបញ្ចប់ លោក គីម រំពឹងថា ទីតាំងនេះនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹកដ៏លេចធ្លោមួយរបស់ប្រទេស ដែលមានន័យថា ជាកន្លែងផ្ទុកនាវាចម្បាំង និងនាវាមុជទឹកទំនើបៗ។

ស្របពេលជាមួយនឹងការសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីនេះ ប្រទេសកូរ៉េខាងជើង ក៏ប្រកាសពីការសង់ទីក្រុងកំពង់ផែថ្មីដ៏ទំនើប ក៏ដូចជាអាវុធទំនើបៗ ដែលនឹងដាក់ឲ្យប្រើប្រាស់នាពេលអនាគតដ៏ខ្លីខាងមុខផងដែរ។
កាលពីចុងឆ្នាំមុន លោក គីម បានបញ្ជាឲ្យឧស្សាហកម្មផលិតអាវុធនិងយោធារបស់កូរ៉េខាងជើង ត្រូវពន្លឿនការត្រៀមលក្ខណៈធ្វើសង្រ្គាម ស្របពេលមានការប្រឈមមុខដាក់គ្នាកម្រិតខ្ពស់មិនធ្លាប់មានរវាងកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់។

ចាប់តាំងពីពេលនោះមក ទីក្រុងព្យុងយ៉ាង បានបង្កើនការធ្វើតេស្តមីស៊ីល ហើយបានបង្អួតអាវុធជាច្រើនប្រភេទដូចជាជើងទម្របាញ់រ៉ុកកែតពហុមុខងារនិងដ្រូន kamikaze ជាដើម។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចោទប្រកាន់កូរ៉េខាងជើង ម្តងហើយម្តងទៀត ចំពោះសកម្មភាពបង្កើនភាពតានតឹងក្នុងតំបន់ ជុំវិញការធ្វើតេស្តមីស៊ីលនិងបង្ហាញសាច់ដុំយោធាយ៉ាងញឹកញាប់។ យ៉ាងណាក្តី ទីក្រុងព្យុងយ៉ាងទទូចថា កម្មវិធីយោធារបស់ខ្លួនគឺគ្រាន់តែដើម្បីការពារខ្លួន ពីសកម្មភាពឈានពានរបស់បរទេសប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង ចាប់ផ្ដើមបង្ហោះប៉េងប៉ោងសំរាមចូលដីកូរ៉េខាងត្បូងវិញ ក្រោយផ្អាកជិត១ខែ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ